កុមារ
លោក ឈិនឡុង លើកឡើងថា កំហុស ១នេះ ក្នុងការចិញ្ចឹមកូន ឪពុកម្តាយកុំធ្វើតាម
Tror Sopheap
February 6 2026
2.2 K views

តារាសម្ដែងជើងចាស់លោក Jackie Chan ខ្មែរយើងនិយមហៅគាត់ថា ឈិន ឡុង ​ឆ្លុះបញ្ចាំង​ពី​កំហុស​ឆ្គង​ក្នុង​ការ​ធ្វើ​ជា​ឪពុក​របស់​លោកគឺបានបរាជ័យ ហើយមានអារម្មណ៍ស្តាយក្រោយជាខ្លាំងផងដែរ។ រាល់ការ​ប្រៀនប្រដៅ​យ៉ាង​តឹងរ៉ឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បាន​បង្កើតឱ្យកូនគាត់មានអារម្មណ៍​ភ័យខ្លាច និង​កាន់តែឃ្លាតឆ្ងាយរវាង​លោក និងកូនប្រុសមានឈ្មោះថា Jaycee Chan

លោក ឆិន ឡុង ដែលមានវ័យ ៧១ឆ្នាំ។ ចំណែកកូនប្រុសលោកមានវ័យ ៤៣ឆ្នាំ។ ហើយលោក ឈិន ឡុង បានទទួលស្គាល់ថា ការចិញ្ចឹមកូនដ៏ឃោរឃៅរបស់គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកពួកគេចេញពីគ្រួសារដោយគ្មានសុភមង្គលសោះ។

ថ្មីៗ នេះ ខណៈពេលកំពុងផ្សព្វផ្សាយខ្សែភាពយន្តចិនចុងក្រោយរបស់លោក ឆិន ឡុង ដែលមានចំណងជើងថា Unexpected Family គាត់បានបង្ហាញថា ឈុតឆាកផ្សះផ្សារវាងឪពុក និងកូនប្រុសនៅចុងបញ្ចប់នៃខ្សែភាពយន្តនេះបានធ្វើឱ្យគាត់រំជួលចិត្តយ៉ាងខ្លាំងជាកត្តាជម្រុញចិត្តគាត់ឱ្យគិតដល់អំពីទំនាក់ទំនងជាមួយកូនប្រុស។

ការឆ្លុះបញ្ចាំនេះបានបង្ហាញពីជំនឿចិត្តគាត់ថា ជាការធ្វើជាឪពុកដ៏តឹងរ៉ឹងបំផុតក្នុងការចិញ្ចឹមកូនប្រុសគឺចង់ឱ្យកូនធ្វើអ្វីៗ តាមគំនិតរបស់គាត់ជាឪពុក រហូតកូនគាត់មានអារម្មណ៍ខ្លាចគាត់។ ផ្នត់គំនិតដាក់សម្ពាធលើកូនប្រុសឱ្យល្អគ្រប់ដបបែបនេះជាកំហុសមួយដែលឪពុកម្តាយផ្សេងៗ សូមកុំធ្វើតាមឱ្យសោះ។ ងាកទៅរកអតីតកាលបន្តិចគឺបានលើកឡើងថា ខ្ញុំតែងតែ​រិះគន់​កូនប្រុស​របស់​គាត់ជានិច្ច។ ព្រោះតែកូនធ្វើខុសពីបំណងដែលគាត់ចង់បាន។

គាត់បានបន្តថា កាលពីមុន រាល់ពេលដែលខ្ញុំឃើញកូនប្រុសរបស់ខ្ញុំ ខ្ញុំតែងតែស្តីបន្ទោសកូនរហូត។ រាល់ពេលដែលខ្ញុំចេញតាមទូរទស្សន៍ ខ្ញុំតែងតែរិះគន់ ហើយខ្ញុំមិនដែលមានពាក្យសម្ដីល្អណាមួយនិយាយចំពោះកូនប្រុសឡើយ។ មានពេលមួយជាថ្ងៃកំណើតរបស់ខ្ញុំ កូនប្រុសខ្ញុំបានតេទូរស័ព្ទមកជូនពរ ត្រូវខ្ញុំស្តីបន្ទោសថែមទៀត... ខ្ញុំខុសហើយ។ ការអប់រំកូនមិនគួរធ្វើបែបនេះទេ ខ្ញុំគួរតែផ្តល់សេរីភាពដល់កូនច្រើនជាងនេះ។ ការអប់រំបែបនេះនាំឱ្យភាពតានតឹងរវាងឪពុក និងកូនកាន់តែអាក្រក់ទៅៗ តាមពេលវេលាហ្នឹងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia