កុមារ
ដំបូន្មានទាំង ៣នេះជួយឱ្យកូនលោកអ្នកមានភាពក្លាហាន មិនចាញ់ច្រាប់គេទេ
Tror Sopheap
January 29 2026
589 views

លោកស្រី ផឹង លីយាន (Peng Liyuan) ត្រូវជាភរិយារបស់លោកប្រធានាធិបតីប្រទេសចិន ស៊ី ជិនពីង (Xi Jinping) ធ្លាប់បានលើកទស្សនៈផ្ទាល់ខ្លួនមួយថា លទ្ធផលប្រឡងរបស់កូនមិនសំខាន់ដូចការបង្រៀនឱ្យកូនចេះដើរតាមគន្លងធម៌ និងធ្វើជាមនុស្សល្អក្នុងសង្គមឡើយ។ តើបងប្អូនយល់ស្របជាមួយទស្សនៈនេះទេ? លោកស្រី Peng Liyuan បានលើកឡើងបន្ថែមថា ការទុកដាក់កូនចៅ គឺជារឿងសំខាន់មួយដែលគ្រួសារនីមួយៗគួរតែកត់សម្គាល់។ ខាងក្រោមនេះជាដំបូន្មានក្នុងការអប់រំកូនសម័យថ្មីទាំង ៣នេះឱ្យកូនក្លាហាន៖

១. កូនត្រូវចេះបើកបរយានជំនិះដោយខ្លួនឯង។ នេះមិនសំដៅថា កូនត្រូវចេះបើកឡាន ដើម្បីបង្អួតអ្នកដទៃក្នុងសង្គមទេ។ ផ្ទុយទៅវិញកូនអាចមានសេរីភាពទៅណាមកណាដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងអ្នកដទៃ (សេរីភាពស្ថិតនៅក្នុងដៃកូន)។

២. កូនត្រូវរៀនពីរបៀបចម្អិនអាហារ ពីព្រោះថានៅពេលដែលឪពុកម្ដាយរបស់កូនមិននៅក្បែរ។ កូនអាចមើលថែខ្លួនឯង ហើយអាចចម្អិនអាហារឱ្យខ្លួនឯងញ៉ាំបាន។ ការចេះនេះមិនសំដៅថា កូនត្រូវចេះធ្វើម្ហូបដើម្បីបម្រើនរណាម្នាក់នោះទេ (កូនត្រូវរៀនរស់នៅដោយភាពឯករាជ្យជារបស់ខ្លួន)។

៣. ទាន់វ័យកូននៅក្មេង កូនមានពេលគ្រប់គ្រាន់ កូនត្រូវតែរៀន។ នៅពេលកូនធំទៅកូននឹងមានបទពិសោធន៍ និងចំណេះដឹងដ៏រឹងមាំដែលជារបស់ខ្លួន ហើយកូនត្រូវប្រើបទពិសោធន៍ និងចំណេះដឹងនោះមកកសាងជីវិត។ (ពាក្យថា រៀន មិនមែនរៀនតែនៅសាលានោះទេ កូនត្រូវរៀនពីមនុស្សជុំវិញខ្លួន ទើបជីវិតរបស់កូនរឹងមាំ)។

ដូច្នេះឪពុកម្ដាយទាំងអស់គ្នាអាចយកក្បួនវិន័យទាំង ៣នេះ ទៅអប់រំកូនឱ្យបានល្អ។ ពេលអ្នកផ្តល់គំនិតឱ្យកូន កូនលោកអ្នកកាន់តែមានសមត្ថភាពពូកែមិនងាយចាញ់ច្រាបគេទេ និងហ៊ានតតាំងជាមួយអ្នកដទៃក្នុងសង្គមផងដែរ។ បើកូនអ្នកចង់សម្រេចអ្វីមួយ គឺកូនអ្នកត្រូវការភាពក្លាហាននេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3136

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.8 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.4 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.6 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
#អាហារMarch 12 2026
អ្នកផឹកស្រាពូកែលើកដាច់ៗ មិនយូរទេត្រៀមខ្លួនកើតជំងឺកាច ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia