ព័ត៌មាន
មន្រ្តីបរិស្ថានបញ្ជាក់ថា ៣ចំណុចនេះ អ្នកមិនគួរនាំចូលសំណល់អេឡិចត្រូនិកមកកែច្នៃទេ
Tror Sopheap
January 27 2026
54 views

យោងតាមការឱ្យដឹងពីមន្រ្តីបរិស្ថាន​ បានឲ្យដឹងថា ៖ ប្រទេសអភិវឌ្ឍន៍ភាគច្រើនផលិតគ្រឿងអេឡិចត្រូនិក ខណៈប្រទេសកំពុងអភិវឌ្ឍមួយចំនួន ត្រូវបានគេកំណត់ជាគោលដៅសម្រាប់ការនាំចូលសំណល់អេឡិចត្រូនិក និងការបង្កើតរោងចក្រកែច្នៃ។ យ៉ាងណា ប្រទេសជាច្រើនបានបដិសេធយ៉ាងដាច់ខាតការនាំចូលសំណល់អេឡិចត្រូនិក និងរោងចក្រកែច្នៃ ដោយសារវាប៉ះពាល់ធ្ងន់ធ្ងរចំពោះបរិស្ថាន សុខភាព សេដ្ឋកិច្ច និងសង្គម។

មន្រ្តីបរិស្ថានបញ្ជាក់ថា មូលហេតុដែលមិនគួរនាំចូលសំណល់អេឡិចត្រូនិកយកមកកែច្នៃ ទី១.គ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស៖ រោងចក្រកែច្នៃសំណល់អេឡិចត្រូនិក ជាពិសេសរោងចក្រប្រើបច្ចេកវិទ្យាចាស់ៗ ឬមានច្បាប់គ្រប់គ្រងខ្សោយ អាចប៉ះពាល់ដល់កម្មករ និងសហគមន៍នៅជុំវិញ។ វិធីកែច្នៃមិនផ្លូវការ ដូចជា ការដុតខ្សែភ្លើង ឬការប្រើសារធាតុអាស៊ីត ដើម្បីយកលោហៈ អាចបញ្ចេញសារធាតុពុលទៅក្នុងខ្យល់ និងទឹក បង្កឱ្យមានជំងឺដង្ហើម ជំងឺប្រព័ន្ធប្រសាទ មហារីក និងបញ្ហាការលូតលាស់របស់កុមារ។

ទី២.ការ ការពារបរិស្ថាន ពីសារធាតុពុល៖ សំណល់អេឡិចត្រូនិកមានសារធាតុពុលដូចជា សំណ បារត កាឌមីញ៉ូម និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗដែលប្រើក្នុងប្លាស្ទិក និងបន្ទះសៀគ្វី។ នៅពេលសំណល់អេឡិចត្រូនិកត្រូវបាននាំចូល និងកែច្នៃដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ សារធាតុពុលអាចបំពុលដី ទន្លេ និងទឹកក្រោមដី បង្កការខូចខាតបរិស្ថានយ៉ាងយូរអង្វែង និងពិបាកស្ដារឡើងវិញ។

ទី៣.ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែង៖ ទោះបីជាការទទួលសំណល់អេឡិចត្រូនិក អាចផ្ដល់ការងារខ្លះៗនៅពេលដំបូង ប៉ុន្តែរដ្ឋត្រូវចំណាយលុយច្រើនលើសលប់វិញ ដើម្បីព្យាបាលជំងឺប្រជាជន និងសម្អាតបរិស្ថានដែលខូចខាត។ លើសពីនេះ ការបំពុលដី និងទឹក ក៏ធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មផងដែរ។ ដូច្នេះ រាជរដ្ឋាភិបាលយល់ឃើញថា វាមិនមែនជាការអភិវឌ្ឍដែលចំណេញនោះទេ។ មន្រ្តីបរិស្ថានបន្ថែមថា ការគោរពច្បាប់អន្តរជាតិកិច្ចព្រមព្រៀងអន្តរជាតិ ដូចជា អនុសញ្ញាបាសែល(Basel Convention) បានតម្រូវឱ្យប្រទេសនីមួយៗទទួលខុសត្រូវលើសំណល់ដែលខ្លួនផលិត។ ការបដិសេធមិនទទួលសំណល់ពីក្រៅប្រទេស គឺជាការបង្ហាញពីឆន្ទៈក្នុងការការពារយុត្តិធម៌សង្គម និងការអភិវឌ្ឍ៕ យោងតាមទូរទស្សន៍ជាតិកម្ពុជា ទទក។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3132

អត្ថបទទាក់ទង

#ព័ត៌មាន

អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
Tror Sopheap
March 13 2026
574 views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
5 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.2 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.3 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
4.1 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
5 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
4.6 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
4.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.1 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.5 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
#អាហារMarch 12 2026
លើកដាច់ៗ អ្នកផឹកស្រានាំឱ្យខួរក្បាលកើតជំងឺកាចៗ មុខច្រើនណាស់
#ព័ត៌មានMarch 12 2026
ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
#ព័ត៌មានMarch 11 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត
#ព័ត៌មានMarch 10 2026
ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia