ជំងឺ
គួរយល់ដឹង! ស្រ្តីមានជំងឺទឹកនោមផ្អែម តើអាចមានកូនបានដែរទេ?
Tror Sopheap
February 16 2026
34 views

ជំងឺទឹកនោមផ្អែមមានហានិភ័យណាស់។ យោងតាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា បងប្អូនប្រជាជនយើងបានជ្រាបហើយថាជំងឺទឹកនោមផ្អែមមាន បីប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្រ្តីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះយើងខ្ញុំសុំធ្វើ ការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្រ្តីដែលកើតជំងឺទឹកនោមផ្អែមហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែរឬទេ? ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?

ចម្លើយគឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនអោយបានល្អដើម្បីជៀសវាងផលវិបាកទាំងម្តាយនិងទារក។ ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ រឺក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
១. ពិនិត្យហើយតាមដានជាតិស្ករអោយមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)។
២. ប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបន្តអាំងស៊ុយលីន។

ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើទារកក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។

១. អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និង ពិនិត្យតំរងនោម។
២. បើកំពុងប្រើថ្នាំបញ្ចុះឈាម រឺថ្នាំបញ្ចុះខ្លាញ់ ត្រូវប្រឹក្សារជាមុនដើម្បីបានការជំនួស រឺបញ្ឈប់។
៣. អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ រឺក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ។

ស្រ្តីត្រូវថែរក្សាកំរិតជាតិស្ករអោយបានល្អ និងតឹងរឹងបំផុត គឺមុនពេលបាយជាតិស្ករ ៩០-១០០mg/dL និងក្រោយពេលបាយពីរម៉ោងតិចជាង១២០mg/dL (រឺមួយម៉ោងក្រោយបាយតិចជាង១៤០mg/dL)

បើតាមក្រសួងសុខាភិបាលខ្មែរមានបានបញ្ជាក់ ៤វិធីជួយការពារទឹកនោមផ្អែម និងពង្រឹងសុខភាពមានដូចជា ទី១. ហាត់ប្រាណយ៉ាងតិច៣០នាទីរៀងរាល់ថ្ងៃ ទី២. កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារផ្អែម ទី៣. ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទនិងទី៤. ទទួលទានបន្លែឱ្យបានច្រើន និងផ្លែឈើស្រស់៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3088

អត្ថបទទាក់ទង

#ជំងឺ

គួរយល់ដឹង! ស្រ្តីមានជំងឺទឹកនោមផ្អែម តើអាចមានកូនបានដែរទេ?
Tror Sopheap
February 16 2026
34 views

#ជំងឺ

ក្រសួងសុខាងពភិបាល៖ រស់នៅបែបនេះ ទើបអ្នកគ្មានជំងឺទឹកនោមផ្អែមមួយជីវិត
Tror Sopheap
February 11 2026
553 views

#ជំងឺ

ការពារល្អជាង...! ៤រោគសញ្ញាពីជំងឺទឹកនោមផ្អែម ដឹងទុកជាមុន ដើម្បីការពារដេកទេព្យ
Tror Sopheap
February 11 2026
833 views

#ជំងឺ

កុំចេះតែហ៊ាន! អ្នកឧហ្សាហ៍ស្រ្តេសច្រើន គេចមិនផុតពីជំងឺកាច ១នេះទេ
Tror Sopheap
February 9 2026
2.5 K views

#ជំងឺ

ដំណឹងល្អ! ស្រ្តីចាប់ពីអាយុនេះ ពិនិត្យជំងឺមហារីមាត់ស្បូនដោយមិនគិតថ្លៃនៅមន្ទីរពេទ្យហ្លួង ម៉ែ
Tror Sopheap
February 7 2026
4.3 K views

#ជំងឺ

បុរសប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺរមួលទងពងស្វាស ប៉ះពាល់អាអូនតូច...
Tror Sopheap
February 6 2026
340 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia