កីឡា
ទម្លាប់ ៦នេះ ការពារជំងឺលើសឈាម ជំងឺធាត់ ឱ្យអ្នករស់បានយូរ

ទម្លាប់ដែលអ្នកចំណាយពេលអង្គុយច្រើនម៉ោងពេកនៅកន្លែងធ្វើការ ឬនៅផ្ទះ វាស៊ីសាច់ដុំឱ្យចុះខ្សោយ ហើយថែមទាំងបង្កើនចំណង់លើចំណីអាហារកាន់តែឃ្លាន។ ការអង្គុយច្រើនធ្វើឱ្យមានជំងឺលើសឈាម ជំងឺពុកឆ្អឹង ជំងឺមហារីក និងជំងឺធាត់ដុះក្បាលពោះពេលអ្នកកង្វះសកម្មភាពផ្នែករាងកាយធ្វើឱ្យកោសិកាទាំងនោះកាន់តែចាស់ ហើយធ្វើឱ្យប៉ះពាល់ដល់សារពាង្គកាយទាំងមូល។

នេះជាបញ្ហានៅគ្រប់ដំណាក់កាលនៃជីវិត មិនត្រឹមតែកើតឡើងចំណោមមនុស្សពេញវ័យទេ។ សូម្បីកុមារ និងមនុស្សចាស់ក៏មានបញ្ហាធាត់លឿនដែរ។ គ្រាន់តែអ្នកធ្វើតាមវិធីទាំង ៦ខាងក្រោមនេះ សុខភាពកាន់តែរឹងមាំ៖

១. ចូរដើរទៅធ្វើការ ឬដើរលេងៗរយៈពេលយ៉ាងហោចណាស់២០នាទីជាប្រចាំថ្ងៃដែរ

២. ព្យាយាមឡើងជណ្តើរដោយជើងរបស់អ្នកជាជាងការប្រើជណ្តើរយន្ត។ ការធ្វើបែបនេះ ជួយផ្តល់ផលល្អសម្រាប់ឥរិយាបថ បង្កើនសាច់ដុំ និងប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកបានល្អ

 ៣. ចូលរួមសកម្មភាពសង្គមនានា ការធ្វើបែបនេះដោយចំណាយពេលវេលាល្អជាងអង្គុយមើលទូរទស្សន៍ហើយវាក៏អាចជួយពង្រឹងស្មារតីរីករាយក្នុងសហគមន៍ផងដែរ

៤. ចូរហូបអាហាផ្លែឈើ បន្លែ និងត្រី ព្រោះអាហារប្រភេទនេះជួយផ្តល់ថាមពលដល់រាងកាយ។

 ៥. ចូរចំណាយពេលសម្រាប់គេងឱ្យបាន ៧ ទៅ ៨ម៉ោងជាការល្អ ប៉ុន្តែការគេងច្រើនជាងនេះធ្វើឱ្យយើង មានអារម្មណ៍ស្លឹកស្រពន់។

៦. ការលេងជាមួយក្មេងៗ លេងជាមួយសត្វចិញ្ចឹម និងលេងកីឡាជួយរាងកាយរឹងមាំ ប៉ុន្តែថែមទាំងជួយ ជំរុញខួរក្បាល និងបង្កើនការគោរពខ្លួនឯងថែមទៀត

តាមរយៈការផ្លាស់ប្តូរបន្តិចបន្តួចទាំងនេះ យើងអាចចាប់ផ្តើមស្ថាបនា រាងកាយ និងផ្លូវចិត្តរបស់យើងសារជាថ្មី ព្រមទាំងបង្កើនអាយុកាលសង្ឃឹមរស់ របស់យើងទៀតផង។

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3198

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 23 2026
បើអ្នកបាក់ទឹកចិត្ត នេះជាសម្តីល្អបំផុតទាំង៩ ជួយលើកទឹកចិត្តរបស់អ្នកឱ្យមានថាមពលឡើងវិញ
#ជំងឺApril 23 2026
សូមប្រយ័ត្នផង! នេះជារោគសញ្ញា និងផលវិបាកជំងឺក្រពេញប្រូស្តាតរីកធំ
#កីឡាApril 23 2026
លោកគ្រូ បញ្ញា បញ្ជាក់ថា ជាតិខ្លាញ់ ៣ប្រភេទនេះ ញ៉ាំមិនឡើងគីឡូហើយសុខភាពល្អ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia