អាហារ
តៀមខ្លួនដេកពេទ្យ! ក្រុមមនុស្សនេះ រំលងអាហារពេលព្រឹក មានគ្រោះថ្នាក់ដល់សុខភាពណាស់
Tror Sopheap
January 21 2026
526 views

ការរំលងអាហារពេលព្រឹកមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។ ជាពិសេសក្រុមមនុស្សមានដូចជាអ្នកធ្វើការប្រើកម្លាំងខ្លាំង មានកុមារ ក្មេងជំទង់កំពុងលូតលាស់ មានមនុស្សចាស់កម្លាំងចុះខ្សោយ និងអ្នកមានបញ្ហាសុខភាពដូចជាជំងឺទឹកនោមផ្អែម ឬបញ្ហាក្រពះជាដើម អត់អាហារពេលព្រឹកអាចមានផលប៉ះពាល់សុខភាពណាស់។ ខាង​ក្រោម​នេះ​ជា​ផល​ប៉ះ​ពាល់​អ្នក​រំលង​អាហារ​ពេល​ព្រឹក៖

១. ពេលអ្នករំលងអាហារពេលព្រឹក ខួរក្បាលរបស់អ្នកនឹងខ្វះជាតិស្ករក្នុងដំណើរការនាំឱ្យបាត់បង់ការផ្តោតអារម្មណ៍កាត់បន្ថយលទ្ធផលការងារ និងអស់កម្លាំងខុសពីធម្មតា ហើយមានអារម្មណ៍ឆាប់ខឹង។ បញ្ហាទាំងអស់នេះនាំខួរក្បាលរបស់អ្នកចុះខ្សោយលឿនព្រោះគ្មានថាមពលដាស់កោសិកាខួរក្បាលនោះឯង។ ចូលអ្នកហូបស៊ុត ផ្លែប័រ និងការរ៉ុត ភេសជ្ជៈកាហ្វេអត់ស្ករ... សុទ្ធតែជួយខួរក្បាលមានថាមពលគិតបានល្អ។

២. វានាំឱ្យកើនឡើងជំងឺមេតាប៉ូលីសជាជំងឺដែលបណ្តាលមកពីការរំលាយអាហារខុសប្រក្រតីរបស់រាងកាយ។ វាបណ្តាលមកពីបញ្ហាសម្ពាធឈាមខ្ពស់។ តាមគេហទំព័រ vnexpress បានចុះផ្សាយថា ការរំលងអាហារពេលព្រឹកជាប្រចាំថ្ងៃនោះ នាំឱ្យអ្នកមានបញ្ហាដូចជា ធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើនខ្លាញ់ក្នុងឈាមខ្ពស់ និងកើនសម្ពាធឈាមខ្ពស់។ ព្រោះរាងកាយរបស់អ្នកមានអរម៉ូនប្រែប្រួលនាំឱ្យគ្មានលំនឹងជាតិស្ករក្នុងសរសៃឈាម។

៣. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ បើអ្នកម្តងហូបអាហារពេលព្រឹង ម្តងអត់ វានាំបញ្ហាដល់ក្រពះ។ ភាគច្រើនអ្នកមានទម្លាប់បែបនេះ មានបញ្ហាឈឺចាប់ក្រពះ ឬជំងឺច្រាលជាតិអាស៊ីតក្រពះពោះវៀនងាយជួបប្រទះការក្រហាយទ្រូង និងឈឺក្រពះកាន់តែធ្ងន់ធ្ងរ ពេលអ្នករំលងអាហារពេលព្រឹកហូបមិនទៀងទាត់។

៤. ការរំលងអាហារពេលព្រឹកអាចបង្កើនកម្រិតស្ត្រេស ការថប់បារម្ភ និងសូម្បីតែកាត់បន្ថយសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នកថែមទៀត។ ដូច្នេះហើយ! ចូរអ្នកជ្រើសរើសអាហារពេលព្រឹកដោយផ្លែប៉ោម ផ្លែប័រ ស៊ុត និងត្រី... ដើម្បីជំនួយក្រពះមានសុខភាពហើយបង្កើនថាមពលរាងកាយ។ បើ​អ្នក​ចង់​សាកល្បង​តម​អាហារពេលព្រឹកហើយមានអារម្មណ៍អត់ស្រួលខ្លួនទេ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia