យោងតាមបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា សូមរីករាយស្វាគមន៍សមាជិកថ្មីរបស់អ្នក ដោយស្នាមញញឹមជាមួយ ប.ស.ស.!សម្រាប់បងប្អូនស្ត្រីមានផ្ទៃពោះ ជាសមាជិក ប.ស.ស. ដែលកំពុងបម្រើការងារក្នុងវិស័យឯកជននឹងទទួលបាន ÷
១. សេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល និងសេវាសម្រាលកូនដោយឥតគិតថ្លៃ
២. ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល
៣. ទទួលបានការឈប់សម្រាកជាមួយប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ។
ប.ស.ស. ផ្តល់ភាពកក់ក្តៅដល់មាតា និងទារក!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

