កុមារ
ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.6 K views

ភាសាជាពាក្យសម្តីរបស់ឪពុកម្តាយជាថ្នាំលើកទឹកចិត្ត ឬជាកាំបិតចាក់បេះដូងកូនឱ្យឈឺចាប់ទាំងរស់។ អ្នកគ្រូ ដាវីន ជាគ្រួបង្វឹកផ្នែកហាត់ប្រាណបាននិយាយថា ពេលម្តាយឱ្យខ្ញុំធ្វើអ្វីមួយ ហើយខ្ញុំភ្លេចនោះ គាត់ថាឱ្យម្តងហើយម្តងទៀត។ ពេលខ្លះទៀតគាត់ខឹងឪពុកខ្ញុំ ក៏ជះកំហឹងពាក្យសម្តីដាក់ខ្ញុំដែរ... ពេលសម្តីមិនសូវល្អរបស់ម្តាយខ្ញុំថាឱ្យខ្ញុំអស់ជាច្រើនឆ្នាំបែបនេះ នៅក្នុងជម្រៅចិត្តខ្ញុំកាន់តែខ្លាចគាត់ នាំឱ្យអារម្មណ៍ខ្ញុំទាន់ខ្សោយគ្មានកម្លាំងកំហែងខុសពីធម្មតា។ ការពិតខ្ញុំជាក្មេងស្រីម្នាក់ត្រូវការភាសាក្តីស្រឡាញ់ជាពាក្យលើកទឹកចិត្ត និងស្នាមញញឹមពីម្តាយខ្លាំងណាស់។

ហើយអ្នកគ្រូបន្តលើកឡើងថា ខ្ញុំធ្លាប់អន់ចិត្តនឹងម្តាយរបស់ខ្ញុំក៏ដោយ ពេលខ្ញុំគិតឱ្យសព្វទៅ ទើបដឹងថាការជេរ និងថាឱ្យរបស់ឪពុកម្តាយកាលពីមុន ជាភាសាក្តីស្រឡាញ់ដោយសារតែពួកគាត់ខ្វះខាតចំណេះដឹង និងការអប់រំ ព្រោះតែសម័យមុនប្រទេសយើងជួបភ្លើងសង្រ្គាមម្តងហើយម្តងទៀត។ ការពិតទៅ! គាត់ស្រឡាញ់ខ្ញុំណាស់ គ្រាន់តែគាត់ខ្វះការប្រើភាសានៃក្តីស្រឡាញ់មកកាន់កូនតែប៉ុណ្ណោះ។ ហើយមកដល់ពេលនេះ ខ្ញុំអត់បានខឹងម្តាយខ្ញុំទេ ខ្ញុំពិតជាអរគុណគាត់ណាស់ជាម្តាយម្នាក់មានក្តីស្រឡាញ់ចំពោះកូនរហូតកន្លងមក។

អ្នកគ្រូរៀនពីអតីតកាលដើម្បីកែប្រែការចិញ្ចឹមកូនក្នុងសម័យបច្ចុប្បន្នរបស់ខ្លួនឱ្យមានប្រសិទ្ធភាព គឺកុំឱ្យស្រមោលការចិញ្ចឹមកូនក្នុងអតីតកាលមកតាមលងកូនស្រីគាត់ និងចៅជំនាន់ក្រោយៗ ឯទៀត។ សម្រាប់អ្នកគ្រូ ដាវីន បានបញ្ជាក់ថា ការប្រើពាក្យសម្តីជាភាសាវិជ្ជមានជាភាសាក្តីស្រឡាញ់ ធ្វើកូនខ្ញុំទទួលបានអារម្មណ៍កក់ក្តៅ និងរឹងមាំ។ ពេលខ្លះខ្ញុំសរសើរកូនថាកូនជូតតុរៀនបានស្អាត។ ថ្ងៃនេះ កូនរៀនបានពិន្ទុល្អ។ ខែនេះកូនរៀនពូកែមែនបានលេខល្អ... ការលើកសរសើរជាភាសាថ្នាំប៉ូវលើកទឹកចិត្តកូនឱ្យខំប្រឹងកាន់តែខ្លាំងជាងមុនថែមទៀត។

ពេលខ្លះកូនធ្វើខុសអ្វីមួយ ឬធ្វើខុសដដែលៗ និងប្រាប់អត់ស្តាប់ថាកុំធ្វើរឿងហ្នឹង... អ្នកគ្រូក៏មានអារម្មណ៍ខឹងកូនដែរ បើគាត់ប្រើសម្តីអវិជ្ជមានស្រែកដាក់កូន ច្បាស់ជាកូនមានអារម្មណ៍ភ័យខ្លាចដក់ជាប់ក្នុងចិត្តជាមិនខាន។ ព្រោះថា ក្មេងជាក្រដាសសមួយសន្លឹក បើឪពុកម្តាយប្រើភាសាអវិជ្ជមាន កូននឹងរស់នៅក្នុងគំនិតអវិជ្ចាមានដូចគ្នាដែរ។​

ដើម្បីរំសាយកំហឹងនេះ អ្នកគ្រូគិតថា មនុស្សធំនៅតែធ្វើខុស ហើយពេលខ្លះនិយាយក៏ឈ្លោះគ្នាដែរ។ ចុះទម្រាំកូនក្មេងនៅតូច ធ្វើខុសជារឿងធម្មតាទេ។ ពេលខ្ញុំអានសៀវភៅចិត្តវិទូកូនក្មេងមួយ ទើបខ្ញុំដឹងថា កូនក្មេងមានរបៀបគិតបែបកូនក្មេងមិនដូចជាមនុស្សធំឬចាស់នោះទេ ក្មេងចូលចិត្តធ្វើការពិសោធន៍ និងការច្នៃប្រតិដ្ឋ ព្រោះពួកគេជាស្តេចពូកែឆ្ងល់ចង់ចេះចង់ដឹងខ្លាំងណាស់។ ពេលខ្ញុំយល់បែបនេះ ធ្វើឱ្យខ្ញុំចិញ្ចឹមកូនកាន់តែឆ្លាតមានប្រសិទ្ធភាព។

មានករណីខ្លះដែរពេលកូនធ្វើខុស កុំការពារ កុំលើកសរសើរ ទើបកូនមិនបានចិត្ត ចេះមានទំនួលខុសត្រូវ។ ឪពុកម្តាយត្រូវខំទប់អារម្មណ៍ និងរក្សាទឹកមុខធម្មតា ហើយនិយាយពន្យល់ហេតុផលទៅកាន់កូនពីកំហុសរឿងហ្នឹងជំនួសឱ្យនិយាយតាមកំហឹង។ ពេលកូនធ្វើឱ្យបែកកែវមួយដោយសារការប្រញាប់ចង់ទៅរត់លេងជាមួយមិត្តភក្តិ កុំប្រើភាសា និងយកដៃចង្អុលមុខកូនថា ហែងប្រញាប់ទៅ... ជំនួសដោយពន្យល់ហេតុផលថា មិនអីទេកូន! កូនធ្វើឱ្យបែកកែវនេះជាកំហុសរបស់កូន ចឹងកូនសម្អាតកន្លែងហ្នឹងកុំឱ្យសល់អម្បែកកែវ... ថ្ងៃក្រោយកូនទុកកែវឱ្យស្រួកបួលសិន... ចាំទៅរត់លេងណា!

ការពន្យល់ហេតុផលបែបននេះជាភាសាធ្វើឱ្យកូនដឹងពីកំហុស ចេះកែប្រែ និងគ្មានការភ័យខ្លាចនោះទេ។ មានរឿងមួយ ឪពុកម្តាយត្រូវតែមានគឺថាធម៌អត់ធ្មត់ ទោះបីខឹងខ្លាំងក៏ត្រូវតែព្យាយាមទប់អារម្មណ៍ប្រើភាសាវិជ្ជមានចំពោះកូនដែរ។ លោក​វេជ្ជបណ្ឌិត Gary Chapman ផ្នែកចិត្តវិទ្យាបានប្រាប់ថា “ការប្រើពាក្យសម្តីដោយក្តីស្រឡាញ់ធ្វើឱ្យមនុស្សនោះទទួលអារម្មណ៍ថាគេជាបុគ្គលមានតម្លៃ និងមានភាពកក់ក្តៅក្នុងបេះដូងពួកគេ”៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
212 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
867 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
765 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
194 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia