ជំងឺ
កុំចេះតែហ៊ាន! អ្នកឧហ្សាហ៍ស្រ្តេសច្រើន គេចមិនផុតពីជំងឺកាច ១នេះទេ
Tror Sopheap
February 9 2026
3.2 K views

ពេលអ្នកមាន​អារម្មណ៍​ស្ត្រេសច្រើន រាង​កាយ​នឹង​ផលិត​អ័រ​ម៉ូនធ្វើឱ្យអ្នកអស់កម្លាំងពីខ្លួន បន្ទាប់មកយើងត្រូវការអាហារមានរសជាតិផ្អែមៗ ដើម្បីផ្តល់ថាមពលឱ្យរាងកាយឡើងវិញ។ ចំពោះបញ្ហាស្រ្តេសនេះ វាក៏នាំផល​ប៉ះ​ពាល់ដល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាមហើយរាងកាយរបស់អ្នកក៏ប្រែទៅជាធាត់ដែរ។ ហើយបញ្ហាធាត់នេះ ងាយនាំអ្នកកើតជំងឺទឹកនោមផ្អែមដោយអត់ដឹងខ្លួននោះទេ។ បើមិនបានទៅពិនិត្យសុខភាពទេនោះ។

ពេលអ្នកមានអារម្មណ៍តានតឹង និងស្រ្តេសយូរឆ្នាំដែរនោះ ព្រោះរាងកាយអ្នកបានបញ្ចេញអរម៉ូនស្ត្រេសដូចជា cortisol និង adrenaline  ដែលវាជម្រុញសម្រាប់ការឆ្លើយតប ស្រ្តេសជាមួយរាងកាយ។ យោងតាមគេហទំព័រ Medicalnewstoday បានចុះផ្សាយថា ពេលស្រ្តេសច្រើន ហើយអ្នកខ្វះការរៀបចំចំណីអាហារឱ្យបានត្រឹមត្រូវ (ហូបតាមឃ្លាន) ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង នៅក្នុងការរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម វាបង្កើនជាតិស្ករក្នុងឈាម និងកម្រិតអេម៉ូក្លូប៊ីន glycated ផងដែរ។ មានសញ្ញាប្រាប់អ្នកកំពុងតែនាំជំងឺទឹកនោមផ្អែមដាក់ខ្លួនគឺរាងកាយរបស់អ្នកប្រែជាធាត់(ចូលចិត្តផឹកស្រា ផឹកកាហ្វេស្ករច្រើន និងភេសជ្ជៈផ្សេងៗ មានជាតិច្រើន)

តាមវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែមបានលើកឡើងថា ទម្លាប់តែ១នេះ យូរនឹងឆាប់ក៏អាចឱ្យអ្នកកើតជំងឺទឹកនោមផ្អែមបានទាំងមិនដឹងខ្លួនមិនខានទេ ទម្លាប់១នោះ គឺអ្នកស្រ្តេសរាល់ថ្ងៃ។​ នៅពេលស្ត្រេស រាងកាយនឹងបង្ហូរអរម៉ូនដែលធ្វើឱ្យជាតិស្ករឡើងខ្ពស់។ ពេលខ្លះ ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឱ្យរាងកាយមានភាពធន់នឹងអាំងស៊ុយលីន និងបង្កឱ្យជាតិស្ករឡើងខ្ពស់។ បន្ថែមពីនេះអ្នកគួរតែទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យឱ្យបានជាប្រចាំ។ ហើយគួរធ្វើលំហាត់ប្រាណ ដើម្បីបញ្ចុះជាតិស្ករចេញឈាមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia