តាមក្រុមគ្រូពេទ្យឯកទេសអន្តរាគមន៍រូបភាពវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានព្យាបាលការកកស្ទះទឹកប្រមាត់ លើអ្នកជំងឺដែលមានដុំមហារីកក្រពះ រួចរីករាលដាលទៅសង្កត់លើផ្លូវទឹកប្រម៉ាត់ តាមវិធីសាស្រ្តចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច។ External PTBD (Percutaneous Transhepatic Biliary Drainage) ជាវិធីសាស្ត្រដាក់បំពង់បង្ហូរទឹកប្រមាត់ចេញក្រៅរាងកាយ តាមរយៈស្បែក និងថ្លើម ដើម្បីបន្ធូរការកកស្ទះទឹកប្រមាត់ ។
១. ស្ថានភាពនេះមានន័យដូចម្តេច? ១. Internal hepatic duct និង External hepatic duct (បំពង់ទឹកប្រមាត់នៅក្នុងថ្លើម) ពង្រីកបន្តិច។ ២. ដោយសារមានដុំសាច់មហារីក (tumor) សង្កត់នៅផ្នែកខាងក្រោមនៃបំពង់បង្ហូរទឹកប្រម៉ាត់ខាងក្រោម Common Bile Duct (CBD)។ ៣. ការសង្កត់នេះធ្វើឲ្យទឹកប្រមាត់មិនអាចហូរចូលពោះវៀនបានធម្មតា។ ៤. -បណ្តាលឲ្យទឹកប្រមាត់កកស្ទះនៅខាងលើនឹងរីក ។
២. រោគសញ្ញាដែលអាចមាន
-ស្បែក និងភ្នែកលឿង (Jaundice)
-ក្អួត ឬ ចង្អោរ
-ឈឺពោះផ្នែកខាងស្តាំលើ
-ទឹកនោមពណ៌ចាស់
-លាមកពណ៌ស ។
៣. ហេតុអ្វីត្រូវធ្វើ External PTBD? នៅពេលមានការកកស្ទះខ្លាំង ឬមិនអាចដោះស្រាយដោយ ERCP បាន គ្រូពេទ្យអាចជ្រើសរើស PTBD ដើម្បី៖
១. បង្ហូរទឹកប្រមាត់ចេញក្រៅរាងកាយ
២. បន្ថយសម្ពាធក្នុងបំពង់ទឹកប្រមាត់
៣. បន្ថយអាការៈលឿង និងការឆ្លងមេរោគ
៤. រៀបចំអ្នកជំងឺមុនវះកាត់ ឬព្យាបាលបន្ត
៤. វិធីធ្វើសាស្រ្ត
-ចាក់ម្ជុលតាមស្បែក ចូលទៅក្នុងថ្លើម (ក្រោមការណែនាំដោយ Ultrasound នឹង Fluoroscopy)
-ដាក់បំពង់តូចមួយ (Catheter)
-ទឹកប្រមាត់ហូរចេញទៅក្នុងថង់ខាងក្រៅ ។
៥. អត្ថប្រយោជន៍
-បន្ថយការឈឺចាប់ និងសម្ពាធ
-កាត់បន្ថយការឆ្លងមេរោគ (Cholangitis)
-ធ្វើឲ្យស្ថានភាពអ្នកជំងឺមានស្ថេរភាព ។
សូមមកទទួលពិនិត្យវិនិច្ឆ័យជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដើម្បីទទួលបានការព្យាបាលតាមបច្ចេកទេសវេជ្ជសាស្រ្ត ។


