ជំងឺ
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ

អ្នកមួយចំនួនបាននិយាយថា ផឹកស្រាយទៅ ទាន់មានជីវិត ប៉ុន្តែអ្នកមិនទាន់ស្លាប់ផង រស់នៅក្នុងជំងឺវេទនាណាស់។ នៅខាងក្រោមតាមមន្ទីរពេទ្យកាលម៉ែតបានបញ្ជាក់ថា ចូរស្វែងយល់អំពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើងដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ!

ក) កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។

ខ) រោគសញ្ញា៖
- ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires)
- ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue)
- ភាពស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements)
- ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure)
- ភាពចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie)

គ) ការធ្វើរោគវិនិច្ឆ័យ៖
- ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស
- ធ្វើការវាស់មុខងារសរសៃប្រសាទ និងសាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)

ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសំរេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយៈការវាស់មុខងារសរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យា ENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3115

អត្ថបទថ្មីៗ
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia