កីឡា
ចង់សម្រកគីឡូ! ៤ទម្លាប់ពេលព្រឹកនេះ ជួយដុតជាតិខ្លាញ់បានល្អ
Tror Sopheap
February 12 2026
4.3 K views

បញ្ហាធាត់លើសកម្រិតនេះជាក្តីកង្វល់ដ៏ធំមួយ ជាពិសេសមនុស្សគ្រប់រូបមិនថាមនុស្សស្រី និងបុរសនោះទេ សុទ្ធតែមានអារម្មណ៍ខ្មាស់អៀន គ្មានទំនុកចិត្តលើខ្លួនឯង។ ជាពិសេសនាំជំងឺដាក់ខ្លួនថែមទៀត មានដូចជាជំងឺទឹកនោមផ្អែម និងលើសឈាមជាដើម។ ដើម្បីជៀសពីបញ្ហាទាំងនេះ អ្នកគួរមានទម្លាប់ពេលព្រឹកទាំង ៥នេះ?

១. ផឹកទឹកក្តៅឧណ្ហៗ មួយកែវ៖ បញ្ហាធាត់វាបណ្តាលមកពីការធ្វើមេតាប៉ូលីសយឺត។ បើអ្នកចង់ឱ្យពន្លឿនការធ្វើមេតាប៉ូលីសលឿននោះ អ្ននកគួរតែញ៉ាំទឹកក្តៅឧណ្ហៗ ពេលព្រឹកដើម្បីពង្រឹងរាងកាយឡើងពីគេង។ ជាពិសេសបើផឹកទឹកក្រូចឆ្មារលាយជាទឹកឃ្មុំ វាកាន់មានអត្ថប្រយោជន៍ក្នុងការសម្រកគីឡូបានល្អបំផុត។

២. ហូបស៊ុតពេលព្រឹកមួយ ឬពីរគ្រាប់៖ ការហូបស៊ុតពេលព្រឹកជាអាហារសាមញ្ញ តែពោរពេញដោយអត្ថប្រយោជន៍ក្នុងការទប់ទាល់ការឡើងគីឡូ និងដុតជាតិខ្លាញ់បន្ថែមទៀត។ ការហូបស៊ុតលាយជាបន្លែស្រស់ៗ ពេលព្រឹកបន្ថែម ត្រូវបានគេចាត់ទុកជាប្រភពនៃប្រូតេអ៊ីន រួមទាំងសារធាតុ choline ដើម្បីជួយដុតបំផ្លាញជាតិខ្លាញ់យ៉ាងល្អ។ ការហូបស៊ុតនេះជួយបំបែកហ្សែនដែលបណ្ដាលឱ្យរាងកាយផ្ទុកជាតិខ្លាញ់នៅជុំវិញថ្លើមបានយ៉ាងល្អបំផុតផងដែរ។ តើពេលព្រឹកនេះ អ្នកហូបស៊ុតនៅ?

៣. ប្រើសកម្មភាពដុតខ្លាញ់ពេលព្រឹក៖ បើអ្នកធ្វើការសម្រេចចិត្តហាត់ប្រាណនៅពេលព្រឹក ដើម្បីសម្រកគីឡូ វាទំនងជាការលើកទឹកចិត្តដ៏ល្អមួយដែរ ដែលអ្នកអាចធ្វើទៅបាន។ តាមការសិក្សារបស់ Asian Journal of Sport Medicine កាលពីឆ្នាំ ២០១៥ បានបញ្ជាក់ថា ការហាត់ប្រាណនៅពេលព្រលឹមស្រាងៗ នាំឲ្យកើនឡើងការសប្បាយចិត្ត ច្រើនជាងហាត់នៅពេលរសៀល ហើយវាក៏ជួយដល់ការសម្រកគីឡូបានល្អថែមទៀត។ ដោយសារតែក្រោយពីគេងរយៈពេលយូរម៉ោងមកអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយមានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើលំហាត់ប្រាណបានល្អ។ ហើយកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ត្រូវបានកើនឡើងខ្ពស់នៅពេលព្រឹក ដើម្បីបង្កើតសាច់ដុំទេ ក៏ជួយរំលាយជាតិខ្លាញ់បានពេញមួយថ្ងៃទៀត និងសម្រកគីឡូបានលឿនផងដែរ។

៤. ពេលព្រឹកកាហ្វេដោយគ្មានជាតិស្ករ៖ បើផឹកកាហ្វេគ្មានស្ករពេលព្រឹកជួយរាងកាយអ្នកមានជាតិកាហ្វេអ៊ីនដើម្បីបង្កើនអត្រាមេតាប៉ូលីស ឆាប់ស្រកគីឡូ។ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បានសិក្សាពិនិត្យលើឥទ្ធិពលកាហ្វេទៅលើរាងកាយ ដោយបានតាមដានអ្នកផឹកកាហ្វេស្ម័គ្រចិត្ត១២៦នាក់នៅប្រទេសសិង្ហបុរី ភាគច្រើនជាអ្នកមានបញ្ហាធាត់ឬលើសគីឡូ។ រយៈពេល៦ខែក្រោយមក លទ្ធផលបានបញ្ជាក់ថា បុគ្គលទាំងនោះមានការស្រកគីឡូបានប្រហែល ៤% ជាអ្នកមានទម្លាប់ផឹកកាហ្វេ ៤ពែងក្នុងមួយថ្ងៃ បានដាក់ជាតិស្ករត្រឹមតែ ១០ឬ២០% និងគ្មានជាតស្ករសោះតែម្តង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3165

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
#ព័ត៌មានMarch 28 2026
សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia