កុមារ
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
Tror Sopheap
February 27 2026
982 views

យើងបានដឹងហើយថា ប្រទេសជប៉ុន មានប្រជាជនសុខភាព និងអ្នកអាយុវែងច្រើនជាងគេលើលោកនេះ។ តាមការចេញផ្សាយ The Lancet បានបញ្ជាក់ថា សម្រាប់កុមារជប៉ុនប្រុស និងស្រី មានគេការរំពឹងទុកថា ពួកគេអាចរស់នៅដល់អាយុ ៧៣ឆ្នាំដោយគ្មានជំងឺ ឬពិការភាពណាមួយឡើយ។ បើតាមសារព័ត៌មាន today បានចុះផ្សាយពីលោកស្រី Naomi Moriyama បានចាប់ផ្តើមស្រាវជ្រាវសរសេរសៀវភៅថ្មីមានចំណងជើងថា "អាថ៌កំបាំងកុមារជប៉ុនមានអាយុវែង និងមានសុខភាពល្អបំផុតលើលោក។ ថ្ងៃនេះ យើងមកដឹងពីចិញ្ចឹមកូនជប៉ុនចំនួន ៥ មានដូចជា៖

១. ការញ៉ាំអាហារមានកាឡូរីឱ្យតិច៖ តាមលោកស្រី Moriyama បាននិយាយថា ការហូបអាហារតាមបែបជប៉ុនជាធម្មតា របៀបញ៉ាំរបស់ពួកគេ មានបាយមួយចានតូច ស៊ុបមីសូមួយចាន និងម្ហូបបីមុខដែលបម្រើក្នុងចានតូចៗ ឬដាក់ចានតែមួយ មានត្រី សាច់ តៅហ៊ូ និងម្ហូបពីរមុខដែលផ្អែកលើបន្លែតាមធម្មជាតិ។ ហើយលោកស្រីបានបន្ថែមថា ខ្ញុំមិនឱ្យអ្នកកែប្រែចម្អិនម្ហូបតាមជប៉ុនទេ ប៉ុន្តែខ្ញុំលើកចិត្តយកគំរូញ៉ាំអាហារតាមគ្រួសារជប៉ុន វាជួយបង្កើតភាពកក់ក្តៅដល់កូន។ ហើយសូមអ្នករីករាយជាមួយផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងត្រីឲ្យបានច្រើន ដែលមានកាឡូរីទាប។ ក្មេងៗ ញ៉ាំអាហារបែបនេះ នាំឱ្យកុមារជប៉ុនមានអាយុវែង។ នៅប្រទេសជប៉ុន កូនៗ ត្រូវជៀសវាងការទទួលទានអាហារកែច្នៃឱ្យតិច ដែលមានជាតិប្រៃ ហើយជាតិផ្អែមខ្លាំងពេក។

២. ចេះអត់ធ្មត់ក្នុងការបត់បែន៖ តាមលោកស្រី Moriyama បាននិយាយថា "យើងជាអ្នកជឿជាក់យ៉ាងមុតមាំថា កុមារជប៉ុនមានភាពអត់ធ្មត់ក្នុងការចេះបត់បែនបាន។ មកពីឪពុកម្តាយបង្រៀនថា ការចេះសម្របខ្លួន និងស៊ូចំពោះកិច្ចការណាឱ្យសម្រេចជោគជ័យ ចាំឈប់ នាំឱ្យកូនរស់នៅមានក្តីសុខ និងសុខភាពផ្លូវចិត្តរឹងមាំ។ ឪពុកម្តាយអនុញ្ញាតកូនញ៉ាំអាហារខាងក្រៅម្តងម្កាល និងហូបអាហារតាមមិត្តភក្តិរបស់ខ្លួនដូចជាភីហ្សា ការ៉េម ខូឃី ឬឈីសជាមួយអ្នកដទៃ ប៉ុន្តែពួកគេមិនអាចហូបច្រើនទេ។

៣. មិនចោលស្រូវអង្កទេ៖ តាមលោកស្រី Moriyama បាននិយាយថា អង្កសំណើម ជាអាហារសំខាន់របស់ម្ហូបជប៉ុន និងអាស៊ីផ្សេងផងដែរ។ ទោះបីអង្កបង្កើនជាតិស្ករក្នុងឈាម និងនាំឱ្យឡើងទម្ងន់។ ប៉ុន្តែអង្កនៅតែល្អសម្រាប់សុខភាព ដូចជាជប៉ុនតែងបង្រៀនកូនៗ ឱ្យហូបបាយជាមួយបន្ថែមចម្រុះឱ្យច្រើន។ ជាឧទាហរណ៍ ស៊ូស៊ី មិនមែនជាអាហារដែលមានជាតិស្ករខ្ពស់ទេ ពីព្រោះជប៉ុន ត្រូវយកអង្ករលាយជាមួយអាហារផ្សេងទៀតដូចជាត្រី បន្លែ និងសារ៉ាយសមុទ្រ។ ហើយ​ការ​ទទួលទាន​អាហារ​ចម្រុះ​បែប​នេះ ជា​វិធី​ដែល​ប្រជាជន​ជប៉ុន​តែងតែ​ញ៉ាំ​បាយជាប្រចាំថ្ងៃ វាគ្មានផលប៉ះពាល់​នៃ​ជាតិស្ករក្នុងសរសៃឈាមទេ។ នេះហើយនាំឱ្យកូនពួកគេមានសុខភាពរឹងមាំ។

៤. សុខភាពរាងកាយ៖ ការរស់នៅរបស់់កុមារជប៉ុន ឱ្យចេះថែរក្សាសុខភាពរាងកាយតាំងពីតូចមកម្ល៉េះ។ យោងតាម​អង្គការ​សុខភាព​ពិភពលោកបាន​ឲ្យ​ដឹង​ថា កុមារ​ជប៉ុន​ជាង ៩៨%បាន​ដើរ ឬ​ជិះ​កង់​ទៅ​សាលារៀន។ ហើយបើតាមលោកស្រី Moriyama បាននិយាយថា កុមារជប៉ុនភាគច្រើនកំពុងបំពេញតាមការណែនាំឱ្យធ្វើសកម្មភាព ៦០នាទី មានដូចធ្វើលំហាត់ប្រាណ ដើរ និងសកម្មភាពផ្សេងៗ ។ ហើយឪពុកម្តាយតែងបិទឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដើម្បីដើរលេងជាមួយកូន និងអប់រំឱ្យកូនចេះស្រឡាញ់សុខភាពដោយខ្លួនឯង នាំឱ្យកូនមានអារម្មណ៍កក់ក្តៅជាមួយសមាជិកគ្រួសារ។

៥. អំណាចនៃអាហារថ្ងៃត្រង់៖ តាមលោកស្រី Moriyama បាននិយាយថា រដ្ឋរបស់ជប៉ុនបានផ្តល់ជំនួយផ្នែកចំណីអាហារថ្ងៃត្រង់ឱ្យកូនសិស្សកុមារហូបឱ្យមានរសជាតិឆ្ងាញ់ និងមានសុខភាពល្អ។ ការចាប់ផ្តើមពីសាលាបឋមសិក្សារបស់កុមារក្មេងៗ ដើម្បីបម្រើអាហារពាក់កណ្តាលថ្ងៃនៃមុខម្ហូបដ៏ល្អ ជារឿយៗ របបអាហារទាំងអស់នេះ ជាប្រភេទអាហារស្រស់ៗ មានការរៀបចំថ្មីៗ ជាផលិតផលដាំដុះក្នុងស្រុកតែម្តង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3188

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views

#កុមារ

ប្រយ័ត្នតិច! មនុស្សក្រុម ៤នេះ មេឃក្តៅខ្លាំង ធ្វើឱ្យប៉ះពាល់សុខភាព អាចសន្លាប់ទៀត
Tror Sopheap
April 9 2026
618 views

#កុមារ

ស្រ្តីៗ សម្រាលកូនដោយការវះកាត់ មានបញ្ហាធំ ៣នេះ
Tror Sopheap
April 9 2026
894 views

#កុមារ

ឪពុកម្តាយបង្រៀបកូនបែបនេះ ទើបកូនមានអារម្មណ៍ល្អ រៀនពូកែ រៀនឆាប់ចេះ មានសមត្ថភាពពូកែ
Tror Sopheap
April 7 2026
943 views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia