អាហារ
ញ៉ាំគ្រឿងទេស ១នេះ ជួយសម្អាតជាតិស្ករក្នុងឈាម ការពារមហារីក
Tror Sopheap
March 9 2026
3.5 K views

សព្វថ្ងៃនេះ មនុស្សភាគច្រើនចូលចិត្តផឹកគ្រឿងកំប៉ុង និងអាហាររហ័សនាំឱ្យមានបញ្ហាលើសឈាម និងមហារីកសួត។ យោងតាមការបង្ហោះនៅលើហ្វេសប៊ុកពីអ្នកជំនាញអាហារូបត្ថម្ភតៃវ៉ាន់ គឺលោក Tsang Kin-ming បានណែនាំឱ្យអ្នកហូបខ្ទឹមសជួយសម្អាតសរសៃឈាម។ ព្រោះខ្ទឹមសមានជាតិកាអាលីស៊ីនដ៏ច្រើនជួយកាត់បន្ថយកូឡេស្តេរ៉ុលសរុបពី 13-20 មីលីក្រាម/ដេស៊ីលីត្រ និងកូឡេស្តេរ៉ុលអាក្រក់ (LDL-C) ពី 7-16 មីលីក្រាម/ដេស៊ីលីត្រ។ ពេលអ្នកហូបខ្ទឹមអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ វាមានលក្ខណៈសម្បត្តិជាឱសថក្នុងការទប់ស្កាត់ឬកាត់បន្ថយផលប៉ះពាល់មួយចំនួននៃផលវិបាករបស់ជំងឺទឹកនោមផ្អែមបានយ៉ាងល្អផងដែរ

តាមការ​ស្រាវជ្រាវ​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បង្ការ​ជំងឺ​ប្រចាំ​ខេត្ត​ជាំ​ង​ស៊ូនៅប្រទេស​ចិន​បាន​បង្ហាញ​ថា អ្នកមើម​ខ្ទឹមស​ឆៅ​ទៀងទាត់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​សួត​បាន​៤៤​%។ ចំពោះ​អ្នក​ជក់បារី​វិញ​ដែល​និយម​ខ្ទឹមស​ក៏​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​​៣៣%ថែមទៀត។ព្រោះខ្ទឹមសមានសមត្ថភាពជួយទប់ស្កាត់​មហារីក​ពោះវៀនធំ និងបំបាត់​ការ​ពុល​អាហារបានល្អ។

ការញ៉ាំខ្ទឹមស បានផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែវាមិនគួរប្រើប្រាស់ ជាឱសថដើម្បីគ្រប់គ្រងសម្ពាធឈាម និងការពារជំងឺមហារីកដែរ។ ដើម្បីគ្រប់គ្រងសម្ពាធឈាមបានល្អជួយអ្នកចាំបាច់ត្រូវធ្វើរឿងច្រើនក្នុងពេលតែមួយ។ រឿងទាំងនោះរួមមាន អ្នកត្រូវឈប់ជក់បារី កាត់បន្ថយការផឹកស្រា ទម្លាប់ញ៉ាំអាហារសុខភាព រួមមានបន្លែ ផ្លែឈើ សាច់ត្រី និងគ្រាប់ធញ្ញជាតិ ហាត់ប្រាណឲ្យបានទៀតទាត់ គេងឲ្យបានគ្រប់គ្រាន់ កាត់បន្ថយអារម្មណ៍ស្រ្តេស និងរក្សាតុល្យភាពទម្ងន់រាងកាយជាដើម​ ៕ អត្ថបទដោយ៖ ​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3228

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia