កុមារ
កុំឱ្យកូនលេងទូរស័ព្ទ! ប្រយ័ត្នកូនដុះដុំសាច់ខួរក្បាល ដាច់ទំនាក់ទំនងជាមួយឪពុកម្តាយ
Tror Sopheap
January 19 2026
1.1 K views

តាមលោក Jonathan Haidt ជាអ្នកចិត្តសាស្ត្រពីសាកលវិទ្យាល័យ NYU បានបញ្ជាក់ថា សម័យបច្ចុប្បន្ននេះ មានកុមារជាច្រើនកំពុងតែប្រឈមជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត វាបណ្តាលមកពីឪពុកម្តាយបណ្តោយកូនលេងទូរស័ព្ទមួយថ្ងៃលើសពីមួយម៉ោងទៅពីរម៉ោង នេះជាបញ្ហាធំទៅអនាគតកុមារ។ ហើយពេលកូនលេងទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃនាំឱ្យខួរក្បាលគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ។

យោងតាមលោកវេជ្ជបណ្ឌិត Thomas C. Chen អ្នកជំនាញខាងប្រព័ន្ធប្រសាទបានលើកឡើងពីហានិភ័យដល់ក្មេងៗ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការសិក្សាជាច្រើនបានបង្ហាញអំពីផលប៉ះពាល់នៃវិទ្យុសកម្មទូរស័ព្ទដៃមកលើខួរក្បាលរបស់កុមារ។ ជាមួយគ្នានេះផងដែរមានការលើកឡើងថា កុមារ​លេង​ទូរស័ព្ទ​ដៃច្រើន​មាន​លទ្ធភាព​កើត​ដុំ​សាច់​​នៅ​ក្នុង​ខួរក្បាល ករណីនេះមកពីកុមារទទួលផលប៉ះពាល់នៃធាតុវិទ្យុសកម្មហួសកម្រិតខ្លាំងហើយប្រព័ន្ធភាពសុំាកុមារខ្សោយផងនោះ វាជាឱកាសឱ្យប្រព័ន្ធវិទ្យុសកម្មវាយប្រហារមកលើប្រព័ន្ធខួរក្បាលកុមារ”។

សូម្បីតែអង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់វិទ្យុសកម្មទូរស័ព្ទដៃ អាចបង្កមហារីកដល់មនុស្សបានដែរ។ ជាពិសេសកុមារងាយនឹងស្រូបសារធាតុវិទ្យុសកម្មក្នុងទូរស័ព្ទចូលខួរក្បាលច្រើនជាង៦០% ជាងមនុស្សពេញវ័យ។ វាត្រូវបានគេជឿថា ស្បែក ជាលិកា និងឆ្អឹងកាន់តែស្តើងនៃខួរក្បាលរបស់ពួកគេ អាចធ្វើឱ្យពួកគេងាយនឹងស្រូបយកវិទ្យុសកម្ម២ដងច្រើនជាងមនុស្សធំ។ ប្រព័ន្ធប្រសាទដែលកំពុងតែអភិវឌ្ឍធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះទៅនឹងសារធាតុបង្កមហារីកខួរក្បាលរបស់កុមារលឿនដែរ។

ទោះជាយ៉ាងណា យើងក៏មិនអាចបដិសេធបានថា ពួកគេមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាទាំងស្រុងបានដែរ។ ដូច្នេះ ក្នុងនាមឪពុកម្តាយអ្នកអាចប្រើវិធីដែលមានតុល្យភាព កំណត់ទីកន្លែងឱ្យពួកគេប្រើដូចជា នៅបន្ទប់ទទួលភ្ញៀវ ឬកន្លែងណាមួយដែលមិនផុតពីក្រសែភ្នែកអ្នក ហើយមិនត្រូវឱ្យពួកគេមានឧបករណ៍ទាំងនេះជារបស់ផ្ទាល់ខ្លួនទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia