ចិត្តសាស្ត្រ
គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
2.4 K views

គូស្នេហ៍ និងគូស្វាមីភរិយាជាច្រើនមានទំនាស់នឹងគ្នា ខ្វះភាពស្និទ្ធស្នាល និងក្តីសុខជាមួយគ្នា។ បញ្ហាទាំងនេះអាចមកពីគ្មានពេលវេលាឱ្យគ្នា និងខ្វះទំនាក់ទំនងយល់ចិត្តជាដើម។ តាមលោកស្រី Amy Morin ជាអ្នកព្យាបាលចិត្តសាស្ត្រ និងជាអ្នកនិពន្ធសៀវភៅ 13 Things Mentally Strong Couples Dont Do បានលើកឡើងថា បញ្ហាគូស្នេហ៍មកពីខ្វះទំនាក់ទំនងនឹងគ្នានេះឯង។ នេះ​ជាក្បួនទំនាក់ទំនងជាមួយគូស្នេហ៍ ឬប្តីប្រពន្ធបង្កើនក្តីសុខ៖

១. គូស្នេហ៍គួរមានពេលវេលារស់នៅផ្ទាល់ខ្លួន សម្រាប់ក្តីសុខខ្លួនឯង។ ឯករាជ្យភាពខ្លះមានពេលសម្រាប់ខ្លួនឯង វាជួយអ្នកមានសុខភាពល្អសម្រាប់ផ្លូវចិត្ត នេះជាវិធីមួយដ៏ល្អបំផុតដើម្បីបង្កើតទំនុកចិត្តលើខ្លួនឯង និងដៃគូ។ អ្នកគួរចាយពេលអានសៀវភៅម្នាក់ឯង រត់ហាត់ប្រាណម្នាក់ឯង(ដៃគូអាចរត់ជាមួយគ្នា) ទៅហាងកាហ្វេម្នាក់ឯង និងចំណាយពេលវេលាគិតម្នាក់ឯង គេហៅ យកពេលសាកថ្មផ្លូវចិត្តរបស់បុគ្គលឱ្យមានថាមពល។

២. អ្នកគួរចំណាយពេលទៅគោរពសាសនាជាមួយគ្នា។ ជាពិសេសនៅចុងសប្តាហ៍គួរអ្នកមានពេលវេលាច្រើនជាមួយដៃគូ ការធ្វើបែបនេះ នាំឱ្យចំណងក្តីស្នេហ៍កាន់តែកក់ក្តៅ និងកើនក្តីស្រឡាញ់។ ឬមួយអ្នកគួរទៅហាងកាហ្វេក៏បានដែរ ដើម្បីរឹងចំណងក្តីស្រឡាញ់ជាមួយគ្នាដោយចំណាយពេលវេលាត្រឹមតែ ៣០នាទីក៏បានដែរ។

៣. ការនិយាយដោយបើកចំហអំពីអារម្មណ៍ចំពោះគ្នា កាន់តែសន្សំក្តីស្រឡាញ់កាន់តែច្រើនឡើង។ ពេលខ្លះអ្នកអាចនិយាយថា ថ្ងៃនេះ! ខ្ញុំមានអារម្មណ៍ថា... ការនិយាយបើកបីអារម្មណ៍ ធ្វើឱ្យដៃគូឆាប់យល់ពីគ្នា។ បើយើងលាក់បាំងរឿងលំបាកៗ ពីព្រោះយើងមិនចង់ឱ្យអ្នកដទៃព្រួយបារម្ភ ឬវិនិច្ឆ័យយើង។ ប៉ុន្តែកម្លាំងផ្លូវចិត្តក្នុងការទំនាក់ទំនង គូស្នេហ៍ធ្វើឱ្យមានសុវត្ថិភាពផ្លូវចិត្តសម្រាប់ដៃគូរបស់អ្នក។ ការចែករំលែកអារម្មណ៍រីករាយដូចជាអារម្មណ៍រំភើប និងមានក្តីសង្ឃឹម ធ្វើឱ្យដៃគូស្នេហ៍ជួយពង្រឹងស្មារតីក្តីស្រឡាញ់កាន់តែមូល។

៤. អ្នកគួរបង្កើតកន្លែងមួយ សម្រាប់ពេលវេលាដ៏មានគុណភាពជាមួយគូស្នេហ៍ដើម្បីបង្កើតក្តីស្រឡាញ់ដូចជាកន្លែងញ៉ាំអាហារ  ដើរលេងក្នុងឧទ្យានជាមួយគ្នា និងធ្វើការលើគម្រោងកែលម្អផ្ទះជាមួយគ្នានៅពេលអនាគតផងដែរ។ អ្វីដែលសំខាន់គឺការផ្តល់អាទិភាព និងផ្តល់ការយកចិត្តទុកដាក់ទាំងស្រុងដល់គ្នាទៅវិញទៅមកនេះឯង។

៥. ពួកគេបង្ហាញពីការដឹងគុណដោយស្មោះចំពោះគ្នា។ អ្នកកុំមើលងាយពាក្យអរគុណបន្តិចបន្តួចនេះ ការពិត! វាមានតម្លៃណាស់សម្រាប់ដៃគូ គ្រាន់តែដៃហុចនំមួយឱ្យអ្នក ហើយអ្នកអរគុណគាត់នោះ វាធ្វើឱ្យចិត្តដៃគូរបស់អ្នកទទួលបានក្តីសុខ និងក្តីស្រឡាញ់ចេញពីពាក្យអរគុណនេះឯង។ ការសរសើរតិចតួច និងពាក្យថ្លែងអំណរគុណជួយបង្កើតអារម្មណ៍សុវត្ថិភាព និងជាគន្លឹះនៃការជឿទុកចិត្តយូរអង្វែងជាមួយគូស្នេហ៍ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
187 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
293 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia