ជំងឺ
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
Tror Sopheap
February 27 2026
415 views

ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

ក) មូលហេតុ៖
- ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
- ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
- ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)

ខ) រោគសញ្ញានៃជំងឺស្អិតស្បូនមាន៖
- ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
- ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១ 
- ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
- ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។

គ) ការព្យាបាល៖ ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស និងជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងរករោគវិនិច្ឆ័យច្បាស់លាស់ ដែលឈានដល់ការព្យាបាល ជំនួយដោយឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប (Hysteroscopy for diagnosis and operative procedure) ដែលមានប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ និងទទួលបាននូវលទ្ធផលគាប់ប្រសើរ។ តាមប្រភពមន្ទីរពេទ្យកាលម៉ែត

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3109

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង
#អត្ថបទ PRFebruary 25 2026
អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia