រោគសញ្ញាធំៗ នៃជំងឺវិបត្តិរំលាយអាហារ! អ្នកគួរដឹងពីបញ្ហានេះ ដើម្បីការពារសុខភាពរបស់អ្នកទុកជាមុន។ តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។
ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖
- បរិភោគអាហារឆាប់ឆ្អែត
- តឹងណែនពោះក្រោយបរិភោគ
- ឈឺចុងដង្ហើម
- ក្រហាយចុងដង្ហើម
“ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។"
