កីឡា
ធ្វើលំហាត់ប្រាណម៉ោងនេះ ការពារដាច់សរសៃឈាម
Tror Sopheap
February 9 2026
6.5 K views

ការធ្វើលំហាត់ប្រាណសម្រាប់មនុស្សនៅចន្លោះអាយុ ១៨ដល់៣៥ឆ្នាំគឺហាត់ពេលណាក៏ល្អដល់សុខភាពដែរ។ តើពេលណាល្អបំផុតក្នុងការហាត់ប្រាណដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាលសម្រាប់មនុស្សចាស់? ព្រោះសុខភាពមនុស្សចាស់ខុសគ្នាពីក្មេងៗ។

បើយោងតាមគេហទំព័រ Vnexpress បានចុះផ្សាយថា សម្រាប់មនុស្សចាស់មានវ័យ ៥០ឆ្នាំមានហានិភ័យចំពោះជំងឺដាច់សរសៃឈាមខួរក្បាល ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅអំឡុងពេលអាកាសធាតុត្រជាក់ ធ្វើឱ្យសរសៃឈាមរួមតូច សម្ពាធឈាមកើនឡើង ឈាមកាន់តែក្រាស់ និងងាយនឹងកកឈាម ដែលនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលលឿន។ ពេលថ្ងៃក្តៅរសៀលក៏អាចបង្កើនអត្រានៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ។

ពេលមនុស្សចាស់គួរហាត់ប្រាណនៅចន្លោះម៉ោង ៧ ដល់ ៩ ព្រឹក ឬពេលរសៀលជាពេលសីតុណ្ហភាពចុះកម្តៅជាពិសេសនៅម៉ោង ៥ឬម៉ោង៦ល្ងាចនេះឯងល្អសម្រាប់សុខភាព។ ដើម្បីការពារជំងឺដាច់សរសៃឈាមមនុស្សចាស់ មុនពេលចេញទៅហាត់ប្រាណគាត់គួរតែកម្តៅសាច់ដុំ និងដកដង្ហើមមួយៗ ដើម្បីសម្រួលចរន្តឈាម និងកាត់បន្ថយហានិភ័យការរឹងសាច់ដុំ ការរមួលក្រពើ និងរបួសប្រការណាមួយ។ ពេលហាត់ប្រាណមនុស្សចាស់ បើមានអាការៈហត់ខ្លាំង គួរសម្រាកសិន ហើយចាំបន្តហាត់ប្រាណបន្ថែមទៀត។ មនុស្សចាស់ ហាត់ប្រាណមួយថ្ងៃត្រឹម ៣០នាទីជួយពង្រឹងសុខភាពបានល្អណាស់។

ដូចច្នេះហើយ! មនុស្សចាស់គួរមានទម្លាប់មួយចំនួនក្នុងជីវិតប្រចាំថ្ងៃគឺសូមពិសារទឹកឱ្យបាន ៣ឬ៤លីត្រក្នុងមួយថ្ងៃ។ ហូបបន្លែ និងផ្លែឈើល្អចំពោះសុខភាព។ ហើយព្យាយាមគេងឱ្យបានគ្រប់គ្រាន់ ទើបធ្វើលំហាត់ប្រាណទៅ មានប្រសិទ្ធភាពល្អដល់សុខភាព មិនប៉ះពាល់ដល់ការដាច់សរសៃឈាមនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia