អាហារ
អ្នកត្រូវញ៉ាំអាហារបែបនេះ ជួយបង្កើនចំនួន និងគុណភាពមេ//.ជីវិត
Tror Sopheap
January 21 2026
1 views

របបអាហារដែលមានជាតិខ្លាញ់ខ្ពស់ កាបូអ៊ីដ្រាតសាមញ្ញ និងប្រូតេអ៊ីនសត្វ រួមជាមួយនឹងកង្វះជាតិសរសៃ និងខ្លាញ់មិនឆ្អែត ថែមទាំងទម្លាប់ជក់បារី និងការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេកជាមូលហេតុចម្បងធ្វើឱ្យបុរស នារីគ្មានកូន។ នេះជាអាហារជួយបង្កើនចំនួន និងគុណភាពមេជីវិតឈ្មោល៖

យោងតាមលោកវេជ្ជបណ្ឌិត Doan Ngoc Thien ជាប្រធានផ្នែកបន្តពូជនៅមន្ទីរពេទ្យ Tam Anh បានលើកឡើងថា អរម៉ូនតេស្តូស្តេរ៉ូនជាអរម៉ូនភេទរបស់បុរសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការផលិតមេជីវិតឈ្មោល។ អរម៉ូននេះក៏ចូលរួមក្នុងការគ្រប់គ្រងប្រតិកម្មផ្លូវភេទរបស់បុរសផងដែរ ដូចជាការជំរុញចំណង់ផ្លូវភេទ និងការបង្កើនមុខងារលិង្គ។ ដើម្បីឱ្យមានមេជីវិតឈ្មោះមានគុណភាព បុរសត្រូវស្រូបសារធាតុដូចជា ប្រូតេអ៊ីន ការ៉ូទីណូអ៊ីត ស័ង្កសី សេលេញ៉ូម អាស៊ីតឡាក់ទិក អាស៊ីតនៃក្រូចឆ្មា ទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន C វីតាមីន E...។ ហើយនៅខាងក្រោមនេះជាក្រុមអាហារដែលបុរសគួរផ្តល់អាទិភាពនៅក្នុងរបបអាហាររបស់ពួកគេ។

១. អាហារសម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ចំពោះវីតាមីន A, C និង E ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយការពារមេជីវិតឈ្មោលពីការខូចខាតដែលបង្កឡើងដោយភ្នាក់ងារបង្កគ្រោះថ្នាក់ និងបង្កើនចលនារបស់មេជីវិតឈ្មោល។ ផ្លែឈើ និងបន្លែភាគច្រើនដែលមានផ្ទុកវីតាមីនដូចជាក្រូច ក្រូចឃ្វិច ក្រូចថ្លុង គីវី ស្ត្របឺរី ល្ហុង ប៉េងប៉ោះ និងបន្លែដូចជា ការ៉ុត និងបន្លែស្លឹកបៃតងចាស់ មានផ្ទុកវីតាមីនខ្ពស់ជាង។

២. អាហារដែលមានផ្ទុកស័ង្កសី និងសេលេញ៉ូម៖ ចំពោះសារធាតុជាតិស័ង្កសី និងសេលេញ៉ូម គឺជាធាតុសំខាន់ក្នុងការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន និងមេជីវិតឈ្មោលចំពោះបុរស។ មាននៅក្នុងអាហារដូចជាខ្យង និងអាហារសមុទ្រដទៃទៀត (បង្គា ក្តាម ត្រី...ជាដើម) សាច់បសុបក្សី ថ្លើម គ្រាប់ធញ្ញជាតិ និងបន្លែ និងផ្លែឈើដូចជា បន្លែអាស្ប៉ារ៉ាហ្គូស ស្ពៃខ្មៅ ដំឡូង ឪឡឹក ចេក ផ្លែទទឹម និងផ្លែបឺរ។

៣. អាហារមានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែត និងអាស៊ីតហ្វូលិក៖ ចំពោះអាស៊ីតខ្លាញ់មិនឆ្អែតជួយបង្កើនចំនួន និងសុខភាពរបស់មេជីវិតឈ្មោលមានដូចជា ត្រីសាឌីន ត្រីសាលម៉ុន បន្លែស្លឹកបៃតងចាស់ ក្រូច ចេក ស្ត្របឺរី និងសណ្តែកដូចជាសណ្តែកសៀង និងសណ្តែកខ្មៅនៅក្នុងអាហារប្រចាំថ្ងៃរបស់ពួកគេ។ បុរសដែលទទួលកម្រិតជាតិអាស៊ីតហ្វូលិកច្រើនជួយមេជីវិតឈ្មោះបុរសបានល្អណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3053

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia