អាហារ
៤ទម្លាប់នេះ ជួយពង្រឹងសុខភាព ឱ្យអ្នកអាយុវែង គ្មានជំងឺទៀត
Tror Sopheap
January 29 2026
826 views

មនុស្សរស់នៅសុទ្ធតែចង់ឱ្យមានសុខភាពល្អ និងមានអាយុវែង គួបផ្សំជាមួយនឹងរូបសម្រស់ស្រស់ស្អាតផងដែរ នោះហើយគឺជាក្ដីសុខរបស់អ្នកគ្រប់គ្នា។ លោក Valter Longo ជានាយកមន្ទីរពិសោធន៍អាយុវែង និងមហារីក នៅទីក្រុង Milan ប្រទេសអ៊ីតាលី បានធ្វើការស្រាវជ្រាវអំពីអ្វីដែលធ្វើឱ្យមនុស្សរស់នៅបានយូរ និងមានសុខភាពល្អ តាមទម្លាប់ 4 យ៉ាងនៅខាងក្រោមនេះ៖

១. ញុំាបន្លែផ្លែឈើឱ្យបានច្រើន៖ លោក Longo បានបង្កើតរបបអាហារអាយុវែង ដែលគាត់បានណែនាំឱ្យញុំាបន្លែឱ្យបានច្រើន និងផ្លែឈើមធ្យម ញុំាគ្រប់ធញ្ញធម្មជាតិ និងត្រី 34 ដងក្នុងមួយសប្តាហ៍។ ជៀសវាងសាច់ក្រហម និងសាច់ស ស៊ុត 23 ក្នុងមួយសប្តាហ៍ និងឈីសតិចតួចប៉ុណ្ណោះ របបអាហារមេឌីទែរ៉ាណេត្រូវបានបង្ហាញថាអាចបន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺបេះដូង។

២. តមអាហារ 12 ម៉ោងក្នុងមួយថ្ងៃ៖ ការកំណត់ម៉ោងញុំាឱ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់។ លោក Longo បានស្នើឱ្យមនុស្សគួរតែកំណត់ពេលញុំាក្នុងចន្លោះ ១២ ម៉ោង។ ឧទាហរណ៍ កំណត់ពេលញុំាពីម៉ោង ៧ ព្រឹកដល់ម៉ោង ៧ យប់។ បន្ថែមពីនេះ គាត់ក៏បានរៀបចំរបបអាហារដែលហៅថា Fasting Mimicking Diet ដែលជួយឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ដូចជាការតមអាហារ តែម្ដងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ សាកល្បងវិធីនេះរយៈពេល ៥ ថ្ងៃ ហើយបន្ទាប់មកអ្នកអាចត្រឡប់ទៅញុំាអាហារបានធម្មតាវិញ។ វិធីនេះអ្នកអាចធ្វើវាបានរៀងរាល់ ៣ ទៅ ៤ ខែនឹងអាចកាត់បន្ថយហានិភ័យនៃការកើតឡើងជំងឺជាច្រើនដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។

៣. ការធ្វើលំហាត់ប្រាណ៖ លោក Longo បានផ្ដល់អនុសាសន៍ថា គួរតែធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិច 150 នាទីក្នុងមួយសប្ដាហ៍ (2 ម៉ោងកន្លះ) ប្រសិនបើមានពេល។ ទម្លាប់តូចៗទាំងនេះ គឺជាអ្វីដែលជំនាន់មុននៅតំបន់ដែលមានអាយុវែងធ្លាប់អនុវត្ត។

៤. ផ្តល់អាទិភាពដល់ដំណេក និងសុខភាពផ្លូវចិត្ត៖ ការគេងឱ្យបានគ្រប់គ្រាន់គឺជាកត្តាសំខាន់សម្រាប់អាយុវែង។ អ្នកជំនាញណែនាំថា៖ គេង និងភ្ញាក់ក្នុងម៉ោងដដែលរៀងរាល់ថ្ងៃ បង្កើតទម្លាប់មុនចូលគេង ដើម្បីឱ្យរាងកាយស្ងប់។

ក្រៅពីការគេងលោក Longo ក៏លើកសំខាន់លើ សុខភាពផ្លូវចិត្តវិជ្ជមានដែរ។ ទម្លាប់ទាំងនេះមិនមែនជាអ្វីពិបាកឡើយ ប៉ុន្តែត្រូវការតែការស្រឡាញ់ខ្លួនឯង និងភាពចៀសវាង។ ប្រសិនបើអនុវត្តបានជាប្រចាំ វាអាចជួយឱ្យជីវិតរបស់អ្នកស្រស់បព្រង មានសុខភាពល្អ អាយុវែង និងមានអារម្មណ៍សប្បាយចិត្តជានិច្ច៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia