ជំងឺ
ស្រ្តីមានបញ្ហាស្រុតស្បូនអត់ដឹង នេះជារោគសញ្ញាទាំង១០ ឱ្យប្រយ័ត្នជាមុន
Tror Sopheap
January 25 2026
575 views

ស្បូនជាសរីរាង្គសំខាន់បំផុតក្នុងរាងកាយរបស់មនុស្សស្រីដែលត្រូវយកចិត្តទុកដាក់ និងស្វែងយល់បន្ថែម។ តាមមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ជំងឺស្រុតស្បូន! ជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ៣០%នៃស្ត្រី ជាពិសេសស្ត្រីវ័យចំណាស់ និងអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។ ជាទូទៅរោគសញ្ញាស្រុតស្បូនដូចជា៖

១. មានផលរំខានលើមុខងារបង្ហូរទឹកនោម
២. អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច ឬលើករបស់ធ្ងន់ ។ល។
៣. អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំតឹងណែនរំខាននៅក្នុងទ្វារមាស
៤. អ្នកជំងឺមានផលរំខានក្នុងការបន្ទោរបង់លាមក
៥. អ្នកជំងឺអាចជ្រាបលាមក ឬលេចផោម ដោយឯកឯង
៦. ឈឺនៅអាងត្រគាក
៧. មានធ្លាក់ស
៨. រលាកទ្វារមាស
៩. ផលរំខានក្នុងការរួមភេទ
១០. ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅ

ចំពោះវិធីព្យាបាលនៃជំងឺនេះមាន ៣ប្រភេទ: ១. ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអរម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។ ២. វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។ ៣. វិធីវះកាត់៖ ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។ ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជ ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

“ប្រសិនបើស្ត្រីដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬស្ត្រីដែលអស់រដូវមានបំណងទទួលព័ត៌មានលំអិតបន្ថែម សូមមេត្តារួសរាន់មកពិគ្រោះ និងពិនិត្យសុខភាព ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេស ថែទាំ និងព្យាបាលរោគស្ត្រី នៅមន្ទីរពេទ្យកាល់ម៉ែត។ និងលេទូរស័ព្ទ៖ 023 426 948

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3056

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! អ្នកឆ្លងជំងឺនីប៉ាហ៍មានអត្រាស្លាប់ចន្លោះពី ៤០%ទៅ៧០% នេះជារោគសញ្ញា
Tror Sopheap
January 24 2026
11 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia