កុមារ
កុំឱ្យកូនធ្វើលើផ្លូវខុស រមិលគុណនោះ ឪពុកម្តាយចាំចាប់ធ្វើរឿង ១នេះ
Tror Sopheap
January 13 2026
340 views

ឪពុកម្តាយចិញ្ចឹមកូនឱ្យធំធាត់ និងមានក្តីស្រឡាញ់តែម្យ៉ាង នៅតែមិនទាន់គ្រប់គ្រាន់នោះទេរ។ ទោះបីរឿងនេះជារឿងសំខាន់ក៏ដោយ រឿងមួយដែលឪពុកម្តាយចាំបាច់ត្រូវតែធ្វើនោះគឺការអប់រំកូនដោយខ្លួនឯងនៅអំឡុងពេលកូនកើតដល់ទៅអាយុ ៥ឆ្នាំជាវ័យកូនស្រូបការគិត និងគំរូអប់រំចេញពីឪពុកម្តាយផ្ទាល់តែម្តង។ ហើយចាប់ពីវ័យ ៥ឆ្នាំឡើងទៅ កូនរបស់អ្នកនឹងចាប់ផ្តើមចេះគិត និងសាងអត្តចរិតដោយខ្លួនឯងជាបណ្តើរៗ ហើយ។

មានរឿងនិទានដ៏អស្ចារ្យមួយពីទស្សនវិទូអេស៊ីបសម័យបុរាណបាននិយាយប្រាប់មហាជនក្រិចពីតម្លៃនៃការអប់រំកូនថា នៅតំបន់ព្រៃមួយកន្លែងមានសត្វមេឆ្កែព្រៃពីរក្បាលជាមិត្តនឹងគ្នា។ ក្រោយរដូវបន្តពូជ មេឆ្កែព្រៃទាំងពីរក៏ពពោះដំណាលគ្នា បន្ទាប់មកក៏កើតបានកូនម្នាក់មួយមានសម្បុកដូចគ្នា និងនៅបរិវេណក្បែរគ្នា។ តែវាសនាកូនឆ្កែព្រៃនេះ បែបជាមានភាពខុសប្លែកគ្នាព្រោះលក្ខណៈការចិញ្ចឹមនេះឯង។

មេឆ្កែព្រៃទីមួយ ចំណាយពេលចិញ្ចឹមកូនដោយយកចិត្តទុកដាក់ អប់រំកូនបានយ៉ាងល្អ បង្រៀនកូនឱ្យចេះរកស៊ីដោយខ្លួនឯង មានគុណធម៌ និងចរិយាធម៌ប្រសើរបំផុត។ ចំណែកមេឆ្កែព្រៃទីពីរវិញ មិនខ្វល់រឿងអប់រំកូនខ្លួនពីតូចឱ្យហើយនោះទេ គ្រាន់តែចិញ្ចឹមកូនតាមយថាកម្មឱ្យស៊ីដើម្បីរស់តែប៉ុណ្ណោះ ហើយមិនខ្វល់ពីអនាគតកូនធំឡើងក្លាយជាអ្វីនោះទេ។

លុះកូនឆ្កែព្រែទាំងពីរធំឡើង ហើយមេវាកាន់តែចាស់ លែងមានកម្លាំងរកចំណីឱ្យកូន និងខ្លួនឯង។ វាសនាមេឆ្កែព្រៃទាំងពីរមានលក្ខណៈខុសគ្នាដោយមេឆ្កែព្រៃទីមួយ បានអប់រំកូនឱ្យចេះពឹងលើខ្លួនឯង និងមានគុណធម៌ ខំរកចំណីដើម្បីតបស្នងសងគុណមេរបស់ខ្លួនតាមគន្លងធម៌។ ចំណែកមេឆ្កែព្រែទីពីរដែលខ្វះការអប់រំកូនខ្លួន ខ្វះការណែនាំឱ្យធ្វើតាមទំនើងចិត្ត នាំឱ្យកូនទៅចោល ហើយថែមទាំងរមិលគុណ ត្រឡប់ក្បាលមកស៊ីម្តាយខ្លួនធ្វើជាចំណីទៀត...។ នេះជាកូនខ្វះការអប់រំគឺមានលក្ខណៈបែបនេះឯង។

ចំពោះរឿងនេះ បញ្ជាក់ពីតម្លៃនៃការចិញ្ចឹមកូនរបស់ឪពុកម្តាយ ចង់ចិញ្ចឹមកូនដូចជាមេឆ្កែព្រៃទី១ឬទី២។ ព្រោះវាសនាកូនខុសគ្នាមិនមែនទេវតាជាអ្នកកំណត់ទេ គឺការអប់រំរបស់ឪពុកម្តាយនេះឯង។ អ្នកត្រូវចាំថា កូនមានអត្តចរិតបែបណា អាស្រ័យលើការអប់រំរបស់ឪពុកម្តាយជាកត្តាទីមួយ មុនចេញទៅក្រៅសង្គម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3117

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
2.6 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
1.4 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
628 views

#កុមារ

ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
Tror Sopheap
March 4 2026
321 views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
Tror Sopheap
March 3 2026
187 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
112 views
អត្ថបទថ្មីៗ
#កុមារMarch 4 2026
ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
#ព័ត៌មានMarch 4 2026
ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia