ព័ត៌មាន
សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.7 K views

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺស៊ីតាកូ ស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ដែលជាទូទៅបង្កជំងឺ លើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។

មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្ស នៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់ នឹងជូនដំណឹង បន្ថែម ប្រសិនបើមានព័ត៌មានថ្មី។

របៀបចម្លង៖

១. មនុស្សអាចឆ្លង តាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ។

២. ការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ។

៣. បុគ្គលមានហានិភ័យខ្ពស់រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រសម្លាប់និងកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ បុគ្គលិកមន្ទីរពិសោធន៍។

៤. ការឆ្លងមេរោគលើសត្វអាចបណ្តាលឱ្យសត្វស្លាប់ផងដែរ។ រោគសញ្ញាលើសត្វស្លាបរួមមាន រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភ្នែក ឬច្រមុះ លាមកពណ៌បៃតង ឬលឿងបៃតង និងសត្វស្លាបអាចស្លាប់។ ទោះជាយ៉ាងណា សត្វស្លាបខ្លះអាចផ្ទុកបាក់តេរីតែដោយមិនបង្ហាញរោគសញ្ញា។

ប្រសិនបើសង្ស័យថាសត្វស្លាបឆ្លងមេរោគ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីសត្វផ្សេងៗ នាំសត្វស្លាប ឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្អាត បាញ់សម្លាប់មេរោគឱ្យទ្រុង ឱ្យបានស្អាត។

 

រោគសញ្ញាលើមនុស្ស៖

១. រោគសញ្ញាអាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ ខែ បន្ទាប់ពីការប៉ះពាល់ រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬ រលាកសួត។ ក្នុង ករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចមានផលវិបាក ដូចជា រលាកខួរក្បាល ឬរលាកសាច់ដុំបេះដូង 

២. ភាគច្រើន អ្នកជំងឺជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា

 

របៀបបង្ការ៖

១. រក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬ សម្អាតទ្រុង

២. ចៀសវាងការថើបសត្វស្លាប ឬប៉ះពីមាត់ទៅចំពុះ

៣. ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីដែលឈឺ ឬងាប់

៤. រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត និងមានខ្យល់ចេញចូលល្អ។

៥. ពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតទ្រុង ឬកន្លែងមានកាកសំណល់សត្វបក្សី ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលាមកកកកុញ ឬស្ងួត ដែលបង្កើតជាភាគល្អិតដែលហើរតាមខ្យល់។

៦. នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ប្រសិនបើមនុស្សម្នាក់មានសញ្ញា ដូចជា ផ្តាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង បន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាព ឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់សត្វបក្សី។

627670822 1333438755479551 2935233173600027397 N

627303002 1333422665481160 7258101125099641207 N

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង

#ព័ត៌មាន

មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
Tror Sopheap
March 16 2026
640 views

#ព័ត៌មាន

កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
Tror Sopheap
March 16 2026
1.1 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
Tror Sopheap
March 16 2026
497 views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
Tror Sopheap
March 13 2026
1.5 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia