ជំងឺ
ក្រសួងសុខាងពភិបាល៖ រស់នៅបែបនេះ ទើបអ្នកគ្មានជំងឺទឹកនោមផ្អែមមួយជីវិត
Tror Sopheap
February 11 2026
993 views

មានប្រជាជនខ្មែរ ភាគច្រើនយល់ច្រលំថា ដំបូងកើតជំងឺទឹកនោមផ្អែមប្រភេទទី១ បន្ទាប់មកវិវត្តទៅជាប្រភេទទី២ ប៉ុន្តែវាមិនដូច្នោះទេ។ ជំងឺទឹកនោមផ្អែមពីរប្រភេទនេះ ចែកដាច់ពីគ្នា ដោយជំងឺទឹកនោមផ្អែមប្រភេទទី១ ច្រើនកើតឡើងបណ្តាលមកពី ប្រព័ន្ធការពាររាងកាយទៅបំផ្លាញកោសិការប៊ែលតារបស់លំពែង ដែលមានមុខងារក្នុងការផលិតអាំងស៊ុយលីន រីឯទឹកនោមផ្អែមប្រភេទទី២ ច្រើនកើតដោយសារ កត្តាចំណីអាហារនិងការរស់នៅ។ មានន័យថានរណាៗក៏អាចមានហានិភ័យកើតបានដែរ ហេតុនេះពលរដ្ឋខ្មែរ ត្រូវយល់ដឹងពីវិធីការពារខ្លួនពីជំងឺរ៉ាំរ៉ៃ ឬឃាតករលាក់មុខនេះឱ្យបានច្បាស់លាស់។

ទម្លាប់កំណត់វាសនាសុខភាពរបស់អ្នក។ បើអ្នកមានទម្លាប់ល្អនាំឱ្យសុខភាពល្អ រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែមផងដែរ។ តាមឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ‟ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព”។

សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយចំណេះដឹង ការផ្លាស់ប្ដូរឥរិយាបថរបៀបរបបនៃការរស់នៅដើម្បីកាត់បន្ថយការកើតនៃជំងឺទឹកនោមផ្អែម ដោយបង្កើនសកម្មភាពរាងកាយដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការបរិភោគចំណីអាហារប្រកបដោយសុខភាពដោយកាត់បន្ថយអាហារដែលមានជាតិ ប្រៃ ផ្អែម និងជាតិខ្លាញ់ ចៀសវាងការពិសាគ្រឿងស្រវឹង និងបារី។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែមត្រូវជ្រើសរើសសេវាព្យាបាលឱ្យបានត្រឹមត្រូវ ពោលត្រូវមកកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ដែលធ្វើឱ្យចំណេញទាំងពេលវេលា ថវិកា និងធានាបាននូវសុខភាពល្អបន្តបំពេញការងារប្រចាំថ្ងៃដូចប្រជាពលរដ្ឋទូទៅ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia