ជំងឺ
ស្រ្តីប្រយ័ត្នផង! នេះជារោគសញ្ញា និងវិធីបង្ការពីជំងឺមហារីកសុដន់
 
តាមការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីម្នាក់ក្នុងចំណោម ៨ នាក់អាចប្រឈម និងកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ជំងឺមហារីកសុដន់ គឺជាជំងឺដែលកើតឡើងដោយសារការមានបំរែបំរួលខុសធម្មតានៅក្នុងកោសិការសុដន់។ ការប្រែប្រួលនេះលេចចេញដំបូងជាចំណុចតូចៗ បន្ទាប់មកផ្តុំជាដុំ ហើយសាយភាយទៅតំបន់ទាំងមូលរបស់សុដន់ និងអាចរាលដាលទៅសរីរាង្គផ្សេងៗនៃតួរខ្លួនរបស់អ្នកជំងឺ។ តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់បន្ថែមថា ជំងឺមហារីកសុដន់ភាគច្រើនកើតលើស្ត្រី តែបុរសក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរ។ យើងបែងចែកជំងឺមហារីកសុដន់នេះជា២ប្រភេទ៖ 
១- មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងបំពង់ទឹកដោះ
២- មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងកន្សោមដោះ
កត្តាហានិភ័យដែលអាចអោយកើតជំងឺមហារីកសុដន់រួមមាន៖
១- កត្តាប្រវត្តិក្រុមគ្រួសារ (ម្តាយបង្កើត បងស្រី ប្អូនស្រីបង្កើត) កត្តាហ្សែន ៥-១០%
២- អ្នកលើសទំងន់ច្រើនជាងគីឡូស្តង់ដា (BMI) និងអ្នកមានលើសគីឡូច្រើនក្រោយអស់រដូវ
៣- កត្តារបបចំណីអាហារ (អាហារសំបូរដោយជាតិខ្លាញ់)
៤- អ្នកដែលពិសារគ្រឿងស្រវឹងច្រើន
៥- អ្នកដែលប្រើពពួកអ័រម៉ូនយូរឆ្នាំ
៦- អ្នកមិនមានកូន សុដន់តឹងណែន
៧- អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣0ឆ្នាំ និងស្ត្រីមិនបំបៅដោះកូន
៨- ស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ
ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់យើងត្រូវ៖
១- ពិនិត្យសុដន់ និងក្លៀក
២- ថតគៀបសុដន់ mammography
៣- អេកូសុដន់
៤- ច្រិបយកដុំសាច់ដែលសង្ស័យយកទៅវិភាគ (microbiopsy)
៥- ថតសុដន់ដោយម៉ាស៊ីន MRI និងម៉ាស៊ីន scanner
រោគសញ្ញានៃជំងឺមហារីកសុដន់មាន៖
១- ប្រែប្រួលទំហំ និងទំរង់សុដន់
២- សញ្ញាឈឺសុដន់
៣- ស្បែកសុដន់ប្រែប្រួល ក្រហម ហើម រឺមានលក្ខណះដូចសំបកក្រូចពោធិសាត់
៤- មានចេញឈាម រឺទឹករងៃពីក្បាលសុដន់
៥- មានដុំស្អិតនៅក្នុងសុដន់
៦- ក្បាលសុដន់លឹបចូលក្នុង
៧- មានឡើងហើមកូនកណ្តុរក្រោមក្លៀក
វិធីបង្ការពីជំងឺមហារីកសុដន់៖
១- ពិនិត្យ គៀប និងអេកូសុដន់ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៣៥ឆ្នាំឡើង
២- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ដើម្បីរក្សាទំងន់អោយនៅស្តង់ដា (BMI)
៣- កុំជក់បារី និងបន្ថយការពិសារគ្រឿងស្រវឹង
៤- បន្ថយការប្រើប្រាស់អ័រម៉ូនរយៈពេលយូរលើសពី ១០ឆ្នាំ
៥- បំបៅដោះកូន ចន្លោះ ១ឆ្នាំកន្លះទៅ ២ឆ្នាំ
ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕ 
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3119

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺMarch 5 2026
ស្រ្តីប្រយ័ត្នផង! នេះជារោគសញ្ញា និងវិធីបង្ការពីជំងឺមហារីកសុដន់
#ព័ត៌មានMarch 5 2026
ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
#កុមារMarch 4 2026
ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
#ព័ត៌មានMarch 4 2026
ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia