អាហារ
អ្នកញ៉ាំហូបផ្លែឈើ ៣នេះជួយបន្សាបជាតិពុលចេញពីតម្រងនោម និងថ្លើម
Tror Sopheap
February 20 2026
829 views

តម្រងនោមជួយគ្រប់គ្រងលើបរិមាណសារធាតុរាវ តុល្យភាពអេឡិចត្រូលីត និងមានមុខងារក្នុងការច្រោះកាកសំណល់ចេញពីឈាមផងដែរ។ ហើយថ្លើមមានមុខងារជួយបន្សាបជាតិ​ពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ ដើម្បីឱ្យតម្រងនោម និងថ្លើមមានសុខភាព អ្នកគួរហូបផ្លែឈើទាំង ៣នេះ៖

១. អ្នកហូបក្រូចជួយថ្លើម និងតម្រងនោមបានល្អណាស់។ យោងតាមគេហទំព័រ Timesofindia បញ្ជាក់ថាជាតិអាស៊ីតក្រូចឆ្មាជួយការពារគ្រួសក្នុងតម្រងនោម បង្កើនការនោមញឹកញាប់ និងបណ្តេញជាតិពុលចេញពីរាងកាយផងដែរ។ ហើយក្រូចឆ្មារក៏សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយជម្រុញការបន្សាបជាតិពុលនៅក្នុងថ្លើមបានយ៉ាងល្អ។ បើអ្នកណាមានបញ្ហាសុខភាពដូចជាឈឺក្រពះ និងមានបញ្ហាតម្រងនោមហើយនោះ សូមកុំហូបក្រូចអី។

២. ហូបផ្លែម្នាស់ក៏ល្អដល់សុខភាពតម្រងនោម និងថ្លើមដែរ។ ព្រោះផ្លែម្នាស់មានសារធាតុផូស្វ័រ ប៉ូតាស្យូម និងសូដ្យូមទាបជាងផ្លែក្រូចបន្តិច។ តែផ្លែម្នាស់​សម្បូរ​ជាតិ​សរសៃ ​វីតាមីនA និងថែមទាំងមាន​សារធាតុ Bromelain ជា​អង់ស៊ីម​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​រំលាយ​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។ អ្នកហូបផ្លែម្នាស់ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីក្នុងឈាមជាកត្តាចម្បងបង្កឱ្យថ្លើមសម្បូរជាតិខ្លាញ់កើនឡើង។ ចូរអ្នកម្នាស់ពេលហូបបាយរួច កុំឱ្យវាប៉ះពាល់ដល់ក្រពះ។

៣. អ្នកចូលចិត្តហូបផ្លែប៉ោមពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពតម្រងនោម និងថ្លើមដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិសរសៃ (Fiber) វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយចំពោះផ្លែប៉ោមក៏មានសារធាតុ Pectin ដើម្បីបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរំលាយអាហារ និងគាំទ្រដល់មុខងារថ្លើមបានយ៉ាងល្អ។ អ្នកហូបផ្លែប៉ោមរាល់ថ្ងៃនោះ វាពិតជាជួយកាត់បន្ថយជំងឺថ្លើម និងខូចតម្រងនោមបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3096

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia