ចិត្តសាស្ត្រ
កុំគ្រាំចិត្តពេក! នេះក្បួនរស់តាមលំហូរចិត្តរំដោះបញ្ហាផ្លូវចិត្តឱ្យរីករាយ
Tror Sopheap
January 28 2026
426 views

មនុស្សយើងរស់នៅមានអារម្មណ៍តានតឹង ព្រួយបារម្ភ ស្រ្តេស និងអារម្មណ៍ប្រញាប់ប្រញាល់ បញ្ហាផ្លូវអារម្មណ៍បែបនេះ មុនដំបូងជារឿងធម្មតាទេ ប៉ុន្តែរយៈពេលក្រោយមកផ្លូវចិត្តកាន់តែធ្ងន់ក៏ក្លាយជាជំងឺគ្រាំចិត្តដែរ។ អ្នកជំនាញចិត្តសាស្រ្តខាងក្រោមនេះ មានវិធីល្អៗ ធ្វើឱ្យចិត្តលោកអ្នករស់នៅតាមលំហូរចិត្តយ៉ាងរីករាយ និងមានក្តីសុខ៖

បើអ្នកកំពុងតែរស់នៅក្នុងស្ថានភាពអារម្មណ៍តានតឹង និងទុក្ខព្រួយខ្លាំងនោះ មកពីអ្នកធ្វើការងារលើសមត្ថភាព មកពីអ្នកលេងទូរស័ព្ទ មកពីបញ្ហាច្រើនគលើគ្នា ហើយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គួរធ្វើបែបណា?​ តាម Mihaly Csikszentmihalyi បាននិពន្ធសៀវភៅ flow នេះ លើកឡើងថា ការរស់នៅឱ្យមានលំហូរចិត្តស្ថិតក្នុងចំណោមមនុស្សគ្រប់វ័យ គ្រប់ភេទ និងគ្រប់វប្បធម៌ទាំងអស់។ ដូចជាអ្នកលេងអុកក៏ឈានដល់អារម្មណ៍លំហូរបានដែរ។ អ្នកជក់អារម្មណ៍អានសៀវភៅ ក៏ឈានដល់លំហូរចិត្តបានដែរ។ ពេលអ្នកដាក់អារម្មណ៍ស្តាប់បទចម្រៀងយ៉ាងពិរោះ ស្លុងអារម្មណ៍ក្នុងបទហ្នឹង ក៏ជាលំហូរចិត្តបានដែរ។ លំហូរចិត្ត នៅពេលអ្នកបានចូលរួមសកម្មភាពទាំងស្រុង(ដាក់ចិត្តដាក់កាយ)ចំពោះរឿងណាមួយឱ្យកើតជាប្រយោជន៍ ឬមានលទ្ធផលកើតឡើង។

សម្រាប់លោក Héctor García និងលោក Francesc Miralles បាននិពន្ធសៀវភៅដ៏ល្បីមួយក្បាល ikigai លើកឡើងថា អ្នករស់នៅលើកោះអូគីណាវ៉ា ចំពោះអ្នកមានបញ្ហាផ្លូវចិត្ត គឺកម្រណាស់។ ព្រោះលោកយាយ លោកតា និងយុវជនគ្រប់រូប មានវិធីរស់នៅប្រើជីវិតឱ្យមានអត្ថន័យ។ មានលោកតាម្នាក់រស់នៅលើកោះនោះ បាននិយាយថា ខ្ញុំរស់នៅបានយូរហើយមានក្តីសុខបែបនេះ គឺចិត្តខ្ញុំគ្មានការប្រញាប់ប្រញាល់អ្វីទេ។ ខ្ញុំជាអ្នកត្បាញ នេះជាគោលបំណងក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្ញុំ។ ពេលខ្ញុំភ្ញាក់ពីគេងតែងតែធ្វើការអធិដ្ឋាន ឬសមាធិឱ្យចិត្តស្ងប់។ បន្ទាប់មកខ្ញុំចាប់ផ្តើមពង្រឹងរាងកាយដោយលំហាត់ប្រាណ ហើយញ៉ាំអាហារពេលព្រឹកត្រឹមតែ ៨០%។ ហើយក៏ម៉ោងខ្ញុំធ្វើការងារនៅ ៧ព្រឹកដែរ ខ្ញុំចាប់ផ្តើមធ្វើការងារដោយលំហូរចិត្តយ៉ាងស្ងៀមស្ងាត់ជាអ្នកតម្បាញ។ ដល់ម៉ោង ៥ល្ងាច ខ្ញុំចាប់ផ្តើមអស់កម្លាំង ខ្ញុំក៏ទៅលេងជាមួយមិត្តភក្តិ និងបងប្អូនកូនចៅរបស់ខ្ញុំយ៉ាងមានក្តីសុខ។

នៅពេលអ្នកស្ថិតក្នុងស្ថានភាពលំហូរ អ្នកត្រូវតែផ្តោតអារម្មណ៍លើការងារដោយគ្មានការំខានខាងក្រៅ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវចេះរៀបចំសណ្តាបធ្នាប់គំនិតឱ្យមានរបៀបរៀបរយជាមុនសិនដែរ។ លោក Cal Newport បានបញ្ជាក់ថា អ្នកអាចនិយាយថា ចូរអ្នកព្យាយាមផ្តោតអារម្មណ៍លើអ្វីដែលកំពុងតែធ្វើឱ្យស៊ីជម្រៅ ដើម្បីបន្ធូរអារម្មណតានតឹង និងស្រ្តេសចេញពីចិត្ត។ ហើយអ្វីដែលជ្រើសរើសផ្តោតអារម្មណ៍ឱ្យមានលំហូរចិត្តនោះ ជាតួអង្គកំណត់គុណភាពជីវិត និងក្តីសុខរបស់អ្នកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3134

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
370 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
327 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
832 views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
5.1 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
275 views

#ចិត្តសាស្ត្រ

ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.4 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
6.8 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.4 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.6 K views
អត្ថបទថ្មីៗ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
#អាហារMarch 12 2026
អ្នកផឹកស្រាពូកែលើកដាច់ៗ មិនយូរទេត្រៀមខ្លួនកើតជំងឺកាច ១នេះ
#ព័ត៌មានMarch 12 2026
ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
#ព័ត៌មានMarch 11 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia