អត្ថបទ PR
ក្រុមហ៊ុន Herbalife បានប្រកាសអំពី ការវិនិយោគទឹកប្រាក់ ៧.៥ លានដុល្លាររបស់លោក Cristiano Ronaldo ទៅក្នុងបច្ចេកវិទ្យា Pro2col™ ដែលស្មើរនឹង ១០% នៃចំណែកភាគហ៊ុនសរុប
Sreymom Cha
February 21 2026
81 views

(ភ្នំពេញ)Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពនៅថ្ងៃនេះបានប្រកាសថា កីឡាករអន្តរជាតិលោក Cristiano Ronaldo បានទិញយកភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន HBL Pro2col Software, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Herbalife និងជាម្ចាស់កាន់កាប់បច្ចេកវិទ្យា Pro2col។

Pro2col គឺជាប្រព័ន្ធប្រតិបត្តិការសុខភាព និងសុខុមាលភាពផ្ទាល់ខ្លួនតាមបែបឌីជីថលជំនាន់ចុងក្រោយបង្អស់របស់ Herbalife ដែលត្រូវបានរចនាឡើងដើម្បីជំរុញការចូលរួមប្រចាំថ្ងៃ ការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព និងលទ្ធផលដែលអាចវាស់វែងបាន តាមរយៈវិធីសាស្ត្រសុខុមាលភាពដែលផ្អែកលើទិន្នន័យដែលមានរចនាសម្ព័ន្ធច្បាស់លាស់។

លោក Ronaldo បានវិនិយោគទឹកប្រាក់ចំនួន ៧.៥ លានដុល្លារ រួមជាមួយការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្ម និងសិទ្ធិឧបត្ថម្ភដល់ Pro2col Software។ ការវិនិយោគនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់លោកចំពោះសុខភាព និងអាហារូបត្ថម្ភ។ វាក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់លោកចំពោះអនាគតនៃអាហារូបត្ថម្ភផ្ទាល់ខ្លួន និងចក្ខុវិស័យរបស់ Herbalife ក្នុងការធ្វើឱ្យកម្មវិធីសុខុមាលភាពផ្ទាល់ខ្លួននេះ អាចត្រូវបានប្រើប្រាស់បានទូលំទូលាយទូទាំងពិភពលោក ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាច្នៃប្រឌិត និងសហគមន៍អ្នកចែកចាយដ៏ធំរបស់យើង។

Herbalife បានក្លាយជាដៃគូអាហារូបត្ថម្ភរបស់លោក Ronaldo ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដោយលោកបានដើរតួចយ៉ាងសំខាន់ក្នុងការចូលរួមជម្រុញការប្រើប្រាស់អាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើងនៅទូទាំងពិភពលោក។ កន្លងមក Herbalife និងលោក Ronaldo បានសហការគ្នាលើការដាក់ចេញនូវផលិតផល Herbalife24® CR7 Drive ដែលជាភេសជ្ជៈកីឡាដែលត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និងតម្រូវការសម្រាប់ការលេងកីឡារបស់វីរបុរសបាល់ទាត់ពិភពលោករូបនេះ និងផ្តល់អត្ថប្រយោជន៍ដល់កីឡាករគ្រប់កម្រិតនៅជុំវិញពិភពលោក។

លោក Stephan Gratziani អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ «លោក Cristiano គឺជាដៃគូដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយការសម្រេចចិត្តរបស់លោកក្នុងការទិញយកភាគហ៊ុននៅក្នុង Pro2col គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរបស់យើង»។ «ការវិនិយោគរបស់លោកឆ្លុះបញ្ចាំងពីជំនឿរួមគ្នាលើឥទ្ធិពលនៃអាហារូបត្ថម្ភ ទិន្នន័យ បញ្ញាសិប្បនិម្មិត និងការលើកកម្ពស់ការយល់ដឹងផ្ទាល់ខ្លួន ដើម្បីជំរុញឱ្យលទ្ធផលសុខភាពបុគ្គលកាន់តែប្រសើរឡើងៗ ក៏ដូចជាពង្រឹងទំនុកចិត្តរបស់លោកទៅលើរបស់ Pro2col ផងដែរ»។

Pro2col ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដើម្បីបង្កើតផែនការសុខុមាលភាពជាក់លាក់សម្រាប់បុគ្គលនោះ ជាមួយនឹងប្រព័ន្ធតាមដានអាហារូបត្ថម្ភឆ្លាតវៃ។ កម្មវិធីនេះអាចសម្របខ្លួនទៅទៅតាមរបៀបរស់នៅរបស់បុគ្គលម្នាក់ៗ ដែលវានឹងធ្វើឱ្យកម្មវិធីសុខុមាលក្លាយជារឿងសាមញ្ញ និងមានលក្ខណៈឯកជន។ ចំណុចស្នូលរបស់វាគឺ Pro2Score ដែលជាប្រព័ន្ធវាយតម្លៃសុខុមាលភាព នឹងតាមដានចំណុចសំខាន់ៗ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពច្បាស់លាស់ ការលើកទឹកចិត្ត និងទិន្នន័យដែលអាចយកមកអនុវត្តបានជាក់ស្តែង។ លើសពីនេះទៅទៀត Pro2col ក៏ផ្តល់ជូនអ្នកចែកចាយឯករាជ្យរបស់ Herbalife នូវឧបករណ៍ចាំបាច់ និងចំណេះដឹងបន្ថែមអំពីវេទិកានេះ ដើម្បីជួយគាំទ្រដល់អតិថិជនរបស់ពួកគេឱ្យទទួលបាននូវកម្មវិធីសុខុមាលភាពផ្ទាល់ខ្លួនដែលអាចចូលប្រើប្រាស់បានដោយងាយ និងអាចពង្រីកវិសាលភាពបានវែងឆ្ងាយបន្តទៀត។

លោក Cristiano Ronaldo បានមានប្រសាសន៍ថា៖ «បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ ទំនាក់ទំនងរបស់យើងមានមូលដ្ឋានលើទំនុកចិត្ត និងចក្ខុវិស័យរួមគ្នា។ ការវិនិយោគលើ Pro2col វាហាក់បីដូចជាការវិវត្តន៍តាមបែបធម្មជាតិដូច្នោះ។ ក្រៅតែអំពីការរតំណាងឱ្យ Herbalife នេះគឺជាការជួយរៀបចំ និងពង្រីកវេទិកាមួយដែលអាចផ្លាស់ប្តូររបៀបដែលមនុស្សអាចយកចិត្តទុកដាក់ទៅលើសុខភាព និងសុខុមាលភាពរបស់ពួកគេបានយ៉ាងពិតប្រាកដ»។ លោកក៏មានប្រសាសន៍បន្ថែមទៀតផងដែរថា «ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកពីរបៀបដែល Herbalife រួមបញ្ចូលគ្នាទាំងវិទ្យាសាស្ត្រ ការច្នៃប្រឌិត និងការគាំទ្រដែលមានលក្ខណៈឯកជន ដើម្បីធ្វើឱ្យបញ្ហាសុខភាព និងសុខុមាលភាពកាន់តែងាយស្រួលចូលប្រើប្រាស់។ ការធ្វើការងាររួមគ្នាជាមួយ Herbalife ដើម្បីបង្កើតអ្វីមួយដែលមានឥទ្ធិពលយូរអង្វែង គឺជាអ្វីដែលជំរុញទឹកចិត្តខ្ញុំនៅក្នុងដំណាក់កាលនៃអាជីពរបស់ខ្ញុំនេះ»។

Pro2col គាំទ្រដល់យុទ្ធសាស្ត្ររយៈពេលវែងរបស់ Herbalife ក្នុងការក្លាយជាវេទិកាសុខភាព និងសុខុមាលភាពដែលតភ្ជាប់គ្នា និងផ្អែកលើទិន្នន័យ ដោយរួមបញ្ចូលនូវផលិតផលដែលមានគុណភាព សហគមន៍ដ៏ធំ បញ្ញាសិប្បនិម្មិត និងសមត្ថភាពឌីជីថល ដើម្បីបម្រើអតិថិជនទូទាំងពិភពលោកឱ្យកាន់តែប្រសើរឡើង។ Herbalife បានចាប់ផ្តើមការសាកល្បង (beta rollout) Pro2col ជាដំណាក់កាលជាយុទ្ធសាស្ត្រ ដោយមានគោលបំណងប្រមូលការយល់ដឹងពីអ្នកប្រើប្រាស់ក្នុងទីផ្សារ ដែលនឹងគាំទ្រដល់ការចេញផ្សាយជាលក្ខណៈពាណិជ្ជកម្មកាន់តែទូលំទូលាយនាពេលអនាគល។ បច្ចុប្បន្ន ការចូលប្រើប្រាស់ដំណាក់កាលសាកល្បងនេះ មានសម្រាប់អ្នកចែកចាយ និងអតិថិជននៅក្នុងសហរដ្ឋអាមេរិក កាណាដា និងព័រតូរីកូតែប៉ុណ្ណោះ។ ក្រុមហ៊ុនរំពឹងថានឹងពង្រីកការចូលប្រើប្រាស់ដំណាក់កាលសាកល្បងទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត ដោយចាប់ផ្តើមពីទីផ្សារជ្រើសរើសក្នុងតំបន់ EMEA ក្នុងឆ្នាំ ២០២៦។


អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 31

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
272 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
187 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
272 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
121 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
254 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
40 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia