ជំងឺ
ហានិភ័យ! អ្នកគេងក្រោយម៉ោងនេះ ត្រៀមខ្លួនខូចតម្រងនោមឱ្យហើយទៅ
Tror Sopheap
February 19 2026
13.5 K views

ការគេងជាទម្លាប់ផ្តល់ពេលវេលាឱ្យរាងកាយមនុស្សយើងបានសម្រាក(សាកថាមពល) ហើយជួយជួសជុលរាងកាយឱ្យរឹងមាំឡើងវិញ បន្ទាបពីយើងប្រើវាពេញមួយថ្ងៃ។ ហើយក៏អនុញ្ញាតឱ្យខួរក្បាលប្រមូលផ្តុំការចងចាំដើម្បីបង្កើនជំនាញក្នុងការដោះស្រាយបញ្ហាមុតស្រួច និងស្តារជាលិការាងកាយការពារនឹងជំងឺកាចៗ ពេលអាយុច្រើនផងដែរ។ ប៉ុន្តែចំពោះអ្នកគេងតិច ហើយនៅក្រោយម៉ោង ១១យប់ មានបញ្ហាអ្វី?

យោងការសិក្សាផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ Clinical Journal of the American Society of Nephrology (USA) បានបញ្ជាក់ថា អ្នកដែលគេងក្រោយម៉ោង ១១យប់ និងគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មានហានិភ័យខ្ពស់នៃការកើតជំងឺតម្រងនោម។ មុខងារតម្រងនោមរបស់អ្នកនឹងថយចុះលឿនជាងអ្នកដែលគេងទៀងទាត់ ៧ ទៅ ៨ម៉ោង។ លទ្ធផលនៃការគេងយប់ជ្រៅ អាចនាំឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ សម្ពាធឈាមឡើង ខ្លាញ់ឈាមមិនសមតុល្យ ហើយទាំងអស់នេះគឺជាកត្តាដែលបង្កឱ្យតម្រងនោមខ្សោយ

សូម្បីលោកវេជ្ជបណ្ឌិត Ciaran McMullan ជំនាញសរសៃប្រសាទ និងនៅមន្ទីរពេទ្យ Brigham and Women's Hospital បានសិក្សាពីរបៀបគេងដែលប៉ះពាល់ដល់តម្រងនោមបានបញ្ជាក់ថា ការបញ្ចេញអរម៉ូន Melatoninជាអរម៉ូននៃការគេងមិនទៀងទាត់ធ្វើឱ្យរាងកាយមានការប្រែប្រួលនាំប៉ះពាល់ដល់មុខងារតម្រងនោមម្តងបន្តិចៗ រហូតបង្កជាបញ្ហាខូចតម្រងមិនអាចបញ្ចេញកាកសំណល និងបញ្ចេញជាតិពុលចេញពីរាងកាយ"។ នេះជាផលប៉ះពាល់ដល់តម្រងនោម បើអ្នកគេងមិនគ្រប់ ហើយគេងក្រោយម៉ោង ១១នោះ។ សូមអ្នកគេងឱ្យបានមួយយប់ ៨ម៉ោងល្អដល់តម្រងនោម និងកម្ចាត់ជាតិពុលចេញពីរាងកាយផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3187

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.3 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia