នៅស្រុកខ្មែរយើងចំពោះបញ្ហាសុខភាពគឺមានបញ្ហានៅតែច្រើន តាមក្រសួងសុខាភិបាលបានប្រកាសនៅឆ្នាំ ២០២៦ ខែមករា ពីលទ្ធផលបញ្ហាសុខភាពកាលឆ្នាំ២០២៥ថា នៅក្នុងឆ្នាំ២០២៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានកើនជិត ២៧% ពោលគឺជិត ៣០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។
ជំងឺមួយទៀតតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់ថា អត្រាអ្នកលើសសម្ពាធឈាមបានហក់ដល់ជាង ៤៥ ០០០នាក់។ ចំនួននេះបានកើន១២,២០% ខណៈអ្នកសម្រាកព្យាបាលមានចំនួនជាង ៤១ ០០០នាក់ កើនដល់ ១៩,១៧% ធៀបនឹងឆ្នាំ២០២៤ ។ ជំងឺទាំង ២នេះកើតលើមនុស្សមានទម្លាប់ ២នេះធ្វើជាប្រចាំថ្ងៃ៖
១. ចូលចិត្តអាហារប្រៃក៏នាំជំងឺលើសសម្ពាធឈាមដាក់ខ្លួនដែរ។ តាមរយៈវេជ្ជបណ្ឌិត ប៊ុត សុជាតិ ជាស្ថានិកមជ្ឃមណ្ឌលជំងឺទឹកនោមផ្អែម មានបទពិសោធន៍ព្យាបាលជំងឺទឹកនោមផ្អែម១០ឆ្នាំមកហើយ បានបកស្រាយថាក្រុមអាហារទី១គឺអាហារមានជាតិប្រៃខ្ពស់ ការទទួលទានអាហារមានជាតិប្រៃខ្ពស់ធ្វើឱ្យអ្នកប្រឈមជំងឺលើសសម្ពាធឈាម។ ចំពោះប្រភេទអាហារប្រៃលោកវេជ្ជបណ្ឌិតបានបកស្រាយថាមិនមែនមានតែក្នុងអំបិលនោះទេ តែវាអាចមានក្នុងអាហារផ្សេងៗ គាត់បានឧទាហរណ៍ដូចមីដែលមានជាតិប្រៃនៅខាងក្នុង ប្រភេទត្រីខ ត្រីខក៏មានជាតិប្រៃដូចគ្នា។ សរុបមកប្រភេទអាហារភាគច្រើន បើគ្មានជាតិប្រៃគឺមិនអាចរក្សាទុកយូរបានទេ ដូច្នេះត្រូវប្រយ័ត្នជាមួយអាហារកែច្នៃប្រភេទនេះផង។
២. ទម្លាប់ផឹកភេសជ្ជៈផ្អែមៗ លើសកម្រិតជាតិស្ករក៏នាំជំងឺទឹកនោមផ្អែមដាក់ខ្លួនដាក់ជីវិតដែរ។ មានបងប្អូនខ្មែរចូលចិត្តខ្លាំងនោះគឺភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេ ឱ្យដាក់ស្ករច្រើនក៏នាំជំងឺទឹកនោមផ្អែមដែរ។ ព្រោះវាមានជាតិស្ករកែច្នៃងាយធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមលឿនណាស់។ យោងតាមប្រភព eatthis,Notthat បានឱ្យដឹងពីជំងឺដែលអ្នកត្រៀមខ្លួនជួបប្រទះជំងឺពេលអនាគតបើអ្នកនោះចូលចិត្តផឹកភេសជ្ជៈផ្អែមៗ បែបនេះថា ជាតិផ្អែមច្រើនអាចបង្កឱ្យមានការកើនឡើងដោយសារតែជាតិស្ករ និងជាខ្លាញ់នៅក្នុងសរសៃឈាម ដែលងាយបង្កទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២។ នៅពេលដែលសរសៃឈាមដំណើរការមិនបានល្អ ក៏ផ្សារភ្ជាប់គ្នាងាយធ្វើឱ្យមានជំងឺបេះដូងមួយកម្រិតទៀត។ ព្រោះតែអ្នកចូលចិត្តហូបអាហារបែបផ្អែមៗ និងផឹកភេសជ្ជៈផ្អែមៗ លើសកម្រិតពេកនេះឯង”។
យោងតាមក្រសួងសុខាភិបាល នៅឆ្នាំ២០២៥ ប្រកាសថាការកើនឡើងនៃជំងឺទឹកនោមផ្អែម (ជំងឺមិនឆ្លង) ត្រូវបានទប់ស្កាត់តាមរយៈការផ្លាស់ប្តូរឥរិយាបថរស់នៅ ដោយការហាត់ប្រាណ និងការបរិភោគអាហារសុខភាព។ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ ពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកជាប្រចាំ៕ អត្ថបទដោយ៖ ទ្រ សុភាព
