ជំងឺ
បុរសប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺរមួលទងពងស្វាស ប៉ះពាល់អាអូនតូច...
Tror Sopheap
February 6 2026
450 views

យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានចុះផ្សាយថា អ្វីជាជំងឺរមួលទងពងស្វាស ( Testicular torsion ) ?ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យជំទង ឬទើបតែពេញវ័យ ត្រូវបានចាត់ទុកជាជំងឺបន្ទាន់ ដែលទាមទារការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ដើម្បីអោយការព្យាបាលមានប្រសិទ្ធិភាពខ្ពស់ ។

ក) តើអ្វីជាជំងឺរមួលទងពងស្វាស? ការរមួលទងពងស្វាសជាការរមួលនៃរចនាសម្ព័ន្ធខ្សែមេជីវិតឈ្មោល និងសរសៃឈាមរបស់ពងស្វាសដែលនាំអោយមានការកកស្ទះសរសៃឈាមទៅចិញ្ចឹម ពងស្វាស(ischemia)

ខ) រោគសញ្ញានៃជំងឺរមួលទងពងស្វាស
១.ការចាប់ផ្តើមឈឺ ភ្លាមៗ បន្ទាប់ពីលេងកីឡា រឺ លំហាត់ប្រាណ
២. ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង
៣. ពងស្វាស មានសភាពកន្ទ្រាក់ទាញទៅលើបើប្រៀបធៀបនឹងម្ខាងទៀត
៤. ពងស្វាសហើមធំ រឹង ប្រែពណ៍ខុសធម្មតា
៥. អាចមានសញ្ញាចង្អោរ ចង់ក្អួត ក្តៅខ្លួន ជាដើម។

គ) រោគវិនិច្ឆ័យអមគ្លីនិក ១. អេកូនៅតំបន់ទងពងស្វាស ដើម្បីរកមូលហេតុច្បាស់លាស់ (Testicular Ultrasound)។ ២. អេកូសរសៃឈាមទៅចិញ្ចឹមពងស្វាស (Doppler Testicular Ultrasound)

៤) ការព្យាបាល៖ ការវះកាត់ ត្រូវធ្វើឡើងបន្ទាន់ ក្នុងករណី រកឃើញថាមានជំងឺរមួលទងពងស្វាស ។ ក្នុងការវះកាត់ យើងអាចវាយតម្លៃជាក់ស្តែងលើស្ថានភាពនៃពងស្វាស ៖១. រយៈពេលក្រោម ៦ម៉ោង អាចនៅមានឈាមមកចិញ្ចឹមវិញ បន្ទាប់ពីពន្លានៃការរមួល យើងអាចដេរផ្ជាប់នឹងថង់ពងស្វាស (surgery detorsion + Orchidopexy) ។ ២. រយៈពេលលើសពី៦ ទៅ១២ម៉ោង ក្នុងលក្ខខណ្ឌ បើក្នុងការវះកាត់ពងស្វាសមិនមានឈាមទៅចិញ្ចឹមវិញទេ យើងនឹងធ្វើការកាត់ពងស្វាសដែលខូចនោះចេញតែម្តង (Orchidectomy)

បើបងប្អូន មានបញ្ហាឈឺចុកចាប់នៅតំបន់ពងស្វាស សូមប្រញាប់អញ្ជើញមកជួបជាមួយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និង ព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់៕

623359425 926988733164030 1685966954360156839 N

625274387 926988686497368 4347200920523055298 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia