សព្វថ្ងៃនេះមានប្រជាជនខ្មែរយើងមានបញ្ហាសុខភាពដូចជាលើសឈាម និងមានបញ្ហាតម្រងនោមដែលត្រូវលាងឈាម។ ព្រោះតែនិយមភេសជ្ជៈ នំផ្អែមៗ និងស្រាជាដើម។ ជាពិសេសយុវវ័យដោយសារតែពួកគេមួយចំនួនមិនសូវជាយកចិត្តទុកដាក់ចំពោះសុខភាពចេះតែបណ្ដោយខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ តាមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital បានបញ្ជាក់ថា មូលហេតុចំបងជំរុញ អោយឈានចូលដំណាក់កាលចុងក្រោយនៃជំងឺតម្រងនោម៖
១. ជំងឺទឹកនោមផ្អែម៖ ជាតិស្ករក្នុងឈាមខ្ពស់យូរអង្វែង អាចបំផ្លាញសរសៃឈាមក្នុង តម្រងនោម ធ្វើឲ្យ តម្រងនោមខូចខាត។
២. ជំងឺលើសសម្ពាធឈាម៖ សម្ពាធឈាមខ្ពស់ពេក ធ្វើឲ្យតម្រងនោមធ្វើការខ្លាំង និងបណ្តាលឲ្យខូចខាត។
៣. ការរលាកតម្រងនោម៖ ជំងឺរលាកតម្រងនោមរ៉ាំរ៉ៃ ឬការ រលាកតម្រងនោមដោយសារជំងឺ ប្រព័ន្ធភាពស៊ាំ (Autoimmune)។
4. គ្រួសក្នុងតម្រងនោម៖ បណ្តាលឲ្យមានការស្ទះ ឬការឆ្លង មេរោគធ្ងន់ធ្ងរ ដែលធ្វើឲ្យ តម្រងនោមខូចខាត។
ដូច្នេះហើយ! ពេលអ្នកឃើញបញ្ហាជំងឺទាំងបួបខាងលើហើយនោះ សូមប្រុងប្រយ័ត្នឱ្យមែនទែន! ហើយប្តូរទម្លាប់ហាត់ប្រាណ កាត់បន្ថយជាតិស្ករ និងគេងឱ្យគ្រប់ ៨ម៉ោងក្នុងមួយថ្ងៃ។ ទើបតម្រងនោមរបស់អ្នកមានសុខភាព និងរស់នៅមានក្តីសុខ៕ អត្ថបទដោយ៖ ទ្រ សុភាព
