កុមារ
ឪពុកម្តាយមានផ្នត់គំនិតបែបនេះ ចិញ្ចឹមកូននាំឱ្យរឹងមាំ ដឹងគុណ មានក្តីស្រឡាញ់
Tror Sopheap
January 20 2026
183 views

ឪពុកម្តាយដែលមានផ្នត់គំនិតថា ការមើលថែកូនជារឿងសំខាន់ទីមួយ។ ឪពុកម្តាយមួយចំនួនគិតរអ៊ូថា “ខ្ញុំគ្មានពេល មើលកូនរាប់ម៉ោងទេ មានពេលឯណាមកបង្រៀនកូន...គ្មានទ្រឹស្តីល្អទេ...។ ចិញ្ចឹមកូនឱ្យធំ វាចេះគិតដោយខ្លួនឯងហើយ កុំខ្វល់ច្រើន...។ នេះជាបញ្ហាធំក្នុងផ្នត់គំនិតរបស់ឪពុកម្តាយមួយចំនួន។ ទង្វើរបស់ឪពុកម្តាយគ្មានពេលបង្រៀនកូន នាំឱ្យកូនក្លាយជាក្មេងខ្វះភាពកក់ក្តៅ និងក្តីស្រឡាញ់ទៅជាក្មេងទំនើងដើរតាមមិត្តច្រើន។

អាកប្បកិរិយាផ្សេងៗរបស់ម្តាយក្នុងការថ្នាក់ថ្នមកូន មានស្នាមញញឹម និងអារម្មណ៍របស់ឪពុកម្តាយចំពោះកូន ពិតជាមានឥទ្ធិពលដល់បេះដូងកូនណាស់។ ចូរលោកអ្នកគិតថា ខ្ញុំត្រូវខំធ្វើការព្រោះតែស្ថានភាពគ្រួសារតម្រូវឱ្យធ្វើដើម្បីសេដ្ឋកិច្ចចិញ្ចឹមគ្រួសារ គ្រាន់តែរកលុយចិញ្ចឹមកូន ពិបាករួចទៅហើយ។ ប៉ុន្តែមានឪពុកម្តាយមិនតិចទេដែលមានកូនច្រើន និងត្រូវធ្វើការធ្ងន់ជាប្រចាំថ្ងៃ នៅតែចិញ្ចឹមកូនបានល្អ។

នៅលើលោកនេះ គ្មានអ្វីមានតម្លៃជាងការចិញ្ចឹមកូនដោយក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូននោះទេ។ ហើយគ្មានអ្វីធំជាងក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូនដែរ។ ការចិញ្ចឹមបីបាច់ថែរក្សាកូនជាភារកិច្ចដែលត្រូវពុះពារយ៉ាងពេញទំហឹងទាំងកម្លាំងកាយនិងកម្លាំងចិត្តរួមទាំងមានផ្នត់គំនិតវិជ្ជមានផងដែរ។ សូមឪពុកម្តាយឆ្លៀតពេលខ្លះ នៅជាមួយកូន លេងជាមួយកូន និងអប់រំកូនបន្ថែមនោះ ខ្ញុំជឿថា កូនហត់នឿយមែន បន្ទាប់ពីលេងជាមួយកូនរួច អ្នកច្បាស់ជាមានថាមពលក្តីស្រឡាញ់ជាមិនខានទេ។ ក្តីស្រឡាញ់នេះជាថ្នាំបំបាត់ភាពនឿយហត់របស់ឪពុកម្តាយគ្រប់រូប៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia