កីឡា
វិធីងាយៗ កម្ចាត់ស្រ្តេស ដុតខ្លាញ់សម្រកគីឡូ ឆាប់បានផល
Tror Sopheap
February 21 2026
800 views

អារម្មណ៍តាមតែចិត្តយឃ្លានញ៉ាំអាហារមានជាតិខ្លាញ់ ជាតិស្ករ និងរាងប្រៃៗ ហើយមានអ្នកខ្លះងាកក៏ទៅពិសារស្រាបន្ថែម ដើម្បីរំសាយអារម្មណ៍ ជាមូលហេតុធ្វើឱ្យពួកគាត់ឡើងគីឡូ និងឡើងជាតិខ្លាញ់ដោយអត់ដឹងខ្លួន។ ការបណ្តាយអារម្មណ៍ច្រើនពេក វាជាទម្លាប់មួយធ្វើឱ្យគេដល់ម៉ោងល្ងាច ឬយប់ក្រពះដឹងតែឃ្លាន បានហូបទើបមានអារម្មណ៍ល្អ ហើយគេធាត់អត់ដឹងខ្លួននោះទេ។ ហើយលោកគ្រូ ឃូ ឃាងហ៊ុយ នេះជាវិធីងាយៗ ការពារស្រ្តេស និងសម្រកគីឡូ។

តាមលោកគ្រូ ឃូ ឃាងហ៊ុយ បានបញ្ជាក់ថា បើអ្នកចេះតែស្រ្តេសច្រើន ងាយបាត់បង់កោសិការខួរក្បាល និងចាស់ជាងវ័យលឿនណាស់។ តាមបទពិសោធន៍របស់លោកគ្រូជាច្រើនឆ្នាំមកនេះ ការធ្វើលំហាត់ប្រាណជួយឱ្យអ្នកជ្រុះស្រ្តេស ហើយអារម្មណ៍រីករាយ។ ព្រោះរាងកាយយើងបានបញ្ជេញអរម៉ូន Endorphins ហៅថា អរម៉ូនរីករាយ”។ តាមការសិក្សានៅសាលាសុខភាព Harvard TH Chan បានរកឃើញថា ការហាត់ប្រាណរយៈពេល ១៥ នាទីក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបានរហូតដល់ ២៦% ឯណោះ។

លោកគ្រូបានបញ្ជាក់បទពិសោធន៍របស់កូនសិស្សថា ការជម្រុញកូនសិស្សឱ្យមកហាត់ប្រាណ យើងសួរកូនសិស្សថា ហាត់ប្រាណចង់បានរាងស្អាត ឬគ្រាន់តែស្រកគីឡូ ឬយកសាច់ដុំ? ពេលគាត់មានគោលដៅហើយ តម្រូវគាត់មានវិន័យ និងលើកទឹកចិត្តតាមក្រោយ ជាពិសេសជួយគាត់ឱ្យមានលទ្ធផលពីដំបូងសិន។ ទើបគាត់មានទឹកចិត្តប្រយុទ្ធធ្វើលំហាត់ប្រាណបន្តទៀត។ ហើយឱ្យគាត់កាត់បន្ថយអាហារឡើងគីឡូដូចជានំកញ្ជប់ ឬញ៉ាំអាហាររហ័ស មានប្រហិត បង្អែម និងអាហារ​វេច​ខ្ចប់ វាមានការឡូរីលើសកម្រិត(ងាយធាត់)។ យើងគួរឱ្យប្តូរមកហូបអាហារសុខភាពបែបធម្មជាតិមានត្រី សាច់គោល ទ្រុងមាន់ និងបន្លែ ឬផ្លែឈើស្រស់ៗ... ពេលគាត់ធ្វើរបៀបនេះ មានលទ្ធផលគាត់ច្បាស់ជាមានទាំងអារម្មណ៍រីករាយ និងស្រកគីឡូ គាត់នឹងព្យាយាមហាត់ប្រាណដោយខ្លួនឯងខ្លាំងផងដែរ។ ការធ្វើលំហាត់ប្រាណពិតជាជួយប្រព័ន្ធរំលាយអាហារ និងរំលាយខ្លាញ់ ហើយបូករួមជួយកសាងសាច់ដុំអ្នកថែមទៀត។

បើអ្នកមានអារម្មណ៍ឃ្លានអាហារពេលល្ងាច វិធីជួយសម្រួលគឺអ្នកត្រូវតែផឹកទឹក(ល្មម)មុនពេលហាត់ប្រាណ និងហូបពងទាឬពងមាន់ ហើយកាត់ពណ៍ក្រហមចេញ ហូបពងពណ៍ស ដើម្បីសម្រកគីឡូ និងហូបផ្លែបន្ថែម មានចេកពីរផ្លែ ដើម្បីបន្ថែមថាមពលក្នុងការធ្វើលំហាត់ប្រាណផងដែរ។ តាមលោកគ្រូ ឃូ ឃាងហ៊ុយ បានលើកឡើងថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃមិនត្រឹមតែជួយកម្ចាត់ស្រ្តេសនោះទេ ជួយសម្រកគីឡូកម្ចាត់ជាតិខ្លាញ់អាក្រក់ៗ ចេញពីក្នុងខ្លួន ហើយអ្វីដែលកាន់តែពិសេសលើសពីនេះដែលមនុស្សមើលរំលងនោះ គឺការជួយពង្រឹងសុខភាពបេះដូង។ ព្រោះបេះដូងខ្សោយការផលិតឈាមក៏ខ្សោយដែរ។ តាមការសិក្សាថ្មីៗ មួយពី Hopkinsmedicine ចុះផ្សាយថា ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សាច់ដុំក្នុងការទាញអុកស៊ីហ្សែនឱ្យសរសៃឈាមបេះដូងដើរស្រួល។

ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយហានិភ័យជាតិខ្លាញ់រុំបេះដូង។ តាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ការហាត់ប្រាណឱ្យមានសុខភាពល្អដល់បេះដូង និងសរសៃឈាម អ្នកត្រូវរត់តិចៗដោយជើង និងហែលទឹក ក៏ជាវិធីល្អបំផុត ដើម្បីសុខភាពរឹងមាំ។ ហើយអ្នកត្រូវហាត់ប្រាណរយៈពេលត្រឹមតែពី៣០ទៅ៤០ នាទីគ្រប់គ្រាន់ហើយសម្រាប់សុខភាព៕​ ទំនាក់ទំនង FaceBooks ៖លោកគ្រូ ឃូ ឃាងហ៊ុយ Khou Kheanghuy លេខទូរស័ព្ទ៖ 070201530៕ អត្ថបទដោយ៖ ទ្រ សុភាព

គីឡាករ

គីឡាករ១

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3181

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
22.9 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
8.9 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.5 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
4.4 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4.2 K views
អត្ថបទថ្មីៗ
#ព័ត៌មានApril 8 2026
ស្ត្រីមានផ្ទៃពោះ ជាសមាជិក ប.ស.ស. បម្រើការងារក្នុងវិស័យឯកជនទទួលអត្ថប្រយោជន៍ ៣នេះ
#កុមារApril 7 2026
ឪពុកម្តាយបង្រៀបកូនបែបនេះ ទើបកូនមានអារម្មណ៍ល្អ រៀនពូកែ រៀនឆាប់ចេះ មានសមត្ថភាពពូកែ
#ព័ត៌មានApril 6 2026
នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
#ចិត្តសាស្ត្រApril 6 2026
ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
#ព័ត៌មានApril 6 2026
ក្រសួងសុខាភិបាលប្រកាសវិធានការទាំង ១៧ចំណុចនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia