ព័ត៌មាន
ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
66 views

យោងតាមលិខិតផ្លូវការរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៥៥ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន។ មុខទំនិញសំខាន់ៗ ដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចខាងក្រោម៖

១. បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់។

២. បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម។

៣. បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា។

៤. បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្ត ដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន។

៥. បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីន បូមធូលី និងឧបករណ៍ចាក់សំឡេង។

៦. បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី។

គូសបញ្ជាក់ថា អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ធុរជន ឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឬ តាមរយៈ QR Code ដូចមានភ្ជាប់នឹងលិខិតខាងក្រោមនេះ៕

១៨

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3116

អត្ថបទទាក់ទង

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
258 views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
Tror Sopheap
March 3 2026
185 views

#ព័ត៌មាន

មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
Tror Sopheap
February 26 2026
1.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! តាមEDC បញ្ជាក់ថាខណ្ឌខ្លះនៅភ្នំពេញដាច់ភ្លើង ៤ថ្ងៃ តាមថ្ងៃ តាមម៉ោងបានកំណត់នេះ
Tror Sopheap
February 25 2026
5.6 K views

#ព័ត៌មាន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
Tror Sopheap
February 24 2026
259 views

#ព័ត៌មាន

ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ
Tror Sopheap
February 24 2026
2 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 4 2026
ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia