កុមារ
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
Tror Sopheap
March 15 2026
1 K views

បញ្ហាគ្រួសារជាបញ្ហាធំក្នុងជីវិតកូនណាស់។ តាមលោកគ្រូ ស៊ាង លាប ជាអ្នកចិត្តសាស្រ្ត ២៥ឆ្នាំហើយ និងជាអ្នកនិពន្ធបានលើកឡើងថា រឿងជីវិតប្រឈមនឹងរឿងធំ៣ គឺ២រឿងជាតម្រូវការបេះដូង និង១រឿងជាតម្រូវការខួរក្បាល។ សម្រាប់បុរស ទី១ ផ្លូវភេទ ទី២ លុយ-ឋានៈ ទី៣ ក្តីស្រលាញ់។ ឯសម្រាប់មនុស្សស្រី​ ទី១ ក្តីស្រលាញ់ ទី២ លុយ-ឋានៈ ទី៣ ផ្លូវភេទ។ ជារួម មនុស្សលោកឈ្លោះគ្នាគឺព្រោះតែភ្លើងទាំង៣នឹងហើយ។

ហើយលោកគ្រូបានអូសតម្រុយឱ្យយើងគិតថា នៅក្នុងទំនាក់ទំនងអ្នកនិងដៃគូជាប្តីនិងប្រពន្ធ។ ឯទំនាក់ទំនងអ្នកទាំង២ជាមួយកូន ក្នុងនាមជាឪពុកម្តាយ។ ពេលមានបញ្ហាប្តីប្រពន្ធ គឺបង្កឡើងដោយអ្នកទាំង២ បែបនេះអ្នកទាំង២ត្រូវដោះស្រាយជាប្តីប្រពន្ធ។ ហើយកុំយកកូនមកធ្វើជាចំណាប់ខ្មាំងនៃជម្លោះប្តីប្រពន្ធអ្នកឲ្យសោះ ទើបមានន័យថា អ្នកទាំង២ជួយការពារបញ្ហាផ្លូវចិត្តរបស់កូន។ នៅពេលអ្នកអូសកូនមកឡូកឡំ ផលប៉ះពាល់លើផ្លូវចិត្តកូនកាន់តែខ្លាំង ហើយមានលក្ខណៈរ៉ាំរ៉ៃនិងយូរអង្វែង។

បើអ្នកជាកូន អ្នកត្រូវដកខ្លួនចេញឲ្យផុតពីជម្លោះប្តីប្រពន្ឌរបស់ម៉ែឪ បើអ្នកចូលពាក់ព័ន្ធ គឺជាទ្វេគ្រោះមិនខាន ពីព្រោះអ្នកទៅខាងណាក៏ខុសដែរ ហើយទីបំផុតបានត្រឹមខកចិត្ត ឈឺចាប់ និងវិប្បដិសារីប៉ុណ្ណោះ។ ពេលអ្នកងាកទៅខាងម្តាយ ប្រាកដជាខុសខាងឪពុក ពេលអ្នកងាកទៅខាងឪពុក ប្រាកដជាខុសខាងម្តាយ បែបនេះ អ្នកត្រូវប្រកាន់ខ្ជាប់ឧបេក្ខា មានន័យថា មិនលំអៀងទៅខាងណាឡើយ។ ម្យ៉ាងទៀត សូមឲ្យច្បាស់ពីតួនាទីរបស់ខ្លួន មានន័យថា យើងជាកូនត្រូវទំនាក់ទំនងជាមួយពួកគាត់ គឺម៉ែនិងឪ។ ឯជម្លោះពួកគាត់ គឺប្តីនិងប្រពន្ធ។

សូមចងចាំ រាល់ជម្លោះដែលកើតមាន គឺព្រោះតែប្រើខួរក្បាលជាធំ ហើយក្លាយជាមនុស្សខួរក្បាល។ មនុស្សខួរក្បាលជាមនុស្សក្របេះដូង។ហើយលោកគ្រូបានបន្ថែមថា យើងជ្រើសរើសមនុស្សម្នាក់មួយធ្វើជាដៃគូជីវិត គឺយើងចង់ឃើញម្នាក់នឹងសុខចម្រើន។ តែបើគេរស់នៅជាមួយយើង ហើយគេមិនសុខចម្រើនទេ មានន័យថា យើងមិនអាចឆ្លើយតបនឹងតម្រូវការគេបានឡើយ។ បែបនេះសូមឆាប់ដឹងខ្លួន ហើយដោះលែងគេឲ្យមានសេរីភាពទៅ បែបនោះទើបអ្នកមិនបំផ្លាញបេះដូងខ្លួនឯង។

បើអ្នកតាមឃ្វាលមនុស្ស អ្នកនឹងហត់នឿយមួយជីវិត ហើយអ្នកនឹងក្លាយជាមនុស្សខួរក្បាលមិនខាន ហើយជីវិតអ្នកក៏មិនមានក្តីសុខដែរ។ ក្នុងទំនាក់ទំនងជាដៃគូ ឬប្តីប្រពន្ធ បើខួរក្បាលដឹកមុខរៀងៗខ្លួនហើយ ទំនាក់ទំនងនោះ មិនអាចរីកចម្រើនឡើយ។ បេះដូងដើរតួនាទីធំធេងក្នុងគ្រប់នៃទំនាក់ទំនង។លោកអ្នកអាចទាក់ទងជាមួយលោកគ្រូស៊ាង លាប បន្ថែមតាម Facebooks៖ ស៊ាង លាប អ្នកជំនាញចិត្តសាស្រ្ត និងលេខទូរស័ព្ទ៖ 087 573 233
អត្ថបទដោយ៖ ទ្រ សុភាព

៤៧

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia