កុមារ
ចង់ឱ្យខួរក្បាលពូកែចងចាំ និងឆ្លាតវៃ ឱ្យកូនញ៉ាំអាហារទាំង ៦នេះ
Tror Sopheap
February 20 2026
817 views

អាហារល្អៗ ជួយដល់សុខភាពរាងកាយរបស់កុមារឱ្យលូតលាស់បានរឹងមាំ។ ជាពិសេសវាជួយក្នុងការអភិវឌ្ឍ​ខួរក្បាល និងកើនការផ្តោតអារម្មណ៍នាំឱ្យការ​យល់​ដឹងរបស់ក្មេងកាន់តែឆ្លាតវៃ។ កុមាញ៉ាំអាហារ​ទាំង៦នេះជួយប៉ូវខួរក្បាល និងពូកែចងចាំណាស់។

១. កុមារញ៉ាំគ្រាប់​ធញ្ញជាតិដែលមានជាតិ​ប្រូតេអ៊ីន មានជាតិអាស៊ីត​ខ្លាញ់​សំខាន់​ៗ មានវីតាមីន និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​បង្កើន​អារម្មណ៍រីករាយ និង​រក្សា​ប្រព័ន្ធ​ប្រសាទ​ក្នុងខួរក្បាលរបស់​ក្មេងឱ្យចងចាំបានល្អ

 ២. កុមារហូបស៊ុតជាមួយបាយជាប្រចាំថ្ងៃនោះ ជួយខួរក្បាលកុមារឱ្យឆ្លាតវៃ ព្រោះវាសម្បូរទៅដោយជាតិ កូលីន (Choline) ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជួយបង្កើនកោសិកាចងចាំក្នុងខួរក្បាលកុមារ។ ក្រៅពីនេះ វាក៏មានផ្ទុកទៅដោយប្រូតេអ៊ីន វីតាមីន A និងជាតិដែកដើម្បីប៉ូវខួរក្បាលកុមារ។

 ៣. កុមារហូបផ្លែប័រជួយប៉ូវខួរក្បាល និងពង្រឹងកោសិកាខួរក្បាលចងចាំបានល្អ។ ព្រោះផ្លែប័រមានផ្ទុកខ្លាញ់មិនឆ្អែត (Unsaturated fats) ជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទកណ្តាល និងខួរក្បាលរបស់កុមារមកពីផ្លែប័រមានសមត្ថភាពជួយបង្កើនសមត្ថភាពការយល់ដឹងរបស់កុមារបានល្អណាស់។

 ៤. ទឹកដោះគោជូរមានផ្ទុកវីតាមីន B និងប្រូតេអ៊ីនដើម្បីប៉ូវមុខងារ និងការរីកលូតលាស់លិកាខួរក្បាលរបស់កូនក្មេងបានលឿនព្រោះទឹកដោះគោជូរក៏មានសារធាតុប្រូបៃអូទីកធ្វើឱ្យប្រព័ន្ធរំលាយអាហារកូនក្មេងដំណើរការស្រួលផងដែរ

៥. ផ្លែក្រូចសម្បូរវីតាមីនច្រើនប្រភេទ ជួយពង្រឹងការចងចាំរបស់កុមារកាន់តែឆ្លាតវៃ។ ព្រោះវីតាមីនC នៅក្នុងផ្លែក្រូចជាសារធាតុសំខាន់ជួយការពារបញ្ហាបាក់ទឹកចិត្ត ប្រយុទ្ធប្រឆាំងពពួករ៉ាឌីកាល់សេរីជាភ្នាក់ងារបំផ្លាញកោសិកាខួរក្បាលរបស់កុមារ។ ពេលក្មេងផ្លែក្រូចជួយខួរក្បាលរីករាយថែមទៀត។

៦. ផ្លែចេកសម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន B6 ដែលសំខាន់សម្រាប់មុខងារសរសៃប្រសាទកុមារ។ ផ្លែឈើនេះជួយដល់ការផលិតសារធាតុបញ្ជូនសរសៃប្រសាទជាការរួមចំណែកដល់អារម្មណ៍ និងការផ្តោតអារម្មណ៍កុមារកាន់តែប្រសើរឡើង។ ព្រោះផ្លែចេកជួយផ្តល់ថាមពលដល់កុមារ និងខួរក្បាលគិតបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3188

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views

#កុមារ

ប្រយ័ត្នតិច! មនុស្សក្រុម ៤នេះ មេឃក្តៅខ្លាំង ធ្វើឱ្យប៉ះពាល់សុខភាព អាចសន្លាប់ទៀត
Tror Sopheap
April 9 2026
618 views

#កុមារ

ស្រ្តីៗ សម្រាលកូនដោយការវះកាត់ មានបញ្ហាធំ ៣នេះ
Tror Sopheap
April 9 2026
894 views

#កុមារ

ឪពុកម្តាយបង្រៀបកូនបែបនេះ ទើបកូនមានអារម្មណ៍ល្អ រៀនពូកែ រៀនឆាប់ចេះ មានសមត្ថភាពពូកែ
Tror Sopheap
April 7 2026
943 views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia