បើអ្នកខូចតម្រងនោមនោះ វាសនាជីវិតរស់នៅរបស់អ្នកច្បាស់ជារស់នៅដោយការលាងឈាមជាមិនខានឡើយ។ ហើយវាធ្វើឱ្យរាងកាយរបស់អ្នកកើនជាតិពុលទ្វេដងផងដែរ។ ការរស់នៅស្ពាយជំងឺតាមខ្លួននោះគឺវេទនាណាស់។ មានសំណួរមួយថា តើអ្នកពិសារភេសជ្ជៈណាល្អសម្រាប់សុខភាពតម្រងនោម?
១. យោងតាមការចុះផ្សាយនៅលើគេហទំព័រ NDTV បានបញ្ជាក់ថា ការផឹកទឹកម់មយេន១ថ្ងៃ១កែវនៅពេលព្រឹកក្រោយអាហារគឺជួយបឺតជាតិពុលតម្រងនោម។ ព្រោះទឹកមើមយេនមានផ្ទុកសារធាតុជំងឺទៅដល់សុខភាពតម្រងនោម ជួយបឺតជាតិពុល សម្អាតតម្រងនោមកុំឱ្យមានមេរោគ។ កាន់តែល្អនៅពេលអ្នកក្រឡុកលាយជាមួយ ការ៉ុត និងផ្លែប័រ ផឹក១កែវរាល់ព្រឹក។
២. បើយោងតាមរយៈគេហទំព័រ webmd.com បានចុះផ្សាយថា តែស្លឹកគ្រៃមានប្រយោជន៍ជួយការពារនិងកាត់បន្ថយជំងឺមហារីកសុដន់ ជាពិសេសជំងឺមហារីកថ្លើមផងដែរ ដោយសារសារធាតុមានក្នុងស្លឹកគ្រៃគឺ citral នេះបើយោងតាមរយៈការសិក្សាចេញពីមន្ទីរពិសោធន៍។ តែស្លឹកគ្រៃក៏មានប្រយោជន៍ជួយដល់ការបន្សាបជាតិពុល ជួយសម្អាតតម្រងនោមនិងធ្វើឱ្យតម្រងនោមសកម្មមុខងារជាងមុនផងដែរ។
៣. ផឹកទឹកឱ្យគ្រប់គ្រាន់៖ ការផឹកទឹកបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ យ៉ាងហោចណាស់ឱ្យបាន ២លីត្រកន្លះក្នុង១ថ្ងៃ ឬផឹកតម្រូវទៅតាមទម្ងន់ និងសកម្មភាពថែមទៀតនោះ អាចជួយឱ្យមុខងារតម្រងនោមដើមបានល្អ បង្ការកុំឱ្យមានបញ្ហាទឹកនោមខាប់។ ដោយហេតុថាក្នុងករណីទឹកនោមខាប់ពេក ធ្វើឱ្យប្រមូលផ្តុំទៅជាក្រួស មានន័យថា ក្នុងករណីទទួលទានម្ហូបអាហារ និងពុំសូវញ៉ាំទឹក នោះអាចនឹងធ្វើឱ្យងាយកើតក្រួសតម្រងនោមណាស់៕
