ចិត្តសាស្ត្រ
Elon Musk ឆាប់ៗខាងមុខ នឹងក្លាយជាសេដ្ឋី 1$ទ្រីលាន នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់
Tror Sopheap
January 26 2026
5 views

ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោក Elon Musk ជាមហាសេដ្ឋីបច្ចេកវិទ្យាមានព្រទ្យសម្បត្តិកើនឡើងដល់ ៧១៣.២ ពាន់លានដុល្លារជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នេះបើយោងតាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Forbes នៅដើមឆ្នាំ២០២៦នេះ។

ចំពោះការកើនឡើងយ៉ាងគំហុកនៃព្រទ្យសម្បត្តិលោក ម៉ាស ព្រោះតែកត្តាសំខាន់ៗមួយចំនួនដូចជាការហក់ឡើងនៃតម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងភាពជោគជ័យរបស់ SpaceX វាយលុកទីផ្សារអវកាស ដែលធ្វើឲ្យតម្លៃក្រុមហ៊ុននេះ កើនតម្លៃកាន់តែខ្ពស់។

ទ្រព្យសម្បត្តិភាគច្រើនលើសលប់របស់ Elon Musk មិនមែនជាប្រាក់ខែប្រចាំខែនោះទេ ប៉ុន្តែគឺជា «កម្មសិទ្ធិភាគហ៊ុន» នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗដែលលោកបានបង្កើត និងដឹកនាំ។ ទី១ Tesla ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី)៖ នេះគឺជាប្រភពទ្រព្យសម្បត្តិធំជាងគេបង្អស់របស់លោក។ Musk កាន់កាប់ភាគហ៊ុនប្រហែល ១៣% នៃក្រុមហ៊ុន Tesla។ នៅពេលដែលតម្លៃភាគហ៊ុន Tesla កើនឡើងក្នុងទីផ្សារ ទ្រព្យសម្បត្តិរបស់លោកក៏ហក់ឡើងរាប់ប៊ីលានដុល្លារក្នុងពេលតែមួយ។ ទី២ SpaceX ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស)៖ លោកកាន់កាប់ភាគហ៊ុនប្រហែល ៤២% នៃក្រុមហ៊ុននេះ។ SpaceX គឺជាក្រុមហ៊ុនឯកជនដែលមានតម្លៃបំផុតមួយក្នុងលោក ដែលផ្ដល់សេវាកម្មបង្ហោះផ្កាយរណប និងដឹកជញ្ជូនទៅកាន់លំហអាកាស។

មានអ្នកជំនាញជាច្រើនបានលើកឡើងថា បើសន្ទុះនេះនៅតែបន្ត លោក Elon Musk អាចនឹងឈានទៅដល់ការក្លាយជាមហាសេដ្ឋី ១ទ្រីលានដុល្លារដំបូងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងពេលឆាប់ៗ ជាមិនខានទេ។ នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់ តាមសៀវភៅ កាំប្រមាអេឡូន ម៉ាស៖

១. ចង់ផ្លាស់ប្តូរអ្វីមួយ គិតឱ្យខុសពីគេ

បើលោក ម៉ាស ខំផលិតឡានប្រើសាំងដូចតែគេឯងនោះ ក្រុមមហ៊ុនរបស់គាត់គ្មានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗ ដែលមានអាយុកាលរាប់សិបឆ្នាំ មានបទពិសោធន៍ច្រើន បានចាក់គ្រឹះក្នុងចិត្តមនុស្សឱ្យប្រើផលិតផលរបស់គេរួចទៅហើយ។ បើផលិតឡានដូចគេដដែល គាត់នឹងស្លាប់ក្នុងទីផ្សារជាមិនខានឡើយ។

ដើម្បីឈ្នះទីផ្សារហើយឱ្យពិភពលោកមានការផ្លាស់ប្តូរ គាត់មានរបៀបគិតឱ្យខុសពីគេ គឺបង្កើតឡានអគ្គិសនីថ្មីដែលពិភពលោកមិនទាន់មាន។ គាត់ដឹងពីធម្មជាតិរបស់មនុស្សថា មនុស្សមិនចង់ប្រើឡានសាំងដដែលៗមកពីវាគ្មានជម្រើស។ បើគាត់បង្កើតឡានថ្មីហើយមានគុណភាពតាមស្តង់ដារ ពួកគេនឹងងាកមកប្រើជាមិនខាន។ ទោះបីមានអ្នកដទៃបានឌឺដងបោះសម្តីរិះគន់ថា នេះជាគំនិតឆ្គួតឡប់បំផុត! ហើយក្រុមហ៊ុននៅក្មេងខ្ចីគ្មានបទពិសោធន៍ច្រើនរឿងឡានអ្វីសោះ វាគ្មានផ្លូវទៅរួចនោះទេ។ បើវាទៅរួចនោះ គំនិតនេះក្រុមហ៊ុនឡានធំៗ គេធ្វើបាត់ទៅហើយ មិនចាំបាច់ដល់វេនក្រុមហ៊ុន តេសឡាជាក្មេងខ្ចីទើបតែកើតពីម្សិលមិញមកធ្វើនោះទេ។

សំខាន់លោក ម៉ាស អត់ខ្វល់អ្វីបន្តិច ព្រោះគាត់យល់ឃើញថា គំនិតឆ្គួតៗ បែបនេះហើយ បានធ្វើឱ្យអតិថិជនប្រើឡានរបស់គាត់មានរសជាតិប្លែកអារម្មណ៍និងស្រែកថា អស្ចារ្យណាស់! អស្ចារ្យបែបនេះហើយបានធ្វើឱ្យពិភពលោកមានការផ្លាស់ប្តូរ។ តាមលោក Buckminster Fuller ជាអ្នកស្ថាបត្យករជនជាតិអាមេរិកបានផ្តល់គំនិតជាគំរូថា “អ្នកមិនអាចផ្លាស់ប្តូរអ្វីៗ ដោយធ្វើការប្រឆាំងនឹងភាពជាក់ស្តែងនោះទេ តែបើអ្នកចង់ឱ្យមានការផ្លាស់ប្តូរអ្វីមួយ គឺអ្នកត្រូវបង្កើតគំរូថ្មី ហើយគំរូចាស់គេនឹងលែងប្រើវា”។

គំនិតមួយនេះឡូយណាស់! ឡូយហើយស៊ីចង្វាក់ជាមួយលោក ម៉ាស នៅត្រង់ថា គាត់មិនបានស្រែកប្រាប់មនុស្សឱ្យឈប់ប្រើប្រាស់ឡានសាំងសព្វថ្ងៃនេះទេ គាត់គិតរកគំនិតថ្មីមួយដើម្បីបង្កើតផលិតផលឱ្យប្លែកខុសពីគេ ឱ្យមនុស្សមានអារម្មណ៍រំភើបដើម្បីជំនួសផលិតផលចាស់ៗ ក្នុងទីផ្សារទាំងអស់នោះ ហើយពួកគេនឹងឈប់ប្រើវាជាបណ្តើរៗ មិនខាន។ ជាចុងក្រោយលោក ម៉ាស កើបលុយរាប់ពាន់លានដុល្លារ ព្រោះតែគំនិតខុសពីគេនេះឯង។

២. លឿន រហ័ស បន្តផ្តោត

លោក ម៉ាស មានគំនិតពិសេសមួយ ធ្វើឱ្យគាត់កើនទ្រព្យរហូតដល់ ៧០០ពាន់លានដុល្លារជាងនោះ គឺយុទ្ធសាស្រ្តផ្តោត គាត់ធ្លាប់និយាយថា អ្នកអាចដោះស្រាយបញ្ហាស្មុគស្មាញស្ទើរតែទាំងអស់ បើអ្នកផ្តោតអារម្មណ៍ឱ្យស៊ីជម្រៅក្នុងការងារត្រឹមតែរយៈពេលមួយម៉ោងប៉ុណ្ណោះ។

នៅថ្ងៃមួយលោក ម៉ាស បានទៅត្រួតពិនិត្យក្រុមហ៊ុន SpaceX ផលិតមីស៊ីលបានឃើញខ្សែសង្វាក់ផលិតកម្មរាងយឺត គាត់ក៏សួរបុគ្គលិកវិស្វករម្នាក់នៅទីនោះថា ហេតុអ្វីម៉ាស៊ីននេះដំណើរការរាងយឺត?

បុគ្គលិកវិស្វករក៏ឆ្លើយថា ព្រោះតែក្រុមហ៊ុនគេកំណត់កូដម៉ាស៊ីនល្បឿនផលិតកម្លាំងមកតែប៉ុណ្ណឹងឯង។ លោក ម៉ាស អត់និយាយច្រើនទេ គាត់យកកុំព្យូទ័រមកកែកូដតែបន្តិច ស្រាប់តែម៉ាស៊ីននោះក៏ដើរលឿនជាងមុន។ ព្រោះលោក ម៉ាស ជាជំនាញសរសេរកូដពីមុនផងដែរ។ លោកមិនចូលចិត្តធ្វើការយឺតនោះទេ ក្រុមហ៊ុនគាត់កើតក្រោយគេ បើការងារយឺតបែបនេះ តើថ្ងៃណាក្រុមហ៊ុនរបស់គាត់អាចដើរទាន់គេនោះ?

បើមួយថ្ងៃៗ ពិភពលោកមានការប្រែប្រួលលឿនបែបនេះ មានតែការពលិកម្មសម្រុកធ្វើការឱ្យលឿនរហ័សតាមគោលគំនិតកាំប្រមាទេទើបក្រុមហ៊ុន SpaceX មានសមត្ថភាពអាចរស់ក្នុងទីផ្សារស៊ីសាច់ហុតឈាមក្នុងវិស័យអវកាសនេះ។ បើលោក ម៉ាស តាមគេមិនទាន់ទេ ល្បឿននៃការផ្លាស់ប្តូរសម័យបច្ចេកវិទ្យាទំនើបអាចនឹងមកផ្តួលក្រុមហ៊ុនរបស់គាត់ឱ្យកប់ក្នុងអតីតកាលជាដដែល។ អ្នកត្រូវគិតពីគំនិតនៅត្រង់នេះថា សម័យនេះហើយ! បើអ្នករត់មិនទាន់គេទេ ព្យុះបច្ចេកវិទ្យានឹងបក់អាជីវកម្មអ្នកឱ្យចូលសមុទ្រខ្សាច់ជាមិនខាន។ កុំធ្វើលេងៗ ឱ្យសោះណា! ពីសៀវភៅ កាំប្រមា ហើយអាចទិញនៅ IBC និងតាម https://t.me/BusinessCambodiaBook

Photo 2026 01 15 17 36 59

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3058

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

Elon Musk ឆាប់ៗខាងមុខ នឹងក្លាយជាសេដ្ឋី 1$ទ្រីលាន នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់
Tror Sopheap
January 26 2026
5 views

#ចិត្តសាស្ត្រ

ពេលព្រឹក! ៣បច្ចេកទេសជាមួយដៃគូ ធានាបានយូរនាទី ដល់ត្រើយ បាត់ស្រ្តេស
Tror Sopheap
January 21 2026
2.5 K views

#ចិត្តសាស្ត្រ

កុំមើលងាយ! ៨ទម្លាប់ប្រចាំថ្ងៃនេះ នាំឱ្យបុរសគ្មានកូនអត់ដឹងខ្លួន
Tror Sopheap
January 21 2026
1.2 K views

#ចិត្តសាស្ត្រ

ចាយលុយតិច! ៧ទម្លាប់ឱ្យអ្នករស់នៅឆ្ងាយពីជំងឺ ហើយស្រកគីឡូ
Tror Sopheap
January 21 2026
216 views

#ចិត្តសាស្ត្រ

សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
Tror Sopheap
January 19 2026
1.9 K views

#ចិត្តសាស្ត្រ

គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង
Tror Sopheap
January 19 2026
640 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! អ្នកឆ្លងជំងឺនីប៉ាហ៍មានអត្រាស្លាប់ចន្លោះពី ៤០%ទៅ៧០% នេះជារោគសញ្ញា
Tror Sopheap
January 24 2026
12.7 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia