ជំងឺ
ការពារល្អជាង...! ៤រោគសញ្ញាពីជំងឺទឹកនោមផ្អែម ដឹងទុកជាមុន ដើម្បីការពារដេកទេព្យ
Tror Sopheap
February 11 2026
2.9 K views

សព្វថ្ងៃនេះ អ្នកកើតជំងឺទឹកនោមផ្អែមមានការកើនឡើងព្រោះតែអាហារ និងភេសជ្ជៈលើសកម្រិតជាតិស្ករនេះឯងនេះ។ តាមក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងឆ្នាំ២០២៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានកើនជិត ២៧% ពោលគឺជិត ៣០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៦ មករា ឆ្នាំ២០២៦។ ដើម្បីការពារជំងឺទឹកនោមផ្អែមទុកជាមុន នេះជារោគសញ្ញាទាំង ៤នេះ៖

១. អស់​កម្លាំង​ខ្លាំងខុសពីធម្មតា៖ ប្រភេទជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ​មាន​ឥទ្ធិ​ពលធ្វើឱ្យអ្នករាងអស់ថាមពលខុសពីធម្មតា​ ហើយ​អ្នក​មានជំងឺ​នេះ​មាន​អារម្មណ៍​ហត់នឿយ ឬ​អស់កម្លាំង។​ ការ​មាន​អារម្មណ៍​អស់​កម្លាំង​នេះ កើត​ឡើង​ដោយ​សារ​ស្ករ​​ក្នុង​ចរន្ត​ឈាម​មិន​អាច​ផ្ដល់​ទៅ​កោសិកា​រាង​កាយ​បាន​គ្រប់គ្រាន់​នេះឯង។

២. របួសអ្នកជារាង​​យឺត៖ ​ពេលកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ វាបានបំផ្លាញ​ដល់​ប្រព័ន្ធ​ប្រសាទ​រាង​កាយ និង​សរសៃឈាម​តូចៗ ប៉ះលំហូរ​ឈាម​ចុះ​ខ្សោយធ្វើឱ្យស្បែករបស់អ្នកមានរបួសមិនងាយជានោះទេ។ កន្លែង​មុតមាន​របួស​ហ្នឹង គឺ​ត្រូវ​ការ​ពេល​រាប់​អាទិត្យឯណោះដើម្បី​ជាពីរបួស​។ ការ​ជា​សះ​ពី​រ​បួស​យឺត អាច​បង្កើន​ឱកាស​ប្រឈម​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​ ផងដែរ។

៣. អ្នកមានអារម្មណ៍ស្រេកទឹក ហើយផឹកទឹកច្រើនជាងធម្មតាជាច្រើមថ្ងៃផងដែរ។ ការនោមញឹកញាប់ដែលចាំបាច់ដើម្បីយកជាតិស្ករលើសពីក្នុងឈាមអាចបណ្តាលឱ្យរាងកាយទ្រុឌទ្រោមដោយសារបាត់បង់ជាតិទឹកច្រើន ។ ​បញ្ហានេះយូរ ៗ ទៅអាចបណ្តាលឱ្យខ្វះជាតិទឹកនិងនាំឱ្យមានអារម្មណ៍ស្រេកទឹកច្រើនជាងធម្មតា។

៤. ការលើសទម្ងន់៖ ការលើសទម្ងន់ជាកត្តាហានិភ័យដ៏ខ្លាំងក្លានៃជំងឺទឹកនោមផ្អែមផងដែរជាពិសេសអ្នកចូលចិត្តហូបអាហារផ្អែមៗ វាធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងដោយអត់ដឹងខ្លួននោះទេ។ ហើយជាលិកាខ្លាញ់កាន់តែច្រើន ជាពិសេសនៅខាងក្នុងរវាងសាច់ដុំ និងស្បែកជុំវិញពោះ កោសិការាងកាយរបស់ពួកគេប្រឆាំងនឹងអាំងស៊ុយលីន។ 

 

ប្រសិនបើបងប្អូនមានរោគសញ្ញា ឬមានទម្លាប់រស់នៅមិនល្អទាំងអស់នេះ គួរតែប្រយ័ត្ន និងទៅពិនិត្យជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ និងគួរយកចិត្តទុកដាក់តាមដានជាតិស្ករក្នុងខ្លួនជាប្រចាំ ដើម្បីទប់ស្កាត់ការពារ និងព្យាបាល។ ជំងឺទឹកនោមផ្អែមជាជម្ងឺរ៉ាំរ៉ៃ នឹងមិនមែនកើតតែលើមនុស្សវ័យចំណាស់នោះទេ អាចកើតឡើងលើមនុស្សវ័យក្មេងបានផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia