អាហារ
ពេលព្រឹកអាហារ ៥មុខនេះប៉ូវខួរក្បាលរីករាយ បង្កើនអង្គចងចាំ បំបាត់ស្ត្រេស
Tror Sopheap
January 21 2026
2.3 K views

សម្ពាធ ស្ត្រេស តឹងតែង ធុញថប់ក្នុងអារម្មណ៍ កំពុងតែកើតមានចំពោះមនុស្សគ្រប់រូបជាពិសេសសម្រាប់មនុស្សវ័យតែម្តង។ ដើម្បីជួយសម្រួលផ្លូវចិត្តឱ្យរីករាយនោះ សូមអ្នកញ៉ាំអាហារ ចំនួន ៥ប្រភេទនេះនៅពេលព្រឹកជួយឱ្យសុខភាពផ្លូវចិត្ត និងបាត់ស្រ្តេស ដោយយោងតាមប្រភព middleeastmedicalportal.com ៖

១. ទទួលទានខ្លាញ់ត្រឹមត្រូវ៖ ខួរក្បាលរបស់អ្នកត្រូវការអាស៊ីតខ្លាញ់ (ដូចជាអូមេហ្គា ៣ និង ៦) ដើម្បីឱ្យដំណើរការបានល្អ។ អ្នកអាចញ៉ាំខ្លាញ់ល្អនៅពេលព្រឹកមានដូចជាត្រី ខ្លាញ់ត្រីសាច់បក្សី គ្រាប់ធញ្ញជាតិ (គ្រាប់ Walnut និងប្រេងអាល់ម៉ុង) ប្រេងអូលីវ និងផ្កាឈូករ័ត្ន គ្រាប់ល្ពៅ ផ្លែបឺរទឹកដោះគោ ទឹកដោះគោជូរ ឈីស និងស៊ុត។ ព្រោះអាហារនេះប៉ូវខួរក្បាលឱ្យរីករាយ។

២. ថែរក្សាពោះវៀន៖ ពេលខ្លះបញ្ហាពោះវៀន អាចឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នក។ បើអ្នកតានតឹង ឬធុញថប់ វាអាចធ្វើឱ្យកម្រិតសមត្ថភាពពោះវៀនប្រែប្រួលថយចុះ ឬបង្កើនល្បឿន។ ដូច្នេះពេលព្រឹកនេះ ចូរអ្នកញ៉ាំអាហារណាមានជាតិសរសៃ ជាតិទឹក ឱ្យបានច្រើន ដោយរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ និងប្រូតេអ៊ីនផ្សេងៗ...ដើម្បីសម្រួលពោះវៀនរបស់អ្នកបានល្អ។

៣. ស្លឹកបៃតង៖ វាមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយមនុស្ស បើប្រៀបធៀបទៅនឹងអាហារផ្សេងទៀត ហើយរួមទាំងសុខភាពផ្លូវចិត្តផងដែរ។ ការ​សិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា ស្លឹក​បៃតង​ គេញ៉ាំរាល់ថ្ងៃជាពិសេសពេលព្រឹកជួយ​កាត់​បន្ថយជំងឺ​វង្វេង។ អ្នកអាចបញ្ចូលផ្កាខាត់ណា ស្ពៃខ្មៅ បៃតង... នៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីអារម្មណ៍ស្រស់ថ្លាផងដែរ។

៤. ញ៉ាំផ្លែចេកពេលព្រឹកជួយអ្នកមានថាមពលនៃប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម និងផ្លូវអារម្មណ៍របស់អ្នកបានសម្រាកស្ងប់។ ផ្លែចេកនេះជាអាហារសម្រន់ដ៏ល្អមួយដើម្បីរំងាប់សរសៃប្រសាទក្នុងខួរក្បាលនិងផ្លូវចិត្តស្ងប់។

៥. ផឹកកាហ្វេពេលព្រឹកជួយអារម្មណ៍ល្អ និងស្វាងស្មារតី បើផឹកវាពេលព្រឹក ហើយវារំញោចផ្តល់ថាមពលផ្លូវចិត្តបានលឿន។

ដូច្នេះហើយ! អាហារទាំង៦នេះល្អសម្រាប់ផ្លូវចិត្តមែន ដើម្បីប៉ូវចិត្តនេះ អ្នកគួរបញ្ចេញទម្លាប់បន្ថែមគឺហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងអានសៀវភៅថែម ដើម្បីផ្លូវចិត្តរបស់អ្នករឹងមាំ និងមានសមត្ថភាពដោះស្រាយបញ្ហាក្នុងជីវិតជាប្រចាំថ្ងៃផងដែរ។ អស់បញ្ហា អស់ការថប់បារម្ភ អត្ថបទដោយ៖​ទ្រ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia