ចិត្តសាស្ត្រ
បុគ្គលអាយុវែង មានទម្លាប់ទាំង ៤នេះជាប់ខ្លួន គេចពីជំងឺគាំងបេះដូង លើសឈាម និងមហារីក
Tror Sopheap
February 12 2026
5 views

អ្នកមានអាយុវែងភាគច្រើនបំផុត ព្រោះគេមានទម្លាប់ល្អៗ ប្រចាំជីវិត។ មានន័យថាគេរស់នៅក្នុងទម្លាប់នេះជាប្រចាំថ្ងៃ ទាំងការគេង ការធ្វើចលនា និងការហូបអាហារជាដើម។ បុគ្គលអាយុវែងមានមានទម្លាប់ទាំង ៤នេះ មានអ្វីខ្លះ?

១. ពង្រឹងរាងកាយជាប្រចាំថ្ងៃ៖ បើយើងក្រឡេកមើលប្រជាជនដែលមានអាយុវែងជាងគេក្នុងពិភពលោកនេះគឺជប៉ុន។ មានទម្លាប់មួយដែលពួកគេធ្វើមិនត្រឹមមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែនោះទេ ធ្វើមួយជីវិតតែម្តងគឺធ្វើលំហាត់ប្រាណ។ បើពួកគេគ្មានសកម្មភាព​រាង​កាយទេនាំឱ្យបាត់បង់សាច់ដុំពេលវ័យកាន់តែចាស់ទៅនោះឯង។ ​ដើម្បី​ទប់ទល់​ការ​ផ្លាស់​ប្តូរនេះ មានតែការធ្វើលំហាត់ប្រាណនេះឯង។ តាមការសិក្សាជាច្រើនក៏បានបញ្ជាក់ដែរថា បុគ្គលដែលធ្វើលំហាត់ប្រាណច្រើនជួយការពារជំងឺកាំងបេះដូង និងលើសឈាមផងដែរ។ នេះជាហេតុធ្វើឱ្យពួកគាត់មានអាយុវែង ហើយរស់នៅគ្មានជំងឺកាចចូលក្នុងខ្លួនផងដែរ។

២. គេងថ្ងៃល្អដល់ខួរក្បាល៖ ការគេងពេលថ្ងៃជួយកាត់បន្ថយដាច់សរសៃឈាមខួរក្បាលបានល្អបំផុត។ តាមការ​សិក្សា​ជាច្រើនបានបង្ហាញ​ថាបុគ្គលមានអាយុវែងតែងមានទម្លាប់គេងពេលថ្ងៃចំនួន ១០ទៅ២០នាទីដើម្បីសម្រាកខួរក្បាល និងផ្លូវចិត្តបានស្ងប់។ ​​អ្នកមានទម្លាប់​​គេង​ថ្ងៃ​ជា​ប្រចាំ​ជួយ​កាត់​បន្ថយ​ការ​ប្រឈមនឹង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង។​ ព្រោះការ​គេងថ្ងៃ​អាច​ជួយ​សុខភាព​បេះដូង​ដោយ​រក្សា​កម្រិត​ស្ត្រេស និងភាពតានតឹងនៅទាបបំផុត។

៣. ទម្លាប់ផឹកកាហ្វេដើម្បីពង្រឹងសុខភាពកុំឱ្យភ្លេច និងសរសៃឈាម៖ តាមលោក Dan Buettner ជាអ្នកជំនាញអាយុវែងបានបញ្ជាក់ថា កាហ្វេត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតំបន់ Ikaria, Sardinia និង Nicoya ព្រោះវាជាភេសជ្ជៈពេញនិយមបានផ្សារភ្ជាប់ទៅនឹងអត្រាទាបការពារជំងឺផាកឃីនសុនឬជំងឺភ្លេច និងការពារការដាច់សរសៃឈាមយ៉ាងល្អ។ អ្នកអាយុវែងភាគច្រើន(អ្នកខ្លះអត់បានផឹកកាហ្វេតែចំនួនតិច) ​ចូលចិត្តជាតិ​កាហ្វេអ៊ីនដែល​ក្នុង​កាហ្វេ​​ជា​កត្តា​សំខាន់ឱ្យអារម្មណ៍មនុស្សរីករាយនិងសរសៃឈាមរបស់ខួរក្បាលមានដំណើរស្រួល ការពារជំងឺដាច់សរសៃឈាមបានល្អបំផុតផងដែរ។

៤. ទម្លាប់ជួយផ្លូវចិត្តរឹងមាំ៖ អ្នកអាយុវែង គេគ្មានទម្លាប់រស់នៅអតីត និងអនាគត គឺរស់នៅក្នុងពេលឥឡូវនេះ។ មនុស្សដែលមានបញ្ហាផ្លូវចិត្តច្រើន តែងតែខ្វល់ពីអតីតកាល និងអនាគតច្រើនពេក វាធ្វើឱ្យគាត់គ្មានសតិរស់នៅពេលបច្ចុប្បន្ន។ តាមលោកវេជ្ជបណ្ឌិត Hinohara បានផ្តល់យោបល់ថា អ្នកត្រូវរស់នៅជាមួយការសប្បាយចិត្តក្នុងបច្ចុប្បន្ននេះ ពេលឥឡូវនេះ ដើម្បីធ្វើបែបនេះបាន អ្នកកុំប្រកាន់គំនិតនេះក្នុងភាពមានះខ្លាំងពេក កុំសន្យំរឿងអវិជ្ជមាន កុំភ្លេចថែរក្សាចិត្តផងដែរ គឺអ្នកត្រឹមតែរស់នៅដោយសតិបញ្ញា នៅក្នុងភាពជាកណ្តាល។វាពិតជាមានអត្ថន័យអស្ចារ្យខ្លាំងណាស់ សម្រាប់លោកវេជ្ជបណ្ឌិតចង់មានន័យថា អ្នកត្រូវប្រឹងឱ្យអស់ពីសមត្ថភាព និងសម្រួលចិត្តដោយចិត្តនៅកណ្តាលក្នុងបច្ចុប្បន្នកាលពេលនេះ ធ្វើឱ្យចិត្តរបស់អ្នកគ្មានសម្ពាធនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3082

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

បុគ្គលអាយុវែង មានទម្លាប់ទាំង ៤នេះជាប់ខ្លួន គេចពីជំងឺគាំងបេះដូង លើសឈាម និងមហារីក
Tror Sopheap
February 12 2026
5 views

#ចិត្តសាស្ត្រ

ចង់ឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធកុំធ្វើរឿង ១នេះ
Tror Sopheap
February 10 2026
1.3 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
1.4 K views

#ចិត្តសាស្ត្រ

ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
Tror Sopheap
January 30 2026
174 views

#ចិត្តសាស្ត្រ

គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
Tror Sopheap
January 30 2026
870 views

#ចិត្តសាស្ត្រ

កុំគ្រាំចិត្តពេក! នេះក្បួនរស់តាមលំហូរចិត្តរំដោះបញ្ហាផ្លូវចិត្តឱ្យរីករាយ
Tror Sopheap
January 28 2026
306 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia