កីឡា
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
Tror Sopheap
February 28 2026
11.5 K views

ចំពោះប្រជាជនជប៉ុនមានសុខភាពដោយបានកាត់បន្ថយហានិភ័យជំងឺធាត់ ជំងឺលើសឈាម និងមហារីកជាដើម។ បើយោងតាមការសិក្សាពី European Journal of Clinical Nutrition កាលឆ្នាំ ២០២១ បានបង្ហាញថា ប្រជាជនជប៉ុនមានអាយុវែងគេ បើប្រៀបធៀបនឹងប្រទេសក្នុងក្រុម G7 ហើយនៅខាងក្រោមនេះជាទម្លាប់ធ្វើឱ្យលោកអ្នករៀនពីជប៉ុន ដើម្បីសម្រកគីឡូ និងអាយុវែងផងដែ។

១. ហូបល្អ ដេញខ្លាញ់ចេញពីរាងកាយ៖ ប្រទេសជប៉ុនបានបង្រៀនក្មេងៗ ឱ្យហូបអាហារល្អៗ តាំងពីតូច ទើបធំឡើងគេនៅតែបន្តទម្លាប់នេះដដែល ធ្វើឱ្យពួកគេមានរូបរាងស្អាតមិនឡើងគីឡូនោះទេ។ មកពីពួកគេញ៉ាំអាហារនិយមដូចជាញ៉ាំបាយ ហូបស៊ុប មានត្រី មានបន្លែស្រស់ៗ មានផ្លែឈើ មានតែបៃតង និងទឹកដោះគោបន្ថែមដើម្បីប៉ូវសុខភាពជាដើមលក្ខណៈអាហារទាំងនេះ អ្នកជួយសម្រកគីឡូ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយឱ្យមានថាមពល ហើយជួយឱ្យគេចពីជំងឺកាចដូចជាលើសឈាម និងមហារីកផងដែរ។

២. ញុំាអាហារកុំតាមចិត្តក្រពះ៖ ប្រជាជនជប៉ុនញ៉ាំតែ៨០% នៃអ្វីដែលមាននៅលើចានរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនទទួលទានតាមចិត្តចង់ រហូតដល់ឆ្អែតហល់ជាពិសេសនៅពេលដែលមិនឃ្លាន ហើយហូបនេះហូបនោះបន្ថែមឡើយ។ នេះជាមូលហេតុធ្វើឱ្យជប៉ុនកម្រឡើងគីឡូ ហើយកម្រមានជំងឺក្រពះផងដែរ។

៣. ធ្វើសកម្មភាពរាល់ថ្ងៃ មិនមែនហាត់ប្រាណខ្លាំង៖ សម្រាប់ទម្លាប់ហាត់ប្រាណមានដូចជាការដើរ ជិះកង់ ថែសួន ឬធ្វើការផ្ទះជាប្រចាំ ជាជាងអង្គុយយូរ។ នៅកោះ Okinawa មនុស្សចាស់អង្គុយលើកម្រាលឥដ្ឋ ហើយក្រោកឡើងចុះញឹកញាប់ដែលជួយរក្សាភាពបត់បែន សាច់ដុំ និងសុខភាពឆ្អឹងពួកគេរឹងមាំដល់ចាស់។ នេះជាទម្លាប់សាមញ្ញដោយមិនចាំបាច់ទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណក៏បានដែរ។ ហើយជួយឱ្យអ្នកស្រកគីឡូបានថែមទៀត។ យកល្អ! អ្នកគួរហាត់ប្រាណនៅផ្ទះឱ្យបាន ២០នាទីដើម្បីឱ្យរាងកាយជួយដុតខ្លាញ់បានលឿន៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3188

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia