ព័ត៌មាន
ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ អ្នកត្រូវធ្វើរឿងសំខាន់នេះសិន
Tror Sopheap
February 22 2026
590 views

តាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានយោងអត្តសញ្ញាណកម្ម បានបញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹងការកែតម្រូវឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណដោយករណីចាំបាច់ ឬមិនមិនពេញចិត្តឈ្មោះដើមរបស់ខ្លួន គឺសមីខ្លួនអាចធ្វើការកែតម្រូវដាក់ឈ្មោះថ្មីបាន ប៉ុន្តែត្រូវកែសម្រួលឯកសារតាមលក្ខខណ្ឌដូចខាងក្រោម៖

ដើម្បីកែបានគឺត្រូវកែទិន្នន័យអត្រានុកូលដ្ឋានរបស់សមីខ្លួន តាមសេចក្តីណែនាំលេខ០០៦ទាំង ៩ចំណុចដែលអាចកែតម្រូវបាន ហើយក្នុងករណីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានមិនបាន គឺសមីខ្លួនត្រូវទៅសុំសេចក្តីសម្រេចពីតុលា បន្ទាប់ពីបានសេចក្តីសម្រេចពីតុលាការអនុញ្ញាតឱ្យកែតម្រូវសិន ទើបសមីខ្លួនអាចកែតម្រូវអត្រានុកូលដ្ឋាន ហើយអាចបន្តទៅកែអត្តសញ្ញាណប័ណ្ណបាន។

ហើយឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ បានបញ្ជាក់បន្ថែមផងដែរថា ពាក់ព័ន្ធនឹងកែតម្រូវទិន្នន័យផ្សេងៗក្នុងអត្តសញ្ញាណប័ណ្ណគឺទាមទារនៅការកែអត្រានុកូលដ្ឋានជាមុន ឬក៏មោឃភាពទិន្នន័យអត្រានុកូលដ្ឋានប្រសិនបើមានលើសពីមួយមោឃភាពសិនទើបអាចកែតម្រូវបាន។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ  ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3098

អត្ថបទទាក់ទង

#ព័ត៌មាន

ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ អ្នកត្រូវធ្វើរឿងសំខាន់នេះសិន
Tror Sopheap
February 22 2026
590 views

#ព័ត៌មាន

ចង់ធ្វើកាត ប. ស.ស ឱ្យកូន តើឪពុកម្តាយត្រូវមានឯកសារអ្វីខ្លះ?
Tror Sopheap
February 20 2026
3.4 K views

#ព័ត៌មាន

ល្អ! អ្នកប្រើ ប.ស.ស ទទួលបានសេវាសុខភាព ៦នេះដោយឥតគិតថ្លៃ និងប្រើបានចំពោះជំងឺទាំង ១២នេះ
Tror Sopheap
February 17 2026
4 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសពីរោគសញ្ញា របៀបឆ្លង និងវិធីបង្ការ ពីវីរុសប្រភេទហាស់៥ អ៊ុន១ (H5N1)
Tror Sopheap
February 14 2026
363 views

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.7 K views

#ព័ត៌មាន

ពេលកូនអ្នកមាន ប.ស.ស មានអត្ថប្រយោជន៍ដល់អនាគតកូនៗ ជាច្រើន
Tror Sopheap
February 5 2026
1.2 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 22 2026
អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
#ព័ត៌មានFebruary 22 2026
ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ អ្នកត្រូវធ្វើរឿងសំខាន់នេះសិន
#កីឡាFebruary 21 2026
វិធីងាយៗ កម្ចាត់ស្រ្តេស ដុតខ្លាញ់សម្រកគីឡូ ឆាប់បានផល
#អត្ថបទ PRFebruary 21 2026
ក្រុមហ៊ុន Herbalife បានប្រកាសអំពី ការវិនិយោគទឹកប្រាក់ ៧.៥ លានដុល្លាររបស់លោក Cristiano Ronaldo ទៅក្នុងបច្ចេកវិទ្យា Pro2col™ ដែលស្មើរនឹង ១០% នៃចំណែកភាគហ៊ុនសរុប
#កុមារFebruary 20 2026
ចង់ឱ្យខួរក្បាលពូកែចងចាំ និងឆ្លាតវៃ ឱ្យកូនញ៉ាំអាហារទាំង ៦នេះ
#ព័ត៌មានFebruary 20 2026
ចង់ធ្វើកាត ប. ស.ស ឱ្យកូន តើឪពុកម្តាយត្រូវមានឯកសារអ្វីខ្លះ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia