ជំងឺ
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
Tror Sopheap
February 26 2026
631 views

អ្នកប្រាកដជាធ្លាប់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ព្រោះជម្ងឺនេះមិនមែនជាប្រភេទជម្ងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺនេះច្រើនដែរ។ ជំងឺនេះជាឃាតករលាក់មុខដ៏គ្រោះថ្នាក់ ដែលកើតឡើងពីការកកស្ទះខ្លាញ់ក្នុងសរសៃអាកទែ រារាំងឈាមទៅចិញ្ចឹមបេះដូង និងអាចបណ្តាលឱ្យគាំងបេះដូង ឬស្លាប់ភ្លាមៗ។ 

ចំពោះរោគសញ្ញាជំងឺនេះមានដូចជាឈឺទ្រូង ហត់ដង្ហក់ វិលមុខ ឬបែកញើសត្រជាក់ និងជួនកាលមានអាការដូចអ្នកកើតរោគក្រពះ ដូចជារកក្អួត ឈឺក្បាល អស់កម្លាំងល្ហិតល្ហៃ...។ ចំពោះជំងឺស្ទុះសរសៃឈាមមានកត្តាធំៗ ទាំងនេះ៖

១. ការជក់បារី ៖ ការជក់បារី និងអ្នកដែលត្រូវផ្សែងបារីញឹកញាប់ អាចធ្វើឲ្យខូចខាតសរសៃអាកទែផ្នែកខាងក្នុង ។ សរសៃឈាមដែលខូចខាតបានប្រែជារួមតូចខុសធម្មតា ហើយលំហូរឈាមទៅកាន់បេះដូងក៏ថយចុះខុសធម្មតា និងអាចអាយឲ្យមានកំណកឈាមផងដែរ។

២. វ័យកាន់តែចាស់៖ ពេលអ្នកវ័យ​កាន់​តែ​ចាស់ ​កាន់តែមានហានិភ័យកើត​មាន​ជំងឺ​បេះ​ដូងនិង​ស្ទះ​​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​។​ ​ចំពោះ​ប្រុស​ចាប់ពី​​អាយុ​ ៤៥ឆ្នាំ និងមនុស្ស​ស្រីមានអាយុ ៥៥ឆ្នាំ​ មានហានិភ័យចំពោះជំងឺស្ទះសរសៃឈាមខ្លាំងឡើង។

៣. អ្នកលើសជាតិខ្លាញ់ Triglyceride ៖​ Triglyceride ជាប្រភេទខ្លាញ់ដែលអាចសល់នៅក្នុងចរន្ដឈាម ហើយអាចធ្វើឲ្យស្ទះសរសៃបេះដូងបានផងដែរ ។

៤. កង្វះលំហាត់ប្រាណ៖ អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។

បើអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា ដើម្បីកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3187

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.3 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia