កុមារ
ហានិភ័យទារកកើតមិនគ្រប់គីឡូ នេះជាមូលហេតុ និងបញ្ហា ឪពុកម្តាយត្រូវដឹង!
Tror Sopheap
February 18 2026
195 views

ចំពោះទារកធម្មតាមានទំងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។ ចំណែកទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កំរិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។
ក) មូលហេតុអ្វីខ្លះដែលធ្វើអោយទារកកើតមិនគ្រប់គីឡូ?
- កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ
- កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ) ជំងឺតំនពូជពីកំនើត (ឧទាហរណ៏ ជំងឺtrisomie ទី21 ទី18)
- កត្តាគក៌: ការពពោះកូនភ្លោះ ២ ឬ ច្រើន

ខ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយសំរាល?៖ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖

១) គ្រោះថ្នាក់មុនពេលសំរាល៖ ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។

២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖
- វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើអោយទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់។
- ចុះកំដៅក្នុងខ្លួនខ្លាំង (hypothermia)
- ចុះជាតិស្ករ (hypoglycemia)
- ចុះជាតិកាល់ស្យូម (hypocalcemia)
- ងាយឡើងលឿង (jaundice) ។ល។

គ) តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
- ទទួលទានអាហារបំប៉នអោយបានគ្រប់គ្រាន់
- តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់ 
- ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
- គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក
សូមអ្នកម្តាយគ្រប់រូបដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។” យោងតាមមន្ទីរពេទ្យកាលម៉ែត

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3092

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia