កុមារ
ស្ត្រីមានផ្ទៃពោះ គួរប្រយ័ត្នរឿងទាំង ៤នេះពេលធ្វើដំណើរ
Tror Sopheap
February 17 2026
1.2 K views

 ការធ្វើដំណើរមិនសុវត្ថិភាពគឺវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ។ កុំឱ្យមានបញ្ហាចំពោះកូនក្នុងផ្ទៃ តាមមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថាអំឡុងពេលមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីធ្វើដំណើរឆ្ងាយឡើយ។ ដូចនេះអ្នកម្តាយទាំងឡាយគួរស្វែងយល់អំពីចំនុចខាងក្រោមដើម្បីទុកជាអត្ថប្រយោជន៍។

) ការធ្វើដំណើរផ្លូវឆ្ងាយត្រូវហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលដែលមាន៖
- ផ្ទៃពោះកូនភ្លោះ
- ប្រវត្តិរលូតកូន
- មានសញ្ញាគម្រាមកើតមិនគ្រប់ខែ
- ជំងឺលើសឈាម
- ជំងឺទឹកនោមផ្អែម

) ទីកន្លែងដែលមិនគួរធ្វើដំណើរទៅ៖
- ក្នុងតំបន់ពុំមានកន្លែងសំរាកពេទ្យ
- ក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ ជំងឺហ្ស៊ីកា គ្រុនឈាម និងជំងឺឆ្លង

) ក្នុងពេលធ្វើដំណើរស្ត្រីត្រូវយកទៅជាមួយនូវ ៖

- ប្រដាប់ស្ទង់កំដៅ
- ថ្នាំ Paracétamol
- ប្រដាប់វាស់ឈាម

៤) ការធ្វើដំណើរតាមយន្តហោះ៖ស្ត្រីអាចធ្វើដំណើរតាមយន្តហោះ (ចំពោះការហោះហើររយៈពេលខ្លី) បានរហូតកូនក្នុងផ្ទៃអាយុ ៧ខែ ឬ ៨ខែ ដោយមានសំបុត្រពេទ្យបញ្ជាក់ពីការប៉ាន់ស្មានថ្ងៃសម្រាល។ ការធ្វើដំណើរតាមយន្តហោះត្រូវហាមឃាត់ក្នុងរយៈពេលខែចុងក្រោយ និង៧ថ្ងៃ ក្រោយសម្រាល។

បងប្អូនស្ត្រីមានផ្ទៃពោះ គួរជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅអំឡុងពេលធ្វើដំណើរ ឬនៅតំបន់ដែលគ្មានមន្ទីរពេទ្យ។ ប្រសិនបើមានបញ្ហាកើតឡើង បន្ទាប់ពីការធ្វើដំណើរ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងពិនិត្យឲ្យបានច្បាស់លាស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះម្តាយនិងកូននៅក្នុងផ្ទៃ។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3090

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia