តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតជាតិពុលចេញពីរាងកាយ កុំឱ្យអ្នកខូចតម្រងនោមខាតលុយប្តូរឈាមទេនោះ អ្នកត្រូវមានទម្លាប់ល្អៗ ប្រចាំថ្ងៃ។ ពេលតម្រងនោមរបស់អ្នកមានការស្ទះឬខ្សោយ វាគ្មានសមត្ថភាពពេញលេញក្នុងការលាងសំអាតឈាមរបស់អ្នកបានល្អទេ។ បើអ្នកចង់ឱ្យតម្រងនោមមានសុខភាព មិនប្តូរឈាមទាំងវ័យក្មេងទេនោះ អ្នកចាំបាច់ញ៉ាំអាហារបែបនេះ?
១. ចេកប៉ូវតម្រងនោមបានល្អ៖ ការញ៉ាំផ្លែចេក២ទៅ៤ផ្លែក្នុងមួយថ្ងៃល្អដល់សុខភាពមុខងារតម្រងនោម។ ព្រោះផ្លែចេកនេះមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់។ នៅក្នុងចេកទំហំមធ្យមមួយផ្លែទម្ងន់ ១៥០ ក្រាមដែលមានផ្ទុកជាតិប៉ូតាស្យូមដល់ទៅ ៥៣៧ មីលីក្រាមទៅហើយ។ បើអ្នកកំពុងជួបបញ្ហាតម្រងនោមណាមួយ ចូរកម្រិតបរិមាណជាតិប៉ូតាស្យូមកុំឱ្យច្រើនពេក។
២.ខ្ទឹមសល្អដល់តម្រងនោម៖ ខ្ទឹមសជាថ្នាំប្រឆាំងនឹងការរលាក ជួយកាត់បន្ថយសម្ពាធឈាម ដែលមានប្រយោជន៍សម្រាប់មុខងារតម្រងនោមបញ្ចេញជាតិពុលតាមការបែកញើសពីរាងកាយ និងទឹកនោមបានល្អផងដែរ។ ខ្ទឹមសមានសមត្ថភាពជួយការពារអ្នកពីការខូចខាតអុកស៊ីតកម្មជាកត្តាមួយអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមផងដែរ។
៣. តៅហ៊ូកាត់បន្ថយភាពតឹងតែងលើតម្រងនោម៖ តៅហ៊ូមានអត្ថប្រយោជន៍ល្អដល់តម្រងនោម ព្រោះវាមានប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិ ដើម្បីកាត់បន្ថយភាពតានតឹងលើតម្រងនោមរបស់អ្នក។ ចំពោះជាតិប្រូតេអ៊ីនរបស់សត្វអាចបង្កើតបរិយាកាសអាស៊ីតក្នុងរាងកាយជួយគ្របដណ្ដប់លើតម្រងនោមកុំឱ្យរងសម្ពាធលើសកម្រិតពេក។
៤. សណ្តែកខ្មៅល្អដល់សុខភាពក្រពះ ហើយជួយសម្អាតជាតិពុលចេញពីតម្រងនោម កុំឱ្យអ្នកលាងឈាមពេលអនាគតផងដែរ។ មកពីអង្ករខ្មៅមានប្រសិទ្ធភាពជួយជម្រុញឱ្យឆ្អឹងនិងថ្លើមមានសកម្មភាពខ្លាំងក្លាដើម្បីបញ្ចេញឧស្ម័នពុលចេញពីឈាម។ ហើយនៅក្នុងអង្ករខ្មៅមានកម្រិតវីតាមីនB១ និងជាតិដែកមានច្រើនជាងអង្ករធម្មតារហូតដល់ទៅ ៧ដងឯណោះ។ នេះជាសមត្ថភាពអង្កខ្មៅជួយបណ្តេញជាតិពុលចេញពីរាងកាយនិងតម្រងនោមបានយ៉ាងល្អ។
ដូច្នេះ! អ្នកគួរញ៉ាំអាហារខាងលើល្អដល់សុខភាពតម្រងនោម បើមានបញ្ហាតម្រងនោមវិញនោះ សូមអ្នកទៅនិយាយជាមួយពេទ្យជាមុនសិន ដើម្បីហូបអាហារណាមួយមិនបង្កគ្រោះថ្នាក់ដល់សុខភាពតម្រងនោម។ ហើយគួរមានទម្លាប់បន្ថែមគឺពិសារទឹកឱ្យបានគ្រប់គ្រាន់ និងគេងឱ្យបានគ្រប់គ្រាន់ ទើបអ្នករស់នៅសុខសប្បាយគ្មានបញ្ហាតម្រងនោម៕ អត្ថបទដោយ៖ ទ្រ សុភាព
