ចិត្តសាស្ត្រ
ចង់ឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធកុំធ្វើរឿង ១នេះ
Tror Sopheap
February 10 2026
2.5 K views

នៅក្នុងសង្គមរបស់យើងមានបញ្ហារឿងគ្រួសារនេះ មានករណីលែងលះគ្នា និងរស់នៅមិនចុះសម្រុងនឹងគ្នា មានការបង្កើនឡើង។ ការពិត វាជារឿងតូចៗ បញ្ហាប្រចាំថ្ងៃ ប៉ុន្តែរឿងតូចៗ នេះនាំឱ្យកើតជំងឺមហារីកក្នុងចិត្តបាន។ តាមលោក Dale Carnegie ជាអ្នកគ្រូតាផ្នែកចិត្តសាស្រ្តនាំផ្នែកសុភមង្គលគ្រួសារ និងជាអ្នកនិពន្ធកម្រិតពីភពលោក បានណែនាំពីគោលការណ៍ ១នេះ នាំឱ្យគ្រួសាររស់នៅមានក្តីសុខ៖

ការរស់នៅក្នុងគ្រួសារតែងមានទំនាស់ និងការមិនពេញចិត្តណាមួយមិនខានទេ រវាងប្តីប្រពន្ធនោះ។ ប៉ុន្តែលោក ក្លេតស្ទោន ជានាយករដ្ឋមន្រ្តី ២ម្តងនៃប្រទេសអង្គគ្លេស និងមានប្រពន្ធឈ្មោះ ខេតឺរីន គាត់មានវិធីសាស្រ្តមួយ ក្នុងការរស់នៅជាមួយគ្រួសារឱ្យមានសុភមង្គលខ្លាំងណាស់។ គាត់បានរស់នៅជាមួយប្រពន្ធអស់រយៈពេល ៥៩ឆ្នាំដល់ថ្ងៃចុងនៃជីវិត។

ប៉ុន្តែនៅក្នុងផ្នែកនយោបាយរបស់លោក ក្លេតស្ទោន មានសត្រូវកាចសាហាវបំផុតម្នាក់ គឺ ឌីស្រាអេលី។ និយាយទៅ អ្នកទាំងពីរនេះ ប្រឆាំងគ្នា និងឈ្លោះគ្នាដូចព្យុះចឹង នាពេលជជែកដេញដោលពីកិច្ចការប្រទេសជាតិម្ដងៗ យ៉ាងតឹងសរសៃរករម្នាក់ៗ ប៉ុន្តែពួកគាត់មានចំណុចពិសេសដូចគ្នា គឺគ្រួសារមានសុភមង្គល និងមានក្តីស្រឡាញ់គ្នាខ្លាំងបំផុត។ តើគាត់មានវិធីសាស្រ្តអ្វី បានជាធ្វើឱ្យប្តីប្រពន្ធកាន់តែស្រឡាញ់គ្នា?

លោក Dale បានលើកឡើងថា នៅគ្រាមួយលោក ក្លេតស្ទោន ចាប់ដៃភរិយាឡើងរាំក្នុងកម្មវិធីមួយនៅក្នុងផ្ទះ ហើយកម្មវិធីនេះ ត្រូវបានបញ្ចប់នៅយប់ជ្រៅ។ បើនិយាយពីលោក ក្លេតស្ទោន សូម្បីតែនៅក្នុងគណបក្សប្រឆាំងក៏ញញើតនឹងអំណាចគាត់ក្នុងសភាដែរ។ ពេលគាត់ភ្ញាក់ឡើង ចុះមកក្រោមហូបអាហារពេលព្រឹក គាត់បានឃើញប្រពន្ធ និងកូនកំពុងតែដេកលក់។ គាត់មិនបានស្រែជេរ និងនិយាយសម្តីខ្លាំងៗ ដូចនៅរដ្ឋសភាទេ។

គាត់មានវិធីសាស្រ្តយ៉ាងសាមញ្ញមួយថា គាត់បានស្រែកច្រៀងខ្លាំងៗ ដើម្បីឱ្យប្រពន្ធកូនបានឮ ហើយភ្ញាក់មកហូបអាហារពេលព្រឹកជុំគ្រួសារដោយអារម្មណ៍រីករាយ។ លោក ក្លេតស្ទោន បានប្រកាន់គោលការណ៍មួយនេះ មិនត្រូវបន្ទោសរិះគន់អ្នកនៅក្នុងផ្ទះនោះទេ។ ព្រោះប្តីប្រពន្ធមានបេះដូងអាចនិយាយស្តាប់គ្នាបាន បើរិះគន់គ្នា ក៏គ្មានប្រយោជន៍អ្វីដែរ។ គាត់បានប្តូរពីការស្រែក ឬរិះគន់ មកជាច្រៀងខ្លាំងវិញ វាជាវិធីល្អ។

តាមលោកស្រី ដូរ៉ូធី ឌិកស៍ ជាអ្នកនិពន្ធជើងឯកអំពីរឿងជីវិតគូស្រករ បានបញ្ជាក់ថា ជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិអាមេរិកប្រមាណជាងពាក់កណ្តាលបានជួបនឹងការបរាជ័យ លែងលះគ្នា និងគូជីវិតរស់ក្នុងការគ្រាំចិត្ត គឺការបន្ទោសរិះគន់នេះឯង។ ព្រោះការបន្ទោសរិះគន់ឥតប្រយោជន៍ដែលធ្វើឱ្យដៃគូជីវិតឈឺចាប់ និងគ្រាំគ្រាចិត្តម្តងបន្តិចៗ ក្លាយជាដំបៅចិត្ត។ អ្នកត្រូវប្រកាន់គោលការណ៍មួយនេះ កុំបន្ទោសរិះគន់ចំៗ ក្នុងគ្រួសារឱ្យសោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
187 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
293 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
327 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia